ក្នុងភូមិមួយដែល ដាច់ស្រយាលឆ្ងាយពីទីក្រុង Guanling ក្មេងស្រីម្នាក់ដែលមាន អាយុត្រឹមតែ ១២ឆ្នាំ បានត្រូវបង្ខំចិត្ដឈប់រៀន ដើម្បីថែរក្សាឪពុករបស់ខ្លួន ដែលមានជំងឺខួរក្បាលបន្ទាប់ ពីគាត់ត្រូវបានធ្លាក់ពីលើដើមឈើ កាលពីឆ្នាំមុន។  ចំណែកឯម្ដាយរបស់នាង មិនដែលត្រលប់មកវិញទេ បន្ទាប់ពីគាត់បានចាកចេញពីផ្ទះកាលពី៣ឆ្នាំមុន។ ដោយសារតែជីវភាពក្រីក្រពេក នាងតំរូវខ្ចីលុយគេ ដើម្បីយកលុយទៅទិញថ្នាំ និងធ្វើការព្យាបាលឪពុករបស់នាង។ ជារៀងរាល់ព្រឹកនាង ត្រូវងើបពីព្រឹកដើម្បីជួយធ្វើម៉ាស្សាដល់ ឪពុករបស់នាង បន្ទាប់ពីនោះធ្វើម្ហូប និងបញ្ចូនឪពុកនាងទៅ កាន់បន្ទប់ដាក់អុកស៊ីសែន។ នាងតែងតែផ្លាស់ប្ដូរខោអាវ និងជួយកក់សក់ឪពុកនាង ដែលនេះជាអ្វីដែលនាងត្រូវធ្វើជា រៀងរាល់ថៃ្ង។ ប្រសិនអ្នកជាកេ្មងស្រីនេះ តើអ្នកនឹងធ្វើយ៉ាងណា? សូមប្រិយមិត្ដមើលរូបភាពទាំងនេះ ៖

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]