គ្រាប់ទី៣ ឆ្កឹះដាច់ចង្កេះខ្សែការពារស៊ុតអេមណាស់! នូរុណ ស៊ុតបាន Hat-Trick ជួយ បឹងកេត យកឈ្នះ EDC ៤-២ (មានវីដេអូ)

//s4.kh1.co/9c/9cb1ef23b42ddfe06d5033e558408e757d897134.jpg
កីទ្បា

 ០៣-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បឹងកេត យកឈ្នះ EDC ៤-២

ភ្នំពេញ៖ ការប្រកួតលីគកំពូលកម្ពុជា ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ បានឈានដល់សបាហ៍ទី១០ ខណៈក្រុមបឹងកេតនៅតែរក្សាតំណែងលេខ២ដដែល បន្ទាប់ពីយកឈ្នះក្រុមអគ្គីសនីកម្ពុជា (EDC) ក្រៅដី កាលពីម្សិលមិញ ក្នុងលទ្ធផលយ៉ាងក្រាស់ក្រែល ៤ទល់នឹង២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជម្រើស១១នាក់ដំបូងក្រុម បឹងកេត (រូបភាព៖  Boeung Ket Football Club)
ជម្រើស១១នាក់ដំបូងក្រុម បឹងកេត (រូបភាព៖ Boeung Ket Football Club)
ជម្រើស១១នាក់ដំបូងក្រុម EDC (រូបភាព៖  Boeung Ket Football Club)
ជម្រើស១១នាក់ដំបូងក្រុម EDC (រូបភាព៖ Boeung Ket Football Club)

ក្នុងការប្រកួតដ៏ជក់ចិត្តនេះ ឃើញថាក្រុមភ្ញៀវបឹងកេតមានឱកាសសម្រុកដាក់គំនាបច្រើន ពោលពួកគេ ស៊ុតបាន១៧ជើង ចំគោលដៅ៦ដង សម្រេចទីបាន៤គ្រាប់ ចំណែកឯក្រុម EDC វិញ ស៊ុតបាន៦ជើង ចំំគោលដៅ ៣ដង ទម្លុះសំណាញ់ទីបាន២គ្រាប់។

សកម្មភាពនៃការប្រកួត (រូបភាព៖  Boeung Ket Football Club)
សកម្មភាពនៃការប្រកួត (រូបភាព៖ Boeung Ket Football Club)

៤គ្រាប់របស់ក្រុមបឹងកេត រកបានដោយកីឡាករ២រូប ក្នុងនោះ ម្ចាស់អាវលេខ១០ ម៉ាត់ នូរុណ ស៊ុតបាន៣គ្រាប់ម្នាក់ឯងនៅនាទីទី ១៥,៥៤ និង ៦៦ ខណៈ១គ្រាប់ទៀតធ្វើបានដោយខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ក្រោយទទួលបានបាល់ពី នូរុណ នៅនាទីទី៤៦។

កីឡាករ ម៉ាត់ នូរុណ (រូបភាព៖  Boeung Ket Football Club)
កីឡាករ ម៉ាត់ នូរុណ (រូបភាព៖ Boeung Ket Football Club)
កីឡាករ សៀង ចន្ធា (រូបភាព៖  Boeung Ket Football Club)
កីឡាករ សៀង ចន្ធា (រូបភាព៖ Boeung Ket Football Club)

រីឯ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ បំប៉ោងសំណាញ់ទីដោយកីឡាករ ចន្ថា ចន្ទាកា នៅនាទីទី២៩ និង ម្ចាស់អាវលេខ១១ សៀន សុភក្ត្រា នៅនាទីទី៣៥។

តាមរយៈជ័យជម្នះនេះ បានជួយបឹងកេត រក្សាតំណែងលេខ២ មាន២៣ពិន្ទុ ក្នុងដៃ រក្សាគម្លាតត្រឹម២ពិន្ទុ ប៉ុណ្ណោះ ពីក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង។ ដោយឡែកក្រុម EDC ក្រោយចាញ់ប្រកួតនេះ បានធ្លាក់ទៅឈរលេខ១០ បន្ទាប់ពី៩ប្រកួតកន្លងទៅរកបាន៥ពិន្ទុ។

តារាងពិន្ទុ (រូបភាព៖  Boeung Ket Football Club)
តារាងពិន្ទុ (រូបភាព៖  Boeung Ket Football Club)

គួរឲ្យដឹងដែរថា កាលពីថ្ងៃអាទិត្យម្សិលមិញ ក៏មានការប្រកួតចំនួន២គូផ្សេងទៀតផងដែរ ក្នុងនោះ៖

  • ក្រុមនគរបាលជាតិ ១-១ យុវជនសាលាបាល់ទាត់បាទីអាយុក្រោម១៨ឆ្នាំ
  • ព្រះខ័នរាជស្វាយរៀង ៣-២ វិសាខា
លទ្ធផលនៃការប្រកួតសប្ដាហ៍ទី១០
លទ្ធផលនៃការប្រកួតសប្ដាហ៍ទី១០

សូមទស្សនាវីដេអូសង្ខេបនៃការប្រកួតខាងក្រោមនេះ៖

(វីដេអូ៖ Boeungket TV)
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T