ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ការផ្ទុះឡើងនូវជំងឺគ្រុនឈីក​ ក្នុងប្រទេសកម្ពុជា​ ដោយគិតចាប់ពីខែកក្កដា​ ឆ្នាំ២០២០​ មកដល់ថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០២០​ អ្នកជំងឺកើនឡើងដល់​១,០២០នាក់ហើយ​ នៅតាមបណ្តាខេត្តចំនួន​១២ ​ ប៉ុន្ដែមានអ្នកជាសះស្បើយច្រើន សឹងតែទាំងអស់​ និងពុំមានអ្នកស្លាប់នោះទេ។

ក្នុងសេចក្ដីជូនដំណឹងខាងលើនេះដែរ ក្រសួងបានបញ្ជាក់ថា ក្នុងចំណោមអ្នកកើតជំងឺគ្រុនឈីក ឬ ជំងឺឈីកគន់ហ្កន់យ៉ា នៅកម្ពុជាទាំង ១,០២០នាក់នោះ មានស្តី្រចំនួន ៥៦២នាក់ (៥៥%)។ នៅក្នុងនោះដែរ ចំនួនអ្នកឈឺជាង ៨០% គឺកើតមានក្នុងខេត្ដចំនួន ដែលរួមមាន ខេត្ដសៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកំពង់ចាម។ ដោយឡែក ករណីគ្រុនឈីកផ្សេងទៀត មាននៅខេត្ដឧត្ដមានជ័យ ត្បូងឃ្មុំ តាកែវ កំពត កំពង់សោម ពោធិសាត់ ស្ទឹងត្រែង និងប៉ៃលិន៕

ខាងក្រោមនេះ គឺជាសេចក្ដីជូនដំណឹងលម្អិត និងវិធានការការពារជំងឺគ្រុនឈីក៖

សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ