កាលពីពេលថ្មីៗនេះ គេបានប្រទះឃើញវីដែអូមួយ ដែលយកចេញពីកាមេរ៉ាសុវត្ថិភាព។ មានចោរម្នាក់បានលួចទារក ដែលកំពុងតែគេងជាមួយម្ដាយរបស់គេ នៅលើផ្លូវជិតស្ថានីយរថភ្លើង ប្រទេសឥណ្ឌា។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ទារកដែលត្រូវចោរបានលួចនោះ មានអាយុ២ខែ ឈ្មោះ Salman Shaikh ត្រូវបានលួចចេញពីដៃម្ដាយរបស់គេ ក្នុងស្ថានីយរថភ្លើង Dadar Railway ទីក្រុង Mumbai ភាគខាងលិខនៃប្រទេសឥណ្ឌា។ ក្រោយពីទស្សនាវីដេអូឃ្លីបរួច ក្រុមប៉ូលីសនៅតែមិនអាចរកឃើញ ទារក និងជនល្មើសឃើញនៅឡើយទេ។ មានអ្នកជិតខាងរបស់ស្រ្ដីរងគ្រោះ បានប្រាប់ដល់ប៉ូលីសថា ស្រ្ដីរងគ្រោះម្នាក់នេះ មានជម្លោះជាមួយប្ដីមុនថ្ងៃកើតហេតុមួយថ្ងៃ ដែលជាហេតុឲ្យគាត់នាំកូន ចាកចេញពីប្ដី មកដេកតាមផ្លូវបែបនេះ។

យោងតាមឯកសាររបស់ប៉ូលីស មានក្មេងប្រមាណ ៩០,០០០នាក់ បានបាត់ខ្លួនជារៀងរាល់ឆ្នាំ នៅប្រទេសឥណ្ដា ក្មេងៗភាគច្រើនដែលបានបាត់ខ្លួន គឺដោយសារតែករណីជំរិតយកប្រាក់ និងជួញដូរផ្លូវភេទ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ? សូមទស្សនាវីដេអូខាងក្រោមជាមួយគ្នា៖





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]