Harry Styles លេងស្ទាយ៍ថ្មី ទុកពុកមាត់វែងៗ មើលភ្លែតចង់ច្រឡំ Justin Bieber

//s4.kh1.co/35/35ef113cc085d2ebb2ac0d11717b0438fe290de7.jpg
តារា & កម្សាន្ដ

 ០២-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អតីតសមាជិកតារាចម្រៀងនៅក្នុងក្រុម One Directionឈ្មោះ Harry Styles បានរត់ហាត់ប្រាណនៅលើដងវិថីមួយនៅក្នុងប្រទេស អុីតាលី ដោយលើកនេះគាត់តែខ្លួនលេងរបៀបស្ទាយ៍ថ្មី ដោយទុកពុកមាត់រាងស្រម៉ូមៗ មើលប្លែកម្យ៉ាងដែរ។

អុីតាលី៖ កាលពីពេលថ្មីៗនេះ អតីតសមាជិកតារាចម្រៀងនៅក្នុងក្រុម One Directionឈ្មោះ Harry Styles  បានរត់ហាត់ប្រាណនៅលើដងវិថីមួយនៅក្នុងប្រទេស អុីតាលី ដោយលើកនេះគាត់តែខ្លួនលេងរបៀបស្ទាយ៍ដោយទុកពុកមាត់រាងស្រម៉ូមៗ មើលប្លែកម្យ៉ាងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកតារាប្រុសម្នាក់នេះ កំពុងរត់ហាត់ប្រាណនៅក្នុងក្រុងRome ប្រទេសអុីតាលី ដោយមានមួកពណ៍ខៀវមួយ វែនតាខ្មៅ កាសសម្រាប់ស្តាប់តន្ត្រី រួមជាមួយអាវវាលក្លៀក ខោខ្លីនិង ស្បែកជើងហាត់ប្រាណផងដែរ ប៉ុន្តែអ្វីផ្សេងដែលធ្វើឲ្យគាត់មានភាពខុសប្លែកពីមុននោះគឺពុកមាត់តែម្តង ដែលកន្លងមកតារាប្រុសម្នាក់នេះតែងតែកោរចេញ សម្អាតចេញអស់ៗផងដែរ ប៉ុន្តែលើកនេះប្រហែលចង់ផ្លាស់ផ្តូរស្ទាយ៍ចាស់ៗហើយបានជាទុកពុកមាត់វែងៗបែបនេះ។

ក្រោយពីបានឃើញដូច្នេះរួចមក ហ្វេនជាច្រើនបាននាំគ្នាសរសើរដល់សម្រស់និង ការតុបតែងរបស់Harry Styles ផងដែរ ទោះបីជាមើលទៅចាស់បន្តិចមែន ប៉ុន្តែសង្ហាមួយបែបម្យ៉ាងតាមរបៀបមនុស្សចាស់ផងដែរ ជាពិសេសនោះគឺមានមតិមួយចំនួនបាននិយាយថាតារាប្រុសរូបនេះ នៅពេលទុកពុកមាត់អញ្ចឹងទៅ មើលមួយភ្លែតស្រដៀងនឹង តារាចម្រៀង Justin Bieber ផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម

Harry Styles
Harry Styles
Harry Styles
Harry Styles
Harry Styles
Harry Styles
Harry Styles
Harry Styles
Justin Bieber
Justin Bieber
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T