មន្រ្តីដីធ្លីខេត្តកណ្ដាល អំពាវនាវទៅប្រជាពលរដ្ឋមកពិនិត្យមើលទិន្នន័យក្បាលដីរបស់ខ្លួន ឱ្យបានច្បាស់លាស់ ចៀសចៀសវាងខុសពេលចេញបណ្ណកម្មសិទ្ធិ

//s5.kh1.co/80/80e0e8bf11511ac4206f7d2ea9b39f115d4551a5.jpg
Khmerhome

 ៣១-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=434,q=100/9c/9c528408c7ca068cddd9b4620751b3787722caff.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ សូមប្រជាពលរដ្ឋ ដែលរស់នៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល មកពិនិត្យមើល ទិន្នន័យក្បាល​ដី​របស់​ខ្លួន ឱ្យបាន​ច្បាស់លាស់ ចៀសចៀសវាងខុស កម្មសិទ្ធិ​រួម ជា​របស់ប្តី/ប្រពន្ធ ជារបស់ឪពុកម្តាយ ខុស​ឈ្មោះ​ ថ្ងៃខែឆ្នាំកំណើត ឬបាត់ទំហំដីជាដើម ដើម្បីសម្រួលឱ្យមន្ត្រីជំនាញ កែសម្រួល​ឡើងវិញឱ្យបានត្រឹមត្រូវ មានមានតម្លាភាព និងពន្លឿនដល់ការចេញបណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់។ ជាការអំពាវនាវរបស់ លោក លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី ខេត្តកណ្តាល។

ការអំពាវរបស់ លោក ព្រំ ឆាត នៅក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្នុងការចុះបញ្ជី​ដីធ្លី​ដែលមានលក្ខណៈជាប្រព័ន្ធ នាថ្ងៃទី៣១ ខែកក្កដា នេះ នៅភូមិឃុំស្រុកខាងលើ បានបញ្ជាក់ «នេះជាដំណាក់កាលចុងក្រោយហើយ មុនហ្នឹងយកទិន្នន័យ ដែលបានបិទផ្សាយនេះទៅបោះពុម្ពជាបណ្ណកម្មសិទ្ធិ ប្រគល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។ ហើយការបិទផ្សាយក្បាលដីនេះ គឺមានរយៈពេលតែ ១៥ថ្ងៃប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃទី៣១ កក្កដា ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០»។

https://s5.kh1.co/__image/w=650,h=434,q=100/9c/9c528408c7ca068cddd9b4620751b3787722caff.jpg

អនុប្រធានមន្ទីររៀបចំដែនដីរូបនេះ បានបញ្ជាក់ទៀតថា «ក្នុងរយៈពេលនេះគឺបងប្អូនប្រជាពលរដ្ឋអាចប្តឹង ឬជំទាស់តវ៉ាបានមកក្រុមមន្ត្រីជំនាញ ដែលនៅប្រចាំការជាប្រចាំគិតទាំងថ្ងៃឈប់សម្រាក់ ប្រសិនបើក្នុងករណីរកឃើញថាមានកំហុសណាមួយលើទិន្ន័យក្បាលរបស់ខ្លួន ដើម្បីឱ្យមន្ត្រីជំនាញ កែសម្រួលឱ្យត្រឹមត្រូវឡើងវិញ»។

https://s5.kh1.co/__image/w=650,h=434,q=100/55/5572cfc074b4a66dc9509d378738ee554f018e09.jpg

នៅក្នុងពិធីនោះដែរ លោក ឃឹម សំភា អភិបាលរងស្រុកខ្សាច់កណ្តាល បានថ្លែងថា ការចុះបញ្ជីរដីជាលក្ខណប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរនៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានត្រឹមត្រូវ ដើម្បីការបង្កើនសុវត្ថិភាពលើការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់ ស្របតាមប្លង់គោល និងប្លង់ហេដ្ឋារចនាសម្ព័ន្ធរបស់ស្រុក កាត់បន្ថយទំនាស់ដីធ្លី ធ្វើអោយដីមានតម្លៃងាយស្រួលក្នុងការទិញលក់។

https://s5.kh1.co/__image/w=650,h=434,q=100/aa/aa546a966bd79839b2d672cc1e1dae1aa6bab0e1.jpg

 អភិបាលរងដដែល បានបន្តថា ដើម្បីឱ្យដំណើរការនៃការបិទផ្សាយនេះ មានភាពរលូន ខ្ញុំបានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវផ្តល់កិច្ចសហការឱ្យបានជាប់ជាប្រចាំជាមួយមន្រ្តីជំនាញ និងប្រជាពលរដ្ឋជាម្ចាស់ដី ក្នុងការជួយពិនិត្យនូវទិន្នន័យក្បាលដីឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ផងដែរ៕

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T