អាណិតណាស់ ក្មេងប្រុសម្នាក់ ក្លាយជាចំណីក្រពើ ក្រោយពីបាត់ខ្លួនប៉ុន្មានថ្ងៃ

//s6.kh1.co/25/25434682fe3363b4ca022ea78785269130ea9a21.jpg
សង្គម

 ០២-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្មេងប្រុសម្នាក់បានបាត់ខ្លួនប៉ុន្មានថ្ងៃ ក្រោយពីត្រូវក្រពើមួយក្បាលអូសចូលទន្លេ ប៉ុន្តែដោយសារការសហការគ្នារបស់អាជ្ញាធរ ក៏បានរកឃើញសាកសពក្មេងប្រុសនោះ នៅក្នុងពោះក្រពើដ៏វែងមួយក្បាលវិញ។

ម៉ាឡេសុី៖ កាលពីពីរថ្ងៃមុននេះ អាជ្ញាធរបានសហការគ្នាដាក់អន្ទាក់ ក្រពើទន្លេមួយក្បាល ដែលមានប្រវែង៤,៥​ ម៉ែត្រ ដែលសង្ស័យថាវាបានសុីក្មេងប្រុសម្នាក់ដែលមានឈ្មោះថាRicky anak Ganya អាយុ១៤ឆ្នាំម្នាក់ នៅពេលដែលកំពុងតែរើសខ្ចងខ្ចៅនៅក្នុងទន្លេនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកនៅថ្ងៃក្រោយពីមានការពាក្យបណ្តឹងរបស់គ្រួសារនៃសពជុំវិញការបាត់ខ្លួនរបស់សមាជិកក្រុមគ្រួសាររបស់គាត់រួចមកនាយកដ្ឋានសត្វព្រៃ បានដាក់អន្ទាក់សត្វមាន់នៅកន្លែងដែលមានចំងាយឆ្ងាយពីកន្លែងកើតហេតុ៣គីឡូមែ៉ត្រ រហូតដល់ថ្ងៃ ៣១​ ខែកក្កដា ឆ្នាំ២០២០ទើបមានក្រពើដ៏ធំនឹងវែងមួយក្បាលជាប់អន្ទាក់ ដោយមានការសង្ស័យទើបពួកគេ សម្រចចិត្តវះពោះក្រពើនោះដើម្បី បញ្ជាក់ការពិតថាវាពិតជាបានសុីក្មេងនោះឬ យ៉ាងណា។

ក្រោយពីបានវះពោះក្រពើនោះមក អ្នកនាំពាក្យនាយកដ្ឋានពន្លត់អគ្គីភ័យនិងជួយសង្គ្រោះ ដែលមានទីតាំងនៅក្នុងរដ្ឋ Saravak ប្រទេសម៉ាឡេសុី បាននិយាយថា បំណែកឆ្អឹងនិង សាច់របស់ក្មេងប្រុសម្នាក់ត្រូវបានរកឃើញក្នុងពោះសត្វក្រពើមួយនោះ ជាពិសេសខោអាវដែលជារបស់ជនរងគ្រោះRicky anak Ganya ស្លៀកមុនពេលដែលហេតុការណ៍នោះបានកើតឡើង។
គួររម្លឹកដែរ នៅថ្ងៃទី២៦ Ricky anak Ganya ត្រូវបានក្រពើមួយក្បាលអូសចូលក្នុងទន្លេខាងទឹកជ្រៅ ខណៈពេលដែលកំពុងតែរាវខ្ចៅខ្ចងជាមួយមីងនៅក្នុងទន្លេផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

ការចាប់ក្រពើវះពោះ
ការចាប់ក្រពើវះពោះ
បន្ទាប់ពីចាប់បានក៏លើកដាក់លើច្រាំង
បន្ទាប់ពីចាប់បានក៏លើកដាក់លើច្រាំង
https://s4.kh1.co/__image/w=650,h=650,q=100/62/62f604b871a5f361518ee7bf707819fd53201dea.jpg
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T