ឥណ្ឌា៖ សិស្សសាលាឥណ្ឌាពីរនាក់បានរកឃើញអាចម៍មួយ ដែលកំពុងផ្លាស់ប្ដូរគន្លងរបស់វាយឺតៗ និងធ្វើដំណើរឆ្ពោះទៅកាន់ផែនដី។ Radhika Lakhani និង Vaidehi Vekariya អ្នកទាំងពីរកំពុងសិក្សានៅថ្នាក់ទី១០ ហើយកំពុងធ្វើការលើគម្រោងមួយរបស់សាលារៀន នៅពេលពួកគេបានរកឃើញអាចម៍ផ្កាយមួយ ដែលពួកគេបានដាក់ឈ្មោះឲ្យថា HLV2514។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្មេងស្រីទាំងនេះមកពីទីក្រុង Surat នៅភាគខាងលិចរដ្ឋ Gujarat របស់ឥណ្ឌា ហើយពួកគេទាំងពីរបានចូលរួមគម្រោងរបស់ Space India និងអង្គការណាសាផងដែរ ដែលអនុញ្ញាតឲ្យសិស្សានុសិស្សវិភាគរូបភាព ដែលថតដោយតេឡេទស្សន៍ស្ថិតនៅសកលវិទ្យាល័យហាវ៉ៃ។

លោក Aakash Dwivedi អ្នកសិក្សាជាន់ខ្ពស់និងជាតារាវិទូនៅមជ្ឈមណ្ឌល Space India បានប្រាប់សារព័ត៌មាន CNN ថា សិស្សានុសិស្សនៅប្រទេសឥណ្ឌាត្រូវបានបង្រៀនពីរបៀបមើលលំហអាកាស ដោយប្រើ software សម្រាប់ជួយវិភាគរូបភាពដែលប្រមូលបានពីតេឡេទស្សន៍ PAN Star របស់អង្គការណាសា និងបន្ទាប់មកសិស្សបានស្វែងរកអង្គ ដែលបានផ្លាស់ទីនៅក្នុងរូបភាព។
លោក Dwivedi បានពន្យល់ថា អាចម៍ផ្កាយនេះបច្ចុប្បន្នស្ថិតនៅជិតគន្លងរបស់ភពអង្គារ ប៉ុន្តែក្នុងរយៈពេល១លានឆ្នាំទៀត វានឹងផ្លាស់ប្ដូរគន្លងរបស់វា ហើយរំកិលទៅជិតផែនដី បើទោះបីជាវានឹងស្ថិតនៅចម្ងាយជាង១០ដង នៃចម្ងាយពីព្រះចន្ទទៅកាន់ផែនដីក៏ដោយ៕