តូតា ទើបប្រកាសបើកហាងគ្រឿងអលង្ការ ពេលនេះ បន្ថែមអាជីវកម្មថ្មីមួយទៀតហើយ

//s6.kh1.co/87/875152ed2e5300292c23c27fcdd505edaf30ac5e.jpg
តារា & កម្សាន្ដ

 ០១-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តូតា បើកបង្ហាញអាជីវកម្មថ្មីមួយទៀត ជាកសិដ្ឋានចិញ្ចឹមសត្វគោ មាន់ លើដីយ៉ាងធំ ក្នុងខេត្តកំពង់ស្ពឺ។

ភ្នំពេញ៖ ថ្មីៗនេះ តារាសម្តែងស្រី ម៉ាក សែនសូនីតា ហៅតូតា បានធ្វើឲ្យហ្វេនៗចាប់អារ​ម្មណ៍យ៉ាងខ្លាំង ជាមួយជីវិតប្រចាំថ្ងៃ ពោរពេញដោយក្ដីសុខរបស់នាង ជាមួយស្វាមី ដែលចេះគោរពស្រលាញ់ថ្នាក់ថ្នមមិនឲ្យទាស់ចិត្ត ស្របពេលដែលតារាស្រីរូបនេះ កំពុងពរពោះជិតគ្រប់ខែផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ស្របពេលដែល កំពុងពរពោះកូនក្នុងផ្ទៃនេះដែរ ឃើញថា តារាស្រី​ តូតា ហាក់បីដូចជាទទួលបានភាពជោគជ័យយ៉ាងខ្លាំង ដោយកាលពីថ្មីៗនេះ ទើប​តែប្រកាសបើកហាងគ្រឿងអលង្ការយ៉ាងប្រណីតមួយ ដែលជាក្ដីស្រម៉ៃតាំងពីតូចមក។

យ៉ាងណាមិញ មកទល់នឹងពេលនេះ តារាស្រីរូបនេះ បានបង្កភាពភ្ញាក់ផ្អើលសាជាថ្មី​ ដោយបានបើកបង្ហាញអាជីវកម្មថ្មីមួយទៀត ជាកសិដ្ឋានចិញ្ចឹមសត្វគោ មាន់ជាដើម លើដីយ៉ាងធំ អមដោយបរិយាកាសស្រស់ស្រាយបែបស្រុកស្រែចម្ការ នៅឯខេត្តកំពង់ស្ពឺ។ 

ជាមួយគ្នានេះដែរ តូតា ក៏បានបង្ហោះរូបភាពជាមួយស្វាមីជាទីស្រលាញ់ ជាច្រើនសន្លឹកផងដែរ អមដោយស្នាមញញឹមស្រស់ប្រិមប្រិយ មើលទៅមានក្ដីសុខខ្លាំងណាស់។ ក្រោយពីឃើញរូបប៉ុន្មានសន្លឹកនោះហើយ ឲ្យអ្នកគាំទ្រទាំងអស់របស់នាង លួចច្រណែនជាមួយជីវិតឯកជននាងមិនស្ទើរឡើយ ជោគជ័យទាំងជីវិតគ្រួសារ និងការងារបែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

តូតា
តូតា
<br>តូតា<br>

តូតា
<br>តូតា និងស្វាមី<br>

តូតា និងស្វាមី
ហាងគ្រឿងអលង្ការ តូតា&nbsp;
ហាងគ្រឿងអលង្ការ តូតា 
កសិដ្ឋាន តូតា ជាមួយស្វាមី
កសិដ្ឋាន តូតា ជាមួយស្វាមី
កសិដ្ឋាន តូតា ជាមួយស្វាមី
កសិដ្ឋាន តូតា ជាមួយស្វាមី
កសិដ្ឋាន តូតា ជាមួយស្វាមី
កសិដ្ឋាន តូតា ជាមួយស្វាមី
ម៉ាក សែនសូនីតា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T