ស្ងាត់ៗ! Arsenal ត្រៀមដាក់សំណើនាំយកជើងចាស់របស់ Barca ម្នាក់នេះមកកាន់ទឹកដី Emirates

//s4.kh1.co/13/135fb89215a454d0d10e8089dedae9e538ccfa86.jpg
កីទ្បា

 ០៣-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Arsenal ត្រៀមដាក់សំណើនាំយកតារាជើងចាស់ Ivan Rakitic ពី Barca មកជួយតំបន់កណ្តាលបន្ថែមនៅរដូវកាលក្រោយ

បរទេស៖ បើតាមគេហទំព័រ​ Le 10 Sport បានឲ្យដឹងថាក្លិបកាំភ្លើងធំ Arsenal កំពុងតែត្រៀមដាក់សំណើទៅកាន់ក្លិប Barcelona ក្នុងការទិញយកកីឡាករ Ivan Rakitic មកកាន់ទឹកដី Emirates នៅរដូវកាលក្ដៅនេះ។​ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Ivan Rakitic
  កីឡាករ Ivan Rakitic

គួរបញ្ជាក់ដែរថាកីឡាករវ័យ៣២ឆ្នាំ នៅសល់កុងត្រាតែ១រដូវកាលទៀតប៉ុណ្ណោះជាមួយ Barca ពោលគឺនឹងត្រូវចប់កិច្ចសន្យានៅចុងរដូវកាលក្រោយ។ ស្របពេលជាមួយគ្នានេះមានដំណឹងលេចឮជាច្រើនថា Barca កំពុងតែចង់លក់តារាសញ្ជាតិក្រូអាតរូបនេះដើម្បីប្រមូលទុនយកទៅទិញកីឡាករថ្មីៗមករួមក្រុមបន្ថែមនាទីផ្សារដោះដូរកីឡាករខាងមុខ។

ក្នុងនោះអតីតក្លិបចាស់របស់កីឡាកររូបនេះគឺក្លិប Sevilla កំពុងតែមានបំណងចង់នាំយករូបគេទៅរួមក្រុមវិញ ប៉ុន្តែក៏ត្រូវធ្វើការប្រជែងជាមួយក្លិប Arsenal ដែលថ្មីៗនេះត្រូវបានគេរាយការណ៍មកថាបានទូរស័ព្ទទៅបញ្ចុះបញ្ចូលសមាជិកជើងឯករង World Cup ម្នាក់នេះឲ្យទៅរួមក្រុមផងដែរ។

  កីឡាករ Ivan Rakitic
  កីឡាករ Ivan Rakitic

យ៉ាងណាមិញនៅក្នុងរដូវកាលនេះកីឡាករ Ivan Rakitic មិនទាន់អាចជួយឲ្យ Barcelona លើកពានបានមួយគ្រឿងនៅឡើយទេ ដោយទើបតែរបូតពាន La Liga ឲ្យទៅក្លិប Real Madrid ថ្មីៗនេះ។ ម្ចាស់អាវលេខ៤ បង្ហាញខ្លួនឲ្យ Barca បាន៤២ប្រកួតនៅក្នុងរដូវកាល២០១៩-២០២០នេះ ដោយជាប់ជាជម្រើស១១នាក់ដំបូងបានតែ១៦ប្រកួតប៉ុណ្ណោះ។ ដោយឡែក Barca នៅមានពានដ៏ធំមួយទៀតដែលត្រូវប្រជែងនៅពេលដ៏ខ្លីខាងមុខនេះ គឺពាន Champions League ដែលត្រូវប៉ះជាមួយ Napoli ក្នុងវគ្គ១៦ក្រុមចុងក្រោយជើងទី២៕

  កីឡាករ Ivan Rakitic
  កីឡាករ Ivan Rakitic

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T