លើសពីការរំពឹងទុក! ឆ្នាំនេះ Mai Davika និង Baifern មិនធ្វើឲ្យអ្នកគាំទ្រខកបំណង

//s6.kh1.co/23/23337ec58af8f58dfa4af7f8d4813697a0b4ec6e.jpg
តារា & កម្សាន្ដ

 ០៣-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Mai Davika និង Baifern មមាញឹកជាមួយខ្សែភាពយន្តថ្មីទៀតហើយ

ថៃ៖ តារាសម្តែងស្រីចំនួន ២រូបដែលទទួលបានការចាប់អារម្មណ៍ និងប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រនារយៈពេលចុងក្រោយនេះ។ ដោយឡែក ថ្មីៗនេះលេចឮព័ត៌មានថា តារាស្រីល្បីឈ្មោះ ២រូបនេះនឹងមានអ្វីថ្មី ប្លែកទៀតហើយ សម្រាប់ឆ្នាំនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. កញ្ញា Mai Davika

បច្ចប្បន្ននេះ តារាសម្តែងស្រីកញ្ញា Mai Davika កំពុងជាប់ថតរឿងភាគថ្មីចំនួន ២ ដែលរឿងទី១​ មានចំណងជើងថា “You’re My Heart Beat” សម្តែងជាមួយនឹង Dj Push សម្រាប់ទូរទស្សន៍ PPTV។ រីឯរឿងភាគទី២ មានចំណងជើងថា “Wanthong” ដែលសម្តែងជាមួយលោក Pong Nawat និងលោក Shahkrit Yamnam សម្រាប់ប៉ុស្តិ៍ ONE 31។ 

ហើយបើតាមការរាយការណ៍តារាសម្តែងរូបនេះ ក៏កំពុងតែថតរឿងភាគថ្មីមួយទៀត ប៉ុន្តែនៅមិនទាន់បង្ហាញចំណងជើង និងតួអង្គជាក់លាក់នៅឡើយទេ។

កញ្ញា Mai Davika
កញ្ញា Mai Davika

២. កញ្ញា Baifern Pimchanok

ក្នុងឆ្នាំនេះ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព កញ្ញា Baifern Pimchanok ទើបនឹងបញ្ចប់ការថត ខ្សែភាពយន្តថ្មីមួយគឺរឿង “Laser Candy” ជាមួយតារាប្រុសល្បីឈ្មោះលោក Mario Maurer។  ហើយបច្ចុប្បន្ន តារាសម្តែងស្រីរូបនេះ កំពុងថតខ្សែភាពយន្តបែបមនោសញ្ចេតនាថ្មីមួយទៀត ដែលផលិតដោយ​ GDH។ នៅក្នុងរឿងនេះផងដែរ Baifern សម្តែងជាមួយលោក Nadech Kugimiya និង Bank Thiti

មិនតែប៉ុណ្ណោះ Baifern ក៏កំពុងតែថតរឿងភាគថ្មីផ្សេងទៀតគឺរឿង “Sroi Sabunga” ជាមួយនឹងលោក Nine Naphat សម្រាប់ទូរទស្សន៍ប៉ុស្តិ៍លេខ៣។ 

ប្រភពដដែលបានបន្តថា អ្វីដែលកាន់តែពិសេសគឺ Baifern នឹងមានរឿងថ្មីចំនួន ២បន្ថែមទៀត។ ដោយរឿងទី១ មានចំណងជើងថា “Sinaeha Saree” តួប្រុសគឺលោក Sean Jindachot របស់ប៉ុស្តិ៍ ONE 31។
រីឯ រឿងទី២​ គឺបែបស្នេហារ៉ូមែនទិក ដែលជារឿងរបស់ប៉ុស្តិ៍ GMM25៕

កញ្ញា Baifern Pimchanok
កញ្ញា Baifern Pimchanok
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T