ស្នេហា៖ មនុស្ស​ដែល​គ្មាន​ស្នេហា ​តែងត្រូវ​បាន​មិត្ត​ភក្តិ ​ក៏​ដូច​ជា​អ្នក​ផ្ទះ​បង្អាប់ រអ៊ូ​រទាំ​ដាក់ ​ហើយ​ពួកគេ​នឹង​កាន់​តែ​អាណិត ​នៅ​ពេល​ដែល មាន​បងប្អូន​ឬ មិត្តភក្តិ​ណា​ម្នាក់​រៀប​ការ​។

ក៏ប៉ុន្តែ​ អ្នក​ដែល​គ្មានស្នេហា ទោះបីជា ពេលខ្លះ​អាច​មាន ភាពឯកាខ្លះៗក៏ដោយ ប៉ុន្តែក៏​មានគុណសម្បត្តិជាច្រើន ដែលអ្នក​អាចមើលរំលង មិន​ចាំបាច់​ស្មុគស្មាញ​ ដូច​អ្នក​ដែល​មានគូ ហើយ​ពេលខ្លះ​ អាច​ធ្វើ​ឲ្យ ​អ្នក​ដែល​មាន​គូ លួច​ច្រណែននឹង ​ជីវិត​អ្នក​ផង​ក៏​ថា​បាន​។

ខាងក្រោម​នេះ ​គឺ​ជា​ចំនុច​ពិសេ​ស ​របស់​អ្នក​Single ដែល​អ្នក​មាន​គូ​មួយចំនួន ​ពិបាក​នឹង​ធ្វើ​បាន៕​ ចាំមើលថា តើការ​ដែល​នៅSingle នឹងល្អប៉ុណ្ណា?

សូម​ទៅ​តាម​ដាន​ទាំងអស់​គ្នា​៖

១. មានពេលវេលាផ្ទាល់ខ្លួន

រូប​តំណាង

ជាការពិត អ្នកនៅ​single ច្បាស់​ជា មានពេលវេលាច្រើន ជា​របស់ខ្លួនឯង ​ជាង​អ្នក​មាន​ដៃគូ។ ហើយ​អ្នកអាចធ្វើអ្វីៗបាន គ្រប់ពេលមិន​បារម្ភថា អ្នកណានឹងរង់ចាំឬ  អ្នកណាមិនពេញ​ចិត្ត​នោះទេ។ ហើយវាក៏ជាគុណប្រយោជន៍ ដែល​អ្នក​អាច​មាន​ពេល​វេលា ​ច្រើន​នៅ​ជា​មួយ ក្រុមគ្រួសារ ឬចេញទៅខាងក្រៅ ផ្សាភ្ជាប់​ជាមួយ​សង្គម មិត្តភក្តិ ដូចដែលអ្នកចង់​បាន សំខាន់អ្នកនៅតែអាច ចំណាយពេលបាន ​ដូច​ទៅ​នឹង​អ្វី​ ដែល​អ្នក​ប្រាថ្នា​។

២. សេរីភាពពេញលេញ​

រូប​តំណាង

មនុស្ស​មួយចំនួន នៅពេល​ដែល​ចាប់​ផ្តើម​ ​មាន​ស្នេហា​ពួកគេ​ ប្រហែលជាមិនអាច​ធ្វើអ្វី ដែលពួកគេ​ចូលចិត្ត បាន​តទៅទៀត​ទេ។ ឬអ្នកខ្លះ ត្រូវឈប់ធ្វើអ្វី ដែលខ្លួនស្រលាញ់ ដើម្បី​ផ្គាប់​ចិត្តដៃគូ តែបើ​អ្នក​នៅ​តែ​ឯង ​អ្នកច្បាស់ជាមាន​សេរីភាព ​ពេញ​លេញ​ធ្វើ ​នៅ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​បាន​ ហើយមិនថាអ្នកធ្វើអ្វីក៏ដោយ ក៏គ្មាននរណាម្នាក់ នឹងបញ្ឈប់អ្នក​ឡើយ។ អ្នកអាច​ធ្វើអ្វីដែល អ្នកចូលចិត្ត ដោយគ្មានលក្ខខណ្ឌ  ព្រោះអ្នកអាចសម្រេចចិត្ត ដោយខ្លួនឯង ដោយមិនចាំបាច់ សុំយោបល់ឬ ចម្លើយ ពីអ្នកណាម្នាក់​ឡើយ។

៣. មានសិទ្ធិច្រើនក្នុងការជ្រើសរើស

រូប​តំណាង

ដោយសារ អ្នក​នៅម្នាក់​ឯង ដូច្នេះ​ហើយ​ទើ​ប ​អ្នកពិតជាមាន សិទ្ធិច្រើន ក្នុងការជ្រើសរើសដៃគូ។ ប៉ុន្តែ មុនពេលនិយាយ ឬ​ចង់​សេព​គប់​ ជាមួយនរណាម្នាក់ ត្រូវប្រាកដថា បាន​ពិនិត្យ មើលដោយយកចិត្តទុកដាក់ ជាមុន​ថា តើគេមានម្ចាស់ហើយ​ឬនៅ? ព្រោះបើមិនដូច្នេះទេ អ្នក​អាច​នឹងក្លាយទៅ ជាភាគីទីបី។

៤. មិនចាំបាច់ឈ្លោះជាមួយអ្នកណាទេ

រូប​តំណាង

អ្នក​មាន​ដៃ​គូ​ជា​ច្រើន​ តែង​ជួប​នឹង​បញ្ហា​ឈឺក្បាល​ ជា​ច្រើន​

ជាមួយនឹង ការឈ្លោះប្រកែក ជាមួយគូស្នេហ៍ ប៉ុន្តែប្រសិនបើ អ្នកនៅតែម្នាក់​ឯង​ ដូច្នេះ អ្នកមិនចាំបាច់ មានជម្លោះជាមួយ អ្នកណានោះឡើយ​។ ទោះបីជា​ នៅ​ម្នាក់​ឯង ពេល​ខ្លះ​អ្នក​អាច​នឹង ​ឯកា​បន្តិច​មែន តែ​អ្នក​ក៏​អាច​រក្សា នៅ​សុខភាពផ្លូវ​ចិត្ត​បាន​ល្អ ដោយ​មិនចាំបាច់ ​​ហត់គិត​ខ្វល់​ខ្វាយច្រើន ​នៅ​ពេល​ដែល​មាន​ជម្លោះ​​។  

៥. សន្សំប្រាក់បានច្រើន

រូប​តំណាង

មនុស្សជាច្រើន អាចច្រឡំនឹងរឿងនេះ។ នៅម្នាក់​ឯង តើអ្នកអាចសន្សំប្រាក់ យ៉ាងដូចម្តេច? ព្រោះ​បើ​អ្នក​single នោះ អ្នកនឹង​មិន​ចាំបាច់​ ចេញ​ទៅ​ខាងក្រៅ​ញឹកញាប់ ប៉ាវមិត្ត​ស្រី​ញាំអាហារនេះ អាហារនោះ ដើរទិញឥវ៉ាន់ច្រើន​នោះទេ។  

៦. ជាវិធីដើម្បីកែលម្អខ្លួនឯងឱ្យមើលទៅល្អជាងមុន

រូប​តំណាង

អ្នក​​single ចែកចេញជា២ ប្រភេទគឺ អ្នកដែលមិនធ្លាប់ មានសង្សារសោះ និង​អ្នក​ដែល​ធ្លាប់​មាន ​តែ​បែក​គ្នា​​។ ក្នុងនោះ គេសង្កេតឃើញ​ថា ​អ្នក​ដែល​មិន​ធ្លាប់ ​មាន​សង្សារ​ពី​មុន​មក​ ពួកគេ​នឹង​ព្យាយាម ​អភិវឌ្ឍខ្លួនឱ្យមាន រូបរាងស្អាតជាងធម្មតា។ ប៉ុន្តែបើ អ្នក​ដែល​មាន​ហើយ ​បែក​បាក់​វិញ​ ពួកគេអាច​នឹង​មានអារម្មណ៍ សោកសៅបន្តិច ​នៅ​ពេល​ដំបូង​ ។ ប៉ុន្តែបន្ទាប់ពីនោះ វានឹងក្លាយជាកម្លាំងចិត្ត ដ៏អស្ចារ្យដែលជួយ អភិវឌ្ឍខ្លួនគេ​ ឱ្យមានរាងស្អាត ដូចជាសម្រកទម្ងន់ និងលាបគ្រឿងសម្អាង ឱ្យបានញឹកញាប់ជាងមុន  ផ្លាស់ប្តូរស្ទីលស្លៀកពាក់ ឬបង្កើនទំនុកចិត្ត ជាមួយនឹង ការវះកាត់ជាដើម​។

ប្រភព៖ sanook & bustle

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ