ច្រណែន​ណាស់​! គូស្នេហ៍​តារាថៃ​​ទាំង​នេះ តែងតែ​បង្ហោះ​រូប​​ផ្អែម​​ល្ហែម​​ និង​ប្រើ​ពាក្យ​ស្វីតៗ​​នៅលើ​​បណ្តាញ​សង្គម​

//s4.kh1.co/ae/ae66624223ebaade1bdd03a85def93787c6e5671.jpg
នារី

 ០៣-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

គូស្នេហ៍​តារាថៃ ៣គូ តែងតែប្រើពាក្យផ្អែមល្ហែមនៅលើបណ្តាញសង្គម

ថៃ៖ អ្នកគាំទ្រជាច្រើន ដែលតាមដានពីជីវិតគូរបស់តារាថៃ បានលាន់មាត់គ្រប់គ្នា សរសើរ និងច្រណែនពី​ជីវិត​គូ​របស់ពួកគេខ្លាំងណាស់ ព្រោះតារាថៃទាំង ៣គូនេះតែងតែបង្ហោះរូប និងបង្ហាញពាក្យស្វីតៗជារឿយៗ។ តើគូស្នេហ៍ទាំង ៣គូនោះជាអ្នកណា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. លោក Ter Chantavit និងកញ្ញា Mai Davika

ថ្មីៗនេះ តារាសម្តែងប្រុសលោក Ter Chantavit បានបង្ហោះរូបថតជាមួយកញ្ញា Mai Davikah នៅលើគណនី Instagram ដោយសរសេរថា "Tourists" បកជាភាសាខ្មែរមាននន័យ "អ្នកទេសចរណ៍"។ សម្រាប់រូបនេះផងដែរ ពិតជាដៃគូដ៏សក្តិសមគ្នា និងស្រស់សង្ហាស្រស់ស្អាតទាំងពីរតែម្តង។

លោក Ter Chantavit និងកញ្ញា Mai Davika
លោក Ter Chantavit និងកញ្ញា Mai Davika

២. លោក Mark Prin និងកញ្ញា Kimmy Kimberley 

ប៉ុន្មានថ្ងៃមុននេះ លោក Mark Prin និងកញ្ញា Kimberley មានដំណើរកម្សាន្តយ៉ាងផ្អែមល្ហែមជាមួយគ្នា។ ហើយបានបង្ហោះរូបជាច្រើនពីដំណើរកម្សាន្តនោះនៅលើបណ្តាសង្គម Instagram របស់ពួកគេផងដែរ។

លោក Mark Prin និងកញ្ញា Kimmy Kimberley 
លោក Mark Prin និងកញ្ញា Kimmy Kimberley 

៣. លោក Joonior និងកញ្ញា Noona Nuengtida

រីឯគូស្នេហ៍គួរឲ្យស្រលាញ់រវាងលោក Joonior និងកញ្ញា Noona Nuengtida វិញក៏ស្វីតមិនធម្មតាដែរ។ ពួកគេតែងតែបង្ហោះរូបផ្អែមល្ហែមជាគូនៅលើ Instagram របស់ពួកគេជានិច្ច៕

លោក Joonior និងកញ្ញា Noona Nuengtida
លោក Joonior និងកញ្ញា Noona Nuengtida
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T