កម្សាន្ត៖ អាចនិយាយបានថា សាច់ក្រកគោ ជាអាហារមួយដែលមានការពេញនិយមពីមនុស្សជាច្រើន ជាពិសេស តែងតែឃើញមានការលក់ដូរនៅតាមទីកន្លែងកម្សាន្តមួយចំនួន ផងដែរ។ ដូច្នេះ ប្រសិនបើមានចំណាប់អារម្មណ៍ចង់ធ្វើញ៉ាំនៅឯផ្ទះ ជួបជុំគ្រួសារ អាចសាកល្បងតាមវិធីខាងក្រោម៖

សាច់ក្រកគោ

គ្រឿងផ្សំ៖ សាច់គោ ២ គីឡូកន្លះ  អំបិល ៣០ ក្រាម   ប្រេងខ្យង ២ ស្លាបព្រាបាយ  ស្ករ ១៥០ ក្រាម  ប្រេងល្ង ២ ស្លាបព្រាបាយ   ស្រាសម្រាប់ធ្វើម្ហូប ១ ចានចង្កឹះ  បាយត្រជាក់ មួយចានចង្កិះ  រំដេងបុកម៉ត់ ២១៣ ក្រាម  ពោះវៀនជ្រូកសម្រាប់ច្រកសាច់ ២ ម៉ែត្រកន្លះ

របៀបធ្វើ៖

១. ធ្វើការសម្អាតពោះវៀនជ្រូកឲ្យស្អាត រួចទុកមួយឡែក

២. យកសាច់ទៅកិនឲ្យម៉ត់ រួចយកមកលាយគ្រឿងដូចជា អំបិល ប្រេងខ្យង ស្ករ ប្រេងល្ង ស្រា បាយ រំដេង បន្ទាប់មកច្របល់ចូលគ្នាឲ្យសព្វ

សាច់ក្រកគោ

៣. នៅពេលដែលច្របល់ចូលគ្នាសព្វហើយ យកសាច់ដែលលាយគ្រឿងរួចទៅច្រកក្នុងពោះវៀន រួចចង់វាជាកង់ៗ ហើយយកឈើស្រួចតូច មកចាក់ ដើម្បីឲ្យវាចេញខ្យល់ ។

៤. បន្ទាប់មកទៀត ទុកចោលនៅក្នុងផ្ទះចំនួន ២ ថ្ងៃ សឹមយកវាទៅហាលឲ្យស្ងួតជាការស្រេច៕

ប្រភព៖ Soksamphors Korm

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ