មិនខកបំណងទេ! រឿងភាគថៃចំនួន ៦ នឹងចាក់បញ្ចាំងក្នុងខែសីហានេះហើយ

//s6.kh1.co/ed/ed16e6c552cc3dcec0b2569499a0eb1dbe70ddd3.jpg
តារា & កម្សាន្ដ

 ០៣-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

រឿងភាគថៃចំនួន ៦ នឹងចាក់បញ្ចាំងក្នុងខែសីហានេះ

ថៃ៖ ចង់ដឹងអត់ថា តើរឿងភាគថៃចំនួន ៦ សុទ្ធសឹងជារឿងដែលកំពុងទទួលបានការពេញនិយម និងធ្វើឲ្យអ្នកគាំទ្រទន្ទឹងរង់ចាំអស់ពេលជាយូរមកហើយ។ ខាងក្រោមនេះជារឿងភាគថៃ ៦ ដែលនឹងចាក់បញ្ចាំងក្នុងខែសីហានេះហើយ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. រឿង “Bad Genius The Series”

រឿងភាគថៃ ដែលមានចំណងជើងថា “Bad Genius The Series” ដោយមានការចូលរួមសម្តែងពីតារាល្បីៗដូចជា Jaonayy, Ice Pariss, BNK48’s June និង Nana Sawanya។ សម្រាប់រឿងភាគនេះនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ ONE 31 ចាប់ពីថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង 8:15ល្ងាចតទៅ។

តួសម្តែងរឿង “Bad Genius The Series”
តួសម្តែងរឿង “Bad Genius The Series”

២. រឿង “Chan Chue Bussaba”

លោក Film Thanapat និងកញ្ញា Bee Namthip បានសម្តែងក្នុងរឿង “Chan Chue Bussaba” ជារឿងដែលយកមកចាក់សារឡើងវិញ។ ហើយរឿងនេះផងដែរ នឹងចាក់បញ្ចាំងនៅលើបុស្តិ៍ ONE 31 ចាប់ពីថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២០ នេះតទៅ។

តួសម្តែងរឿង “Chan Chue Bussaba”
តួសម្តែងរឿង “Chan Chue Bussaba”

៣. រឿង “Sapai Rai Sakdina”

រឿងភាគថ្មីរបស់ទូរទស្សន៍បុស្តិ៍លេខ៨ ជារឿងដែលគេយកមកថតឡើងវិញ ដែលសម្តែងដោយលោក Nike Nitidon និងកញ្ញា Jakjaan Akhamsiri។ គួរបញ្ជាក់ផងដែរថា សម្រាប់រឿងភាគនេះគឺមានចំណងជើងថា “Sapai Rai Sakdina” ដែលនឹងចាក់នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។

តួសម្តែងរឿង “Sapai Rai Sakdina”
តួសម្តែងរឿង “Sapai Rai Sakdina”

៤. រឿង “Plerng Nang”

រីឯរឿងភាគប្រចាំទូរទស្សន៍ Amarin ដែលមានចំណងជើងថា “Plerng Nang” នឹងចាក់បញ្ចាំងនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២០។ សម្រាប់រឿងនេះមានការចូលរួមសម្តែងដោយ Ploy Chermarn, Peter Corp Dyrendal ព្រមទាំងតារាប្រុសស្រីជាច្រើនរូបទៀត។

តួសម្តែងរឿង “Plerng Nang”
តួសម្តែងរឿង “Plerng Nang”

៥. រឿង “Vasana Ruk”
ចំណែកឯរឿងភាគថៃថ្មីរបស់ប៉ុស្តិ៍លេខ៣ មានចំណងជើងថា “Vasana Ruk” ដែលសម្តែងដោយ Ice Panuwat និង Nychaa Nuttanicha ក៏នឹងចាក់បញ្ចាំងនៅថ្ងៃទី ២៩ ខែសីហា​ ឆ្នាំ ២០២០ នាពេលឆាប់ៗនេះផងដែរ។

តួសម្តែងរឿង “Vasana Ruk”
តួសម្តែងរឿង “Vasana Ruk”

៦. រឿង “So Wayree”

បើយោងតាមប្រភពព័ត៌មាន រឿងភាគថ្មីមានចំណងជើងថា “So Wayree” សម្តែងដោយ Kem Hussawee និង Mookda Narinrak ក៏នឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះនៅលើកញ្ចក់ទូរទស្សន៍ថៃលេខ៧ ផងដែរ ប៉ុន្តែមិនទាន់ដឹងកាលបរិច្ឆេទនៅឡើយទេ៕

តួសម្តែងរឿង “So Wayree”
តួសម្តែងរឿង “So Wayree”
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T