មហាសេដ្ឋីផ្នែកបច្ចេកវិទ្យាម្នាក់ជឿថា ពួកមនុស្សភពក្រៅជាអ្នកកសាងប្រាសាទពីរ៉ាមីត ស្រាប់តែមន្ត្រីអេហ្ស៊ីបឆ្លើយតបយ៉ាងប្រញាប់

//s6.kh1.co/ef/efab9fd2234ba055378016c22df4379a7533a1a2.jpg
បច្ចេកវិទ្យា

 ០៣-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អេហ្ស៊ីប៖ ប្រទេសអេហ្ស៊ីបបានអញ្ជើញមហាសេដ្ឋី Elon Musk មកទស្សនាប្រទេសនេះ ហើយមកមើលដោយខ្លួនគាត់ផ្ទាល់ថា ប្រាសាទពីរ៉ាមីតល្បីៗមិនត្រូវបានសាងសង់ដោយពួកមនុស្សភពក្រៅទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មេ SpaceX បានបង្ហោះសារលើបណ្ដាញសង្គម Twitter ដែលហាក់ដូចជា ជឿលើទ្រឹស្ដីចចាមអារ៉ាម ដែលនិយាយថាពួកមនុស្សភពក្រៅបានខិតខំកសាងប្រាសាទដ៏អស្ចារ្យទាំងនេះឡើង។ ប៉ុន្តែរដ្ឋមន្ត្រីសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសអេហ្ស៊ីបមិនចង់ឲ្យគេ បង្កើតរឿងរ៉ាវទាំងនេះមកទេ។ មន្ត្រីរូបនេះបាននិយាយថា ផ្នូររបស់អ្នកកសាងប្រាសាទពីរ៉ាមីត គឺជាភស្ដុតាងដែលអាចបញ្ជាក់បាន។

ក្រុមអ្នកជំនាញបាននិយាយថា ផ្នូរដែលត្រូវបានរកឃើញនៅទសវត្សរ៍ឆ្នាំ១៩៩០ គឺជាភស្ដុតាងយ៉ាងច្បាស់លាស់ ដែលសំណង់ដ៏អស្ចារ្យទាំងនេះពិតជា ត្រូវបានកសាងឡើងដោយជនជាតិអេហ្ស៊ីបបុរាណមែន។ រដ្ឋមន្ត្រីសហប្រតិបត្តិការអន្តរជាតិអេហ្ស៊ីប អ្នកស្រី Rania al-Mashat បានឆ្លើយតបនៅលើបណ្ដាញសង្គម Twitter ដោយនិយាយថា អ្នកស្រីបានតាមដាន និងកោតសរសើរចំពោះស្នាដៃការងារបស់លោក Musk។ ប៉ុន្តែអ្នកស្រីចង់ឲ្យលោក Musk ស្វែងរកភស្ដុតាងបន្ថែមទៀត អំពីការកសាងសំណង់សម្រាប់ព្រះចៅផារ៉ាអុងនៃប្រទេសអេហ្ស៊ីប។

បុរាណវិទូអេហ្ស៊ីប លោក Zahi Hawass បានឆ្លើយតបនៅក្នុងវីដេអូខ្លីមួយជាភាសាអារ៉ាប់ ដែលត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម ដោយនិយាយថា ការលើកឡើងរបស់លោក Musk ពិតជាការស្រមើស្រមៃដោយខ្លួនឯង៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T