ធ្លាប់ឃើញសម្តែង តែមិនដែលដឹងសោះថា តារាសម្តែងទាំង ៤រូបនេះធ្លាប់ធ្វើជាគ្រូបង្រៀន

//s4.kh1.co/ca/ca016c8ff4e166aaced47fbe95e6bae6c8df6fb3.jpg
នារី

 ០៣-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

តារាសម្តែងទាំង ៤រូបនេះធ្លាប់ជាគ្រូបង្រៀន

ថៃ៖ ធ្លាប់តែឃើញតាមទូរទស្សន៍ ប៉ុន្តែមិននឹកស្មានថាតារាប្រុសស្រីទាំង ៤រូបនេះធ្លាប់ជាលោកគ្រូ អ្នកគ្រូបង្រៀនសោះ។ ចង់ដឹងអត់ថា តារាទាំង ៤រូបនេះជាអ្នកណាខ្លះ មកស្គាល់ទាំងអស់គ្នា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. លោក Pope Thanawat

តារាសម្តែងរាងសង្ហាលោក Pope Thanawat បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈ និងឌីហ្សាញ។ បន្ទាប់មកតារាសម្តែងរូបនេះ ក៏ធ្វើជាគ្រូបង្រៀនស្ម័គ្រចិត្តផ្នែកសិល្បៈផងដែរ ។

លោក Pope Thanawat
លោក Pope Thanawat

២. លោក Smart Krissada

សម្រាប់លោក Smart Krissada វិញក៏ធ្លាប់ធ្វើជាសាស្ត្រាចារ្យផ្នែករូបវិទ្យាមួយរូបផងដែរ ខណៈពេលដែលលោកកំពុងសិក្សានៅឯក្រៅប្រទេស។

លោក Smart Krissada
លោក Smart Krissada

៣. កញ្ញា Now Tisanart

សព្វថ្ងៃនេះតារាសម្តែងស្រីវ័យក្មេង កញ្ញា Now Tisanart បានបញ្ចប់បរិញ្ញាបត្រផ្នែកសិល្បៈ។ មិនតែប៉ុណ្ណោះ នាងក៏ធ្លាប់ធ្វើជាគ្រូបង្រៀនរាំម្នាក់ផងដែរ។

កញ្ញា Now Tisanart
កញ្ញា Now Tisanart

៤. កញ្ញា Wawa Nichari
ដោយឡែកកញ្ញា Wawa Nichari វិញខុសពីគេបន្តិច គឺនាងធ្លាប់ជាអ្នកហែលទឹកដ៏ពូកែម្នាក់។ ហើយកាលពីមុន នាងក៏ក្លាយជាគ្រូបង្រៀនហែលទឹកប្រមាណរយៈពេល ៣ឆ្នាំផងដែរ៕

កញ្ញា Wawa Nichari
កញ្ញា Wawa Nichari
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T