គូស្នេហ៍តារាថៃមួយគូទៀតហើយ! Marie ប្រកាសបែកគ្នាពី Gun ហើយ មានទាំងសារថា...

//s4.kh1.co/6c/6c646dd48bf56be406bbd73ec4236e56c1bf66ea.jpg
តារា & កម្សាន្ដ

 ០៣-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ត្រូវគ្នាមិនទាន់បានប៉ុន្មានផង ម្ដងនេះ តារាស្រី Marie បានប្រកាសយ៉ាងច្បាស់ថា នាងនិងគូស្នេហ៍បានចែកផ្លូបគ្នាទៅហើយ បន្ទាប់ពីមានការសង្ស័យពីហ្វេនៗ អស់រយៈពេលជាច្រើនថ្ងៃ

ថៃ៖ គឺជាគូស្នេហ៍ដ៏ពេញនិយមនៅក្នុងសិល្បៈកម្សាន្តមួយទៀតហើយ ដែលធ្វើឲ្យហ្វេនៗជាច្រើន មានការសង្ស័យពីការបែកបាក់គ្នា រវាងតារាប្រុសស្រី លោក Gun Naphat និង នាង Marie បន្ទាប់ពីត្រូវបានគេប្រទះឃើញថា រូបភាពគូស្នេហ៍ស្វីតៗរបស់អ្នកទាំងពីរ បានបាត់ចេញពីគណនី Instagram របស់ពួកគេ ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីមានការសង្ស័យភ្លាម អ្នកទាំងពីរ មិនទាន់មានការបកស្រាយអ្វីច្បាស់លាស់ ពីទំនាក់ទំនងរបស់ពួកគេនោះទេ រហូតមកដល់ពេលថ្មីៗនេះ ស្រាប់តែ តារាស្រី Marie បានចេញមកបង្ហោះសារមួយយ៉ាងវែង ដែលថែមទាំងបញ្ជាក់់ពីការចែកផ្លូវគ្នាជាមួយនឹង គូស្នេហ៍របស់នាងថែមទៀតផង។ នៅក្នុងនោះដែរ នាងបានរៀបរាប់ថា៖  

ខ្ញុំពិតជាចង់សុំទោស និងអរគុណដល់អ្នកទាំងអស់គ្នាដែលបានលើកទឹកចិត្តដល់ខ្ញុំរហូតមក ការខំប្រឹងរបស់ខ្ញុំប្រហែលជាបានតែត្រឹមនេះទេ ហើយប្រហែលជាតិចពេក ឬអាចជាច្រើនលើសលប់ ប៉ុន្តែប្រហែលជាមិនសម នឹងការបញ្ចប់ដែលរំពឹងទុកនោះទេ។ថ្ងៃនេះ ខ្ញុំចង់រស់នៅក្នុងជីវិតពិត គ្មាននរណាម្នាក់ចង់សោកសៅ ឬខកចិត្តចំពោះស្នេហាទេ ប៉ុន្តែយើងមិនអាចគ្រប់គ្រង ការគិត ឬសកម្មភាពរបស់អ្នកដទៃបានទេ។ ចុងក្រោយ ត្រូវតែទទួលយកការពិត ថ្ងៃនេះ ខ្ញុំសូមដកខ្លួនចេញពីកន្លែងឈឺចាប់ ដោយដើរទៅមុខតាមរបៀប ដែលខ្ញុំអាចធ្វើបានដោយខ្លួនឯង។ ថ្ងៃនេះសុំធ្វើវាសម្រាប់ខ្លួនឯង ហើយក៏សុំទោស និងអរគុណអ្នកទាំងអស់គ្នា ផងដែរ។ 

Marie

តាមរយៈសារបង្ហោះមួយនេះ គឺពិតជាធ្វើឲ្យហ្វេនៗជាច្រើន មានភាពសោកស្ដាយយ៉ាងខ្លាំង ចំពោះការបញ្ចប់ទំនាក់ទំនង ដោយភាពសោកសៅ បែបនេះ ព្រមទាំងជួយលើកទឹកចិត្តដល់នាង ក៏ដូចជាសង្ឃឹមថា នាងនឹងមានភាពរីករាយសារជាថ្មី ក្នុងពេលឆាប់ៗនេះ ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Marie 
Marie 
Marie 
Marie 
Gun Naphat 
Gun Naphat 
Marie និង អតីតគូស្នេហ៍
Marie និង អតីតគូស្នេហ៍
Marie និង អតីតគូស្នេហ៍
Marie និង អតីតគូស្នេហ៍
Marie និង អតីតគូស្នេហ៍
Marie និង អតីតគូស្នេហ៍
Marie និង អតីតគូស្នេហ៍
Marie និង អតីតគូស្នេហ៍
សារបង្ហោះរបស់ Marie
សារបង្ហោះរបស់ Marie
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T