មានកូនធំៗអស់ហើយ តែ ព្រាប សុវត្ថិ និងប្រពន្ធ ដូចស្រមោច និងស្ករ (មានវីដេអូ)

//s4.kh1.co/c4/c4e8f0c36b02aaa57cfbcb8f138594faefc9986a.jpg
តារា & កម្សាន្ដ

 ០២-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទោះជាមានវ័យកាន់តែជ្រេរ រួមទាំងមានកូនធំៗទៅហើយ តែ តារាចម្រៀង លោក ព្រាប សុវត្ថិ នៅតែមានភាពផ្អែមល្ហែម ស្អិតរមួត បែបនេះ ជាមួយនឹងភរិយា ធ្វើឲ្យមនុស្សជាច្រើនលួចច្រណែននឹង ជីវិតស្នេហាអ្នកទាំងពីរ ផងដែរ

ភ្នំពេញ៖ បើទោះបីជាមានវ័យកាន់តែជ្រេរក្ដី តែប្រជាប្រិយ របស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ នៅតែកើនឡើងជាលំដាប់ ជាមួយនឹងបទចម្រៀងដ៏ពេញនិយម ដែលជាចំណូលចិត្តរបស់ មិត្តៗយុវវ័យជាច្រើន ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ងាកមកមើលពីជីវិតឯកជនរបស់លោកវិញ ឃើញថា បច្ចុប្បន្ននេះ ជីវិតគ្រួសាររបស់លោក កាន់តែមានសុភមង្គលខ្លាំងឡើង ជាមួយនឹងភរិយា រួមទាំងកូនប្រុសរបស់លោកទាំង ៣ នាក់ ដែលខណៈពេលនេះ កូនប្រុសរបស់លោកទាំង ៣ កំពុងតែសាងកេរ្តិ៍ឈ្មោះនៅលើវិថីសិល្បៈ ថែមទៀតផង។

ដោយឡែក ទោះជាមានកូនៗធំៗរួចទៅហើយ តែចំពោះជីវិតស្នេហារវាងលោក និងភរិយា មិនបានប្រែប្រួលអ្វីបន្តិចសោះឡើយ ដោយកាលពីថ្មីៗនេះ លោកក៏បានបង្ហាញពីភាពផ្អែមល្ហែមជាមួយនឹងភរិយា កៀកកើយគ្នាយ៉ាងស្អិតរមួត ក្រោមទេសភាពបែបធម្មជាតិ នៅឯស្រុកស្រែចម្ការ ធ្វើឲ្យមនុស្សជាច្រើន ចូលមកសរសើរ ពីជីវិតប្ដីប្រពន្ធ ដែលតែងតែមានភាពពេលវេលាដ៏ផ្អែមល្ហែមបែបនេះ មិនប្រែប្រួល ផងដែរ៕

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

ព្រាប សុវត្ថិ 
ព្រាប សុវត្ថិ 
ព្រាប សុវត្ថិ 
ព្រាប សុវត្ថិ 
ព្រាប សុវត្ថិ 
ព្រាប សុវត្ថិ 
 ព្រាប សុវត្ថិ និង ភរិយា 
 ព្រាប សុវត្ថិ និង ភរិយា 
 ព្រាប សុវត្ថិ និង ភរិយា
 ព្រាប សុវត្ថិ និង ភរិយា
រូបភាព ដែល ព្រាប សុវត្ថិ បង្ហាញភាពផ្អែមល្ហែមជាមួយនឹងភរិយា 
រូបភាព ដែល ព្រាប សុវត្ថិ បង្ហាញភាពផ្អែមល្ហែមជាមួយនឹងភរិយា 
រូបភាព ដែល ព្រាប សុវត្ថិ បង្ហាញភាពផ្អែមល្ហែមជាមួយនឹងភរិយា 
រូបភាព ដែល ព្រាប សុវត្ថិ បង្ហាញភាពផ្អែមល្ហែមជាមួយនឹងភរិយា 
វីដេអូ ដែល ព្រាប សុវត្ថិ បង្ហាញភាពផ្អែមល្ហែមជាមួយនឹងភរិយា 
ព្រាប សុវត្ថិ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T