អ៊ីរ៉ង់​​មិនបោះបង់កម្មវិធី អភិវឌ្ឍមីស៊ីល​និង​នុយក្លេអ៊ែរ​ ​ខណៈអាមេរិកនៅតែបន្តដាក់សម្ពាធ​

//s6.kh1.co/b5/b516e92e9aaf34b4eb60c410033c0ca91ca0efe8.jpg
សង្គម

 ០១-សីហា-២០២០ ៣ល្ងាច · ៥ ឆ្នាំមុន

មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក អាលី ខាមេណៃ (Ali Khamenei) បាននិយាយថា ប្រទេសរបស់លោកនឹងមិនព្រមធ្វើតាមការទាមទាររបស់អាមេរិក ក្នុងការបញ្ឈប់កម្មវិធីអភិវឌ្ឍមីស៊ីល​បាលីស្ទិក និងឧស្សាហកម្មនុយក្លេអ៊ែរនោះទេ

តេហេរ៉ង់៖ មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក អាលី ខាមេណៃ (Ali Khamenei) បាននិយាយថា ប្រទេសរបស់លោកនឹងមិនព្រមធ្វើតាមការទាមទាររបស់សហរដ្ឋអាមេរិក ក្នុងការបញ្ឈប់កម្មវិធីអភិវឌ្ឍមីស៊ីល​បាលីស្ទិក និងឧស្សាហកម្មនុយក្លេអ៊ែរនោះទេ។ ​ហើយរដ្ឋធានីតេហេរ៉ង់ ក៏​មិនខ្លាចការសម្លុតគំរាមកំហែងរបស់​រដ្ឋធានីវ៉ាស៊ីនតោនដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងសុន្ទរកថា​តាមទូរទស្សន៍កាលពីថ្ងៃសុក្រ លោក ខាមេណៃ បានលើកឡើងយ៉ាងដូច្នេះថា៖

ទណ្ឌកម្មដែលអាមេរិកបានដាក់​មកលើប្រទេសអ៊ីរ៉ង់ គឺ​ក្នុងគោលបំណងបំផ្លាញសេដ្ឋកិច្ច​ និងកាត់បន្ថយឥទ្ធិពលរបស់រដ្ឋធានីតេហេរ៉ង់នៅក្នុងតំបន់ ប៉ុន្តែផ្ទុយទៅវិញវារឹតតែធ្វើឱ្យប្រទេសអ៊ីរ៉ង កាន់តែរឹងមាំ​មួយកម្រិតទៀត។ ហើយបើទោះបីអាមេរិកនៅតែបន្តដាក់ទណ្ឌកម្មយ៉ាងណាក៏ដោយ ក៏ប្រទេសមួយនេះមិនបញ្ឈប់​កម្មវិធីអភិវឌ្ឍមីស៊ីលបាលីស្ទិក និង​នុយក្លេអ៊ែរ​ដែរ។

អាលី ខាមេនី

សូមជម្រាបផងដែរថា ភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានកើនឡើងចាប់តាំងពីឆ្នាំ ២០១៨ ​ក្រោយពេលដែលប្រធានាធិបតីអាមេរិកអាមេរិកលោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ រួមជាមួយប្រទេសមហាអំណាចចំនួន៦ផ្សេងទៀត។ មិនតែប៉ុណ្ណោះសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មជាថ្មី ដែលជាការកាត់បន្ថយខ្លាំងបំផុត ​ទៅលើដំណើរការនាំប្រេងចេញ ក៏ដូចជាឱកាសធ្វើជំនួញផ្សេងទៀត​របស់ប្រទេសនេះ ដើម្បីជាថ្នូរ​ឱ្យ​បញ្ឈប់​កម្មវិធីអភិវឌ្ឍនុយក្លេអ៊ែរ​៕

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទាមទារឱ្យទប់ស្កាត់កម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទាមទារឱ្យទប់ស្កាត់កម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់
មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក អាលី ខាមេណៃ
មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក អាលី ខាមេណៃ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T