ធ្លាប់តែឃើញដើរតួសម្តែង! មិននឹកស្មាន តារាស្រីទាំង ៩រូប ជាផលិតករសោះ

//s4.kh1.co/34/34e8b90c53d1c52b8671d5db75dbae25f942f267.jpg
នារី

 ០៣-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាស្រីទាំង ៩រូប ជាផលិតករដឹកនាំរឿងល្បីៗ

ថៃ៖ កាលពីមុនធ្លាប់តែឃើញតារាស្រីៗទាំង ៩រូបនេះ ដើរតួសម្តែងក្នុងរឿងភាគផ្សេងៗ ប៉ុន្តែមិននឹកស្មានថាតារាស្រីទាំងនេះមានសមត្ថភាពខ្ពស់ ក្លាយខ្លួនជាផលិតករដ៏មានទេពកោសល្យសោះ។ ចង់ដឹងអត់ថា តារាសម្តែងស្រីទាំង ៩រូបនោះជាអ្នកណាខ្លះ?
១. Anne Thongprasom

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាង Anne Thongprasom បានចាប់ផ្តើមអាជីព ជាផលិតករតាំងពីឆ្នាំ២០១២ មកម្ល៉េះ។ ខ្សែភាពយន្តភាគដំបូង ដែលនាងផលិតគឺរឿង "Punya Chon Kon Krua" សម្តែងដោយលោក Mark Prin និងកញ្ញា Kimmy Kimberley Anne Woltemas។  

Anne Thongprasom
Anne Thongprasom

២. Jooy Warattaya

សម្រាប់តារាសម្តែងស្រី Jooy Warattaya ជាផលិតករក្នុងរឿង “You’re My Heartbeat” ដែលជារឿងដំបូងបង្អស់សម្រាប់នាង។ រឿងនេះផងដែរ ក៏មានការចូលរួមសម្តែងដោយ Dj Push និងកញ្ញា Mai Davika។ គួរបញ្ជាក់ផងដែរថា​ រឿងភាគនេះនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ PPTV។

Jooy Warattaya
Jooy Warattaya

៣. Cheer Thikumporn

តារាសម្តែងស្រីរូបនេះវិញ គ្រោងនឹងផលិតរឿងដំបូង ដែលមានចំណងជើងថា "Krasue Lam Sing" សម្រាប់ប៉ុស្តិ៍លេខ៨។ ហើយនៅក្នុងរឿងនេះផងដែរ នាងគឺជាតួឯកស្រី ឯលោក Indy Intad គឺជាតួឯកប្រុស។

Cheer Thikumporn
Cheer Thikumporn

៤. May Fuangarom

ចំណែកតារាសម្តែងស្រីមានសម្រស់ស្រស់ស្អាត May Fuangarom ក៏ជាផលិតករប្រចាំប៉ុស្តិ៍លេខ៨ អស់រយៈពេលជាច្រើនឆ្នាំផងដែរ។ ហើយនៅក្នុងឆ្នាំនេះ នាងក៏បានធ្វើការជាមួយនឹងប៉ុស្តិ៍ទូរទស្សន៍ លេខ៣ ជាលើកដំបូងនៅក្នុងរឿង “Plerng Payu”។ គួរបញ្ជាក់ផងដែរថា លោក Great Warintorn និងកញ្ញា Ice Preechaya គឺជាតួឯកប្រុសស្រីនៅក្នុងរឿងនេះ។

May Fuangarom
May Fuangarom

៥. Ae Isariya

រីឯតារាសម្តែងស្រី Ae Isariya ក៏ធ្លាប់ជាផលិតករមួយរូបនៅក្នុងប៉ុស្តិ៍លេខ៨ អស់រយៈពេលជាច្រើនឆ្នាំមកហើយដែរ។

Ae Isariya
Ae Isariya

៦. Ning Panita

តារាសម្តែង Ning Panita បានក្លាយជាផលិតកររបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៧ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ហើយសម្រាប់ឆ្នាំនេះវិញ នាងបានផលិតរឿងមួយដែលមានចំណងជើងថា “So Wayree” ដែលសម្តែងដោយលោក Kem Hussawee និងកញ្ញា Mookda Narinrak

Ning Panita
Ning Panita

៧. Aom Phiyada

ដោយឡែក Aom Phiyada ក៏ជាផលិតករនៅក្នុងទូរទស្សន៍ប៉ុស្តិ៍ ONE 31 អស់ពេលជាយូរឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះថ្មីៗនេះ អ្នកនាងក៏ជាផលិតករនៅក្នុងប៉ុស្តិ៍លេខ៣ ផងដែរ។ សម្រាប់រឿងភាគដែលជាស្នាដៃផលិតរបស់អ្នកនាងក្នុងប៉ុស្តិ៍លេខ៣ គឺមានចំណងជើងថា “Kaen Ruk Salub Chata” សម្តែងដោយលោក Alek Teeradetch, Namtarn Pichukkana, Bua Nalinthip, និង Kratingg Khunnarong

Aom Phiyada
Aom Phiyada

៨. Donut Manatsanun

ចំណែកឯ អ្នកនាង Donut Manatsanun គឺជាផលិតករប្រចាំប៉ុស្តិ៍លេខ៣។ ថ្មីៗនេះនាងកំពុងផលិតរឿងភាគថ្មីគឺរឿង “Pruesapa Thunwa Ruk Tae Kae Kerd Korn”។ ហើយតួសម្តែងនៅក្នុងរឿងនេះមានដូចជា Yam Matira, Ryu Vachirawich, Shahkrit Yamnam, និង Tanin Manoonsil

Donut Manatsanun
Donut Manatsanun

៩. Noi Bussakorn

ដោយឡែក អ្នកនាង Noi Bussakorn គឺជាភរិយារបស់លោក Ken Theeradeth។ សព្វថ្ងៃអ្នកនាង គឺជាផលិតករមួយរូបផងដែរនៅក្នុងប៉ុស្តិ៍លេខ៣។ ហើយរឿងដែលនាងកំពុងផលិតគឺមានចំណងជើងថា “Duang Tah Tee Sarm” ដែលមានលោក James Ma និងកញ្ញា Mew Nittha ជាតួឯកប្រុសស្រី៕

លោក Ken Theeradeth, James Ma, Mew Nittha និង Noi Bussakorn
លោក Ken Theeradeth, James Ma, Mew Nittha និង Noi Bussakorn
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T