១ដៃនេះធ្ងន់ណាស់លោកអឺយ! ឡុង វ៉ៃ ចូល១ដៃ របស់ ថៃ រឹទ្ធី រឹងថ្គាមសន្លប់បាត់មាត់ឈឹង (មានវីដេអូ)

//s6.kh1.co/b3/b3c2c9ba12d45c90beb0338306cbf166690428ae.jpg
កីទ្បា

 ០១-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ឡុងវ៉ៃ ចូល១ដៃ របស់ ថៃ រឹទ្ធី រឹងថ្គាមសន្លប់បាត់មាត់ឈឹង នៅទឹក២

ភ្នំពេញ៖ កក្រើកជាមួយគូ ប្រភេទទម្ងន់៧០គីឡូក្រាម រវាងអ្នកប្រដាល់មកពីខេត្តកំពង់ធំ កីឡាករ ឈឿន ល្វៃ (ឡុងវ៉ៃ) និងកូនសិស្សលោកគ្រូ ធន់ សុភា កីឡាករ ឈួន រឹទ្ធី (ថៃ រឺទ្ធី) នៅសង្វៀនទូរទស្សន៍បាយ័ន ថ្ងៃសៅរ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=650,h=463,q=100/c1/c176981140af2ab4366a1191a90266cf029eeefa.png

កីឡាករទាំងពីរមិនបានស្ទាបស្ទង់គ្នាច្រើនទេ ដោយចាប់ផ្ដើមគោះជួងទឹកទី១ ក៏សម្រុកគ្នាទៅមកតែម្ដង ប៉ុន្តែសង្កេតឃើញថា ឡុង វ៉ៃ រាងដកថយ និងធាក់ទប់ច្រើន ។

ឡុង វ៉ៃ សន្លប់
ឡុង វ៉ៃ សន្លប់

ខណៈទឹក២ រឹទ្ធី ដែលតែងសម្រុកចូលមិនញញើតតាំងពីទឹក១មកនោះ បានព្យាយាមវាយសម្រុក មិនសំចៃដៃ ប្ដូរគ្នាទៅមក ដោយកៀកនឹងគោះជួងបញ្ចប់ទឹកទៅហើយ ស្រាប់តែវាយចូល ឡុង វ៉ៃ មួយដៃយ៉ាងធ្ងន់ បណ្ដាលឲ្យអ្នកប្រដាល់មកពីក្លិបនាគរាជចតុមុខ រូបនេះ សន្លប់ស្ដូកស្ដឹង ត្រូវអជ្ញាកណ្ដាល រាប់រហូតដល់បញ្ចប់ការប្រកួត៕

ឡុង វ៉ៃ សន្លប់
ឡុង វ៉ៃ សន្លប់

បើចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

(វីដេអូ៖ Kun Khmer Super Fights)
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T