មកដឹងពីជីវប្រវត្តិខ្លះៗរបស់ម្ចាស់ស្បែកជើងមាសរដូវកាល ២០១៩-២០២០

//s4.kh1.co/0d/0d70e5a5094ae4ee37f1847c5f1d6a24aa979209.jpg
កីទ្បា

 ០៣-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្រោយបញ្ចប់រដូវកាល ២០១៩-២០២០ នៅ Serie A កីឡាករ Ciro Immobile បានក្លាយជាម្ចាស់ស្បែកជើងមាសប្រចាំទ្វីបអឺរ៉ុបជាលើកដំបូងក្នុងអាជីពរបស់គាត់

បរទេស៖ ក្រោយបញ្ចប់រដូវកាល ២០១៩-២០២០ នៅ Serie A កីឡាករ Ciro Immobile បានក្លាយជាម្ចាស់ស្បែកជើងមាសប្រចាំទ្វីបអឺរ៉ុបជាលើកដំបូងក្នុងអាជីពរបស់គាត់ ដោយរកគ្រាប់បាល់បាន ៣៦ គ្រាប់នាំមុខ Robert Lewandoski ២ គ្រាប់ និង Cristiano Ronaldo ដល់ទៅ ៥ គ្រាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Ciro Immobile កើតនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ១៩៩០ ជាកីឡាករបាល់ទាត់អាជីពសញ្ជាតិអ៊ីតាលី ដែលដើរតួជាខ្សែប្រយុទ្ធរបស់ក្លិប Lazio និងក្រុមជម្រើសជាតិអ៊ីតាលីផងដែរ។

កីឡាករ Ciro Immobile នៅថ្នាល Juventus
កីឡាករ Ciro Immobile នៅថ្នាល Juventus

គាត់បានចាប់ផ្តើមអាជីពរបស់គាត់ជាថ្នាលយុវជននៅក្លិប Sorrento ពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៨ ហើយនៅឆ្នាំ ២០០៩ គាត់ត្រូវបានក្លិប Juventus ទិញយក ប៉ុន្តែក្រោយមកគាត់ត្រូវបានដាក់ខ្ចីជើងទៅឱ្យក្លិបនៅក្របខ័ណ្ឌ Serie B រហូតដល់ទៅ ៣ ក្លិបរួមមាន Siena, Grisseto និង Pescara ដែលពេលគាត់បានឈ្នះពានរង្វាន់លីគក្នុងនាមជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេមុនពេលផ្លាស់ទៅក្លិប  Genoa ក្នុងឆ្នាំ ២០១២ ។

កីឡាករ Ciro Immobile នៅ Genoa
កីឡាករ Ciro Immobile នៅ Genoa

បន្ទាប់ពីលេងបានមួយរដូវកាលជាមួយ Genoa គាត់បានផ្លាស់ទៅកាន់ក្លិប Torino ដែលជាគូប្រជែងរបស់ក្លិប Juventus ។ នៅ Torino គាត់បានឈ្នះពានរង្វាន់ Capocannoniere សម្រាប់កីឡាកររកគ្រាប់បាល់បានច្រើនជាងគេនៅ Serie A ។ បន្ទាប់ពីបញ្ចប់រដូវកាលនៅ Torino គាត់ត្រូវបានលក់ទៅឱ្យក្លិបអាល្លឺម៉ង់ Borussia Dortmund ក្នុងតម្លៃប្រហែល ១៨ លានផោនក្នុងឆ្នាំ ២០១៤ ដែលនៅទីនោះគាត់បានឈ្នះពានរង្វាន់ DFL-Supercup មុនពេលផ្លាស់ទៅក្លិបអេស្ប៉ាញ Sevilla ក្នុងឆ្នាំ ២០១៥ ។

កីឡាករ Ciro Immobile នៅ Torino
កីឡាករ Ciro Immobile នៅ Torino

នៅឆ្នាំ ២០១៦ គាត់បានវិលត្រឡប់ទៅ Torino វិញក្នុងលក្ខខណ្ឌខ្ចីជើង ហើយក្រោយមកត្រូវបានលក់ទៅឱ្យក្រុម Lazio នៅខែកក្កដា ឆ្នាំ ២០១៦ នោះ។ ក្នុងរដូវកាលទី ២ របស់គាត់នៅ Lazio គាត់បានឈ្នះពានរង្វាន់ Capocannoniere ជាលើកទី ២ ដោយរកបាន ២៩ គ្រាប់ក្នុង ៣៣ ប្រកួត។ Immobile ក៏បានឈ្នះពានរង្វាន់ Coppa Italia និងពានរង្វាន់ Supercoppa Italiana ពីរដងជាមួយក្លិបនេះផងដែរ។

Lazio លុត Juventus 3-1 លើកពាន Supercoppa Italiana
Lazio លុត Juventus 3-1 លើកពាន Supercoppa Italiana

សម្រាប់ជម្រើសជាតិ Immobile បានបង្ហាញខ្លួនជាលើកដំបូងឱ្យអ៊ីតាលីក្នុងឆ្នាំ ២០១៤ ហើយត្រូវបានជ្រើសរើសប្រកួតក្នុងព្រឹត្តិការណ៍ FIFA World Cup 2014 និង UEFA Euro 2016 ផងដែរ៕

កីឡាករ Ciro Immobile លេងឱ្យជម្រើសជាតិអុីតាលី
កីឡាករ Ciro Immobile លេងឱ្យជម្រើសជាតិអុីតាលី
Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T