ខេត្តកំពត ៖ អ្នកភូមិដើមចំរៀក និងអ្នកភូមិឈើទាល ឃុំសេ្តចគង់ ស្រុកបន្ទាយមាស តែងតែឃើញភ្លើងព្រាយបិសាច ហើរចុះហើរឡើងភ្លឺចាំងអស់មួយចំហៀង ភូមិ នៅម្តុំជួរដើមត្នោត ៥ដើមជិតផ្ទះមួយ ដែលគ្មានមនុស្សរស់នៅ ។ អ្នកភូមិនិយាយថា ម្តុំជួរដើមត្នោតទាំង ៥ដើមនោះជាកន្លែងខ្មោចកាន់កាប់ ។

បុរសឈ្មោះឈឹម ម៉ុក អាយុ៤៩ឆ្នាំ រស់នៅភូមិដើមចំរៀកនិយាយកាលពីថ្ងៃទី២៥ មេសា ឆ្នាំ២០១៣ថា នៅពេលយប់គាត់ឃើញព្រាយ ហោះហើរចុះឡើងនៅម្តុំដើមត្នោត៥ដើម បញ្ចេញភ្លើងខៀវ ។ កាលពីមុនមានដើមអំពិល ធំមួយដើមដុះនៅក្នុងបរិវេណផ្ទះមិនមាន មនុស្សរស់នៅនោះ ហើយព្រាយហើរចុះហើរឡើងជាប្រចាំ ។ ក្រោយមកដើមអំពិលមួយដើមនោះ ដែលគេសង្ស័យថា មានខ្មោចព្រាយកាន់ត្រូវគេកាប់ចោល ។ ចាប់តាំងពីនោះមក ស្រាប់តែឃើញភ្លើងព្រាយទៅហើរចុះហើរឡើងនៅដើមត្នោតវិញ ។

ប្រភពដដែលបញ្ជាក់ថា នៅពាក់កណ្តាលខែមេសា ឆ្នាំ២០១៣នេះ រន្ទះបានបាញ់ចំដើមត្នោតទាំង៥ដើម ឆេះសន្ធោសន្ធៅទាំងថ្ងៃ ។ អ្នកភូមិនិយាយថា រន្ទះបាញ់នោះបណ្តាលឱ្យប្រេះធ្នឹមផ្ទះដែលគ្មានមនុស្សរស់នៅ នោះថែមទៀត ។អ្នកភូមិឈើទាលថា កាលពីមុនឧស្សាហ៍ឃើញខ្មោចព្រាយហើរចុះហើរឡើងនៅម្តុំដើមត្នោត នោះជាប្រចាំ តែបន្ទាប់ពីមានរន្ទះបាញ់ដើមត្នោតនោះមក គេមិនឃើញភ្លើងព្រាយហើរចុះហើរឡើងដូចមុនៗទេ ។អ្នកភូមិនិយាយតៗគ្នាថា មកពីកន្លែងនោះមានខ្មោចទើបមានរន្ទះបាញ់ ប៉ុន្តែបើនិយាយតាមវិទ្យាសាស្ត្រវិញ វាជាបាតុភូតធម្មជាតិ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]