យុវជនចិនវ័យ២១ឆ្នាំ លោតពីលើអគារកម្ពស់៨ជាន់ ធ្លាក់ទើលើរថយន្ដឡើងកំពិត តែសំណាងល្អមិនស្លាប់

//s6.kh1.co/8c/8c615826a358295cb12dbfbb0ac757a667312a74.jpg
សង្គម

 ០២-សីហា-២០២០ ១០ព្រឹក · ៥ ឆ្នាំមុន

យុវជនម្នាក់ម្នាក់ មាននាមត្រកូលថា Zhang វ័យ២១ឆ្នាំ បានលោតពីលើអគារ៨ជាន់ ដោយសង្ស័យថាមានជំងឺបាក់ទឹកចិត្ត

ចិន៖ កាលពីថ្ងៃអង្គារ ខែកក្កដាសប្ដាហ៍មុននេះ យុវជនម្នាក់ មាននាមត្រកូលថា Zhang វ័យ២១ឆ្នាំ បានលោតពីលើអគារ៨ជាន់។ ហេតុការណ៍នេះ បានកើតឡើងនៅតំបន់ Longgang ក្នុងទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុរសម្នាក់ ជាសាក្សីក្នុងហេតុការណ៍បានប្រាប់ឲ្យដឹងថា នាវេលាម៉ោងប្រហែលជា៧:០០នាទីយប់ យុវជន Zhang បានលោតពីលើអគារ៨ជាន់ និងធ្លាក់ទើលើដំបូលរថយន្ដមួយគ្រឿងយ៉ាងខ្លាំង ហើយរមៀលទៅលើដី។ បន្ទាប់មក យុវជន Zhang បានក្រោកឈរឡើងដោយខ្លួនឯង និងមិនឃើញមានស្នាមរបួសឡើយ។ ហើយមិនយូរប៉ុន្មាន គេក៏បែកញើសយ៉ាងខ្លាំង និងទឹកមុខចាប់ផ្ដើមប្រែពណ៌។ ​រយៈពេល១០នាទីក្រោយមក គេក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីត្រួតពិនិត្យផងដែរ។

ស្ត្រីម្នាក់ ជាម្ចាស់អគារបានឲ្យដឹងដែរថា យុវជន Zhang ត្រូវជាសាច់ញាតិរបស់អ្នកជួលបន្ទប់អគារគាត់ ហើយគេជាមនុស្សស្ងៀមស្ងាត់ និងសង្ស័យមានជំងឺបាក់ទឹកចិត្ត។

ជុំវិញហេតុការណ៍ខាងលើនេះ ប៉ូលិសបានជឿជាក់ថា យុវជន Zhang លោតសម្លាប់ខ្លួនដោយសារជំងឺបាក់ទឹកចិត្ត តែយ៉ាងណាមិញ ប៉ូលិសនឹងបើកការស៊ើបអង្កេតបន្ថែមទៀតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

យប់ថ្ងៃកើតហេតុ
យប់ថ្ងៃកើតហេតុ
យប់ថ្ងៃកើតហេតុ
យប់ថ្ងៃកើតហេតុ
សាក្សីក្នុងហេតុការណ៍
សាក្សីក្នុងហេតុការណ៍
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
រថយន្ដនៅកន្លែងកើតហេតុ
រថយន្ដនៅកន្លែងកើតហេតុ
រថយន្ដនៅកន្លែងកើតហេតុ
រថយន្ដនៅកន្លែងកើតហេតុ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T