មណ្ឌលគិរី៖ ក្មេងប្រុសម្នាក់ ត្រូវស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុដោយសាររន្ទះបាញ់។ គ្រោះថ្នាក់ដ៏អាក្រក់ នេះបានកើតឡើង នៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៣ ត្រង់ចំណុចភូមិ ស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវសីមា ។

តាមប្រភពព័ត៌មាន ពីឪពុកក្មេងប្រុសរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់ឃើញ មានភ្លៀងធ្លាក់ ខ្លាំងលាយឡំ និងខ្យល់ ព្រមទាំងមានផ្លេក បណ្ទោលព្រាកៗ ខណៈនោះកូនប្រុស គាត់កំពុងអង្គុយ លេង ទឹកពីរនាក់បងស្រី នៅក្រោម សំយ៉ាបផ្ទះ របស់គាត់ ពេលនោះគាត់បានលឺសំឡេងរន្ទះមួយគ្រាប់នៅក្បែនោះ ប៉ុន្តែកូនប្រុស របស់គាត់មិនបានរត់ចូលផ្ទះ នោះទេ ពេលលឺសំឡេងបាញ់ម្តងទៀត ក៍ត្រូវកូនប្រុស របស់គាត់បណ្តាលអោយ ដួលផ្កាប់មុខទៅនឹងដីតែម្ដងទៅ ចំណែកបងស្រីដែ លអង្គុយលេងទឹកជាមួយមិន បាន រងរបួសដោយសាររន្ទះនេះទេ។

សមត្ថកិច្ចស្រុកកែវសីមា បានអោយដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ ហ៊ុល សីហា ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅជាមួយឪពុក ម្តាយក្នុងភូមិ ឃុំខាងលើ ។

បច្ចុប្បន្នសាកសពក្មេងប្រុសដែលរងគ្រោះ ដោយសាររន្ទះ បាញ់ស្លាប់បាត់បង់ជីវិត នេះត្រូវបានក្រុម គ្រួសាររៀបចំធ្វើ បុណ្យតាមប្រពៃណី ។





ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]