កុំចេះតែហ៊ាន! អ្នកគាំទ្ររបស់ប្រធានាធិបតីប្រេស៊ីល ត្រូវហ្វេសប៊ុកបិទគណនីចោល ដោយសារតែផ្សាយព័ត៌មានមិនពិត

//s6.kh1.co/8a/8a5f39deeeede75b6f2ca51eeb9c783709f48397.jpg
បច្ចេកវិទ្យា

 ០២-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

វេទិកាបណ្ដាញសង្គមនេះត្រូវបានគេប្រើ ដើម្បីអំពាវនាវឲ្យធ្វើរដ្ឋប្រហារយោធាមួយ ដើម្បីបិទសភានិងតុលាការកំពូល។

ប្រេស៊ីល៖ ហ្វេសប៊ុកបានអនុវត្តតាមបទបញ្ជារបស់តុលាការកំពូលរបស់ប្រទេសប្រេស៊ីលទាំងបង្ខំ ដើម្បីរារាំងគណនីរបស់សម្ព័ន្ធមិត្តកំពូលៗជាច្រើន របស់ប្រធានាធិបតីស្ដាំនិយម លោក Jair Bolsonaro។ ក្រុមនេះត្រូវបានចោទប្រកាន់ ពីបទផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប្រឆាំងនឹងចៅក្រម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកគាំទ្ររបស់លោក Jair Bolsonaro ត្រូវបានគេចោទប្រកាន់ ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត
អ្នកគាំទ្ររបស់លោក Jair Bolsonaro ត្រូវបានគេចោទប្រកាន់ ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបណ្ដាញសង្គមយក្សមួយនេះបាននិយាយថា វិធានការនេះគឺជាការគំរាមកំហែងដល់សេរីភាពនៃការបញ្ចេញមតិ ហើយបាននិយាយថា ខ្លួននឹងប្ដឹងតវ៉ាប្រឆាំងនឹងបទបញ្ជានេះ។ វេទិកាបណ្ដាញសង្គមនេះត្រូវបានគេប្រើ ដើម្បីអំពាវនាវឲ្យធ្វើរដ្ឋប្រហារយោធាមួយ ដើម្បីបិទសភានិងតុលាការកំពូល។

កាលពីខែឧសភា ចៅក្រមបានបញ្ជាឲ្យហ្វេសប៊ុកបិទគណនីចំនួន១២ និង Twitter ចំនួន១៦ផ្សេងទៀត។ កាលពីថ្ងៃសុក្រ តុលាការកំពូលរបស់ប្រេស៊ីលបានពិន័យហ្វេសប៊ុក ៣៦.៨ម៉ឺនដុល្លារ ពីបទបដិសេធក្នុងការបិទគណនីទាំងនោះ។ គេមិនច្បាស់ថា តើ​ Twitter ក៏ត្រូវបានពិន័យដែរឬទេ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T