នៅមិននៅទៅកាត់តរូប Angelababy ដាក់មុខខ្លួនឯង មានអី តារាចម្រៀងរូបនេះ ត្រូវគេ....

//s6.kh1.co/89/89248f5d8bfecc51661a1ec3960a2d865b3a3ac3.jpg
តារា & កម្សាន្ដ

 ០២-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ហេតុតែចង់លើកទឹកចិត្តដល់ តារាសម្ដែងប្រុស លោក Huang Xiaoming តារាចម្រៀងស្រីរូបនេះ បានធ្វើការកាត់តមុខខ្លួនឯងលើរូបភាពគូរបស់ Angela Baby និង Huang Xiaoming មានអីត្រូវគេជេរព្រាត ថានាងមានបំណងអាក្រក់

ចិន​៖ ថ្មីៗនេះ យោងតាមសារព័ត៌មានមួយ បានរាយការណ៍ថា Hua Phi ដែលជាតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពមួយរូប បានបង្ហោះសារលើកទឹកចិត្ត ចំពោះសម្តែងប្រុស លោក Huang Xiaoming ក្នុងកម្មវិធី ភោជនីយដ្ឋានចិន ដោយ តារាចម្រៀងស្រីរូបនេះបានធ្វើការគាំទ្រ តាមរយៈការចែករំលែករូបថតរបស់ខ្លួន ដោយធ្វើការកាត់ត ប្តូរមុខមាត់របស់នាង ទៅលើរូបភាពរបស់ Angela Baby ដែលជារូបថតអាពាហ៍ពិពាហ៍របស់តារាសម្ដែងល្បីឈ្មោះទាំងពីរ ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ជីវិតអាពាហ៍ពិពាហ៍របស់លោក Huang Xiaoming និង Angela Baby ក៏កំពុងតែប្រឈមមុខនឹងពាក្យចចាមអារាមនៃការបែកបាក់ ទំនាក់ទំនងនឹងគ្នា រហូតដល់អ្នកទាំងពីរ ត្រូវមកចេញមុខ បដិសេធម្តងហើយម្តងទៀត ដោយបញ្ជាក់ថា ជីវិតប្ដីប្រពន្ធអ្នកទាំងពីរ នៅតែមានភាពសប្បាយរីករាយជានិច្ច ដូច្នេះហើយ ទើបរូបភាពដែលបានកាត់ត និងត្រូវបានចែករំលែកនេះ ត្រូវបានមនុស្សជាច្រើន ធ្វើការរិះគន់យ៉ាងខ្លាំង  ចំពោះអាកប្បកិរិយារបស់នាង។ 

ជាពិសេស ពួកគេ បានធ្វើការរិះគន់យ៉ាងធ្ងន់ៗថា ធ្វើបែបនេះ វាហាក់ដូចជា ហួសហេតុពេកហើយ ព្រោះមានរូបភាពជាច្រើនហេតុអីក៏ជ្រើសរើសមួយនេះហើយថែមទាំងបានស្ដីបន្ទោសថា តារាចម្រៀងរូបនេះ មាន ចេតនាអាក្រក់ ទៅលើក្រុមគ្រួសាររបស់ Angela Baby ហើយព្រមទាំងថា នាងកំពុងតែលេងល្បិច ដើម្បីទទួលបានចំណាប់អារម្មណ៍ ថែមទៀតផង។

មិនយូរប៉ុន្មាន បន្ទាប់ពីទទួលបានការរិះគន់ជាច្រើន Hua Phi ក៏បានកែសម្រួលអត្ថបទ ដោយលុបរូបភាពនោះចោល  ជាពិសេស នាងក៏បានធ្វើការសុំទោស ចំពោះកំហុសរបស់នាង ព្រមទាំងបានបញ្ជាក់ថា នាងមិនមានចេតនាអាក្រក់នោះទេ តែគ្រាន់តែចង់នាំមក នូវសេចក្តីរីករាយ ដល់មនុស្សគ្រប់គ្នាតែប៉ុណ្ណោះ ប៉ុន្តែមិនបានគិតទុកជាមុនអំពីបញ្ហាបែបនេះ ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Hua Phi
Hua Phi
Hua Phi
Hua Phi
រូបភាព Huang Xiaoming និង Angela Baby  
រូបភាព Huang Xiaoming និង Angela Baby  
រូបភាព ដែល Hua Phi បានកាត់តដាក់មុខខ្លួន លើរូបភាព Angela Baby 
រូបភាព ដែល Hua Phi បានកាត់តដាក់មុខខ្លួន លើរូបភាព Angela Baby 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T