ភ្នំពេញ៖ កម្មវិធី ABA Mobile ទទួលបានការបង្កើនសមត្ថភាពដ៏សំខាន់មួយ ជាមួយនឹងការដាក់ឲ្យដំណើរការ ការស្នើសុំបើកកាតប្លាស្ទិក និងការបង្កើនចំនួនទឹកប្រាក់អតិបរមា សម្រាប់សេវាផ្ទេរប្រាក់ក្រៅប្រទេសតាម SWIFT

ជាមួយមុខងារស្នើសុំបើកកាតឥណពន្ធប្លាស្ទិក អ្នកប្រើប្រាស់កម្មវិធី ABA Mobile ឥឡូវនេះអាចឆែកមើលជម្រើសកាត ABA ហើយជ្រើសរើសកាតដែលសមស្របបំផុត និងស្នើសុំបើកកាតនោះគ្រាន់តែចុចពីរបីប៉ក់នៅក្នុងទូរស័ព្ទរបស់ពួកគេ ដោយមិនចាំបាច់អញ្ជើញមកកាន់សាខាធនាគារឡើយ។ អតិថិជនអាចជ្រើសរើសស្នើសុំឲ្យប្រគល់កាតថ្មីរបស់ពួកគេដល់គេហដ្ឋាន ឬការិយាល័យរបស់ពួកគេបាន (សម្រាប់តែនៅរាជធានីភ្នំពេញប៉ុណ្ណោះ) ឬទៅទទួលកាតនៅតាមសាខាដែលនៅជិតអ្នកបំផុត។

  កម្មវិធី ABA Mobile

ខាងក្រោមនេះ ជារបៀបងាយៗក្នុងការស្នើសុំបើកកាតប្លាស្ទិកថ្មីនៅក្នុងកម្មវិធី ABA Mobile

១.     ចុចលើប៊ូតុង កាត នៅលើអេក្រង់កម្មវិធី

២.    ចុចប៊ូតុង កាតឥណពន្ធ

៣.    ជ្រើសរើស កាត Visa  Mastercard ឬ UPI

៤.    ជ្រើសរើស គណនីប្រាក់ដុល្លារ ដែលអ្នកចង់ភ្ជាប់ជាមួយកាត

៥.    ជ្រើសរើស ជម្រើសទទួលកាតថ្មី 1

៧.    បញ្ជាក់ការស្នើសុំជាមួយលេខកូដ PIN 4 ខ្ទង់របស់កម្មវិធី ABA Mobile របស់អ្នក

1 អ្នកអាចជ្រើសរើសទទួលកាតនៅតាមសាខា ឬប្រគល់ឲ្យអ្នក (សម្រាប់តែនៅរាជធានីភ្នំពេញប៉ុណ្ណោះ)។

មុខងារនេះ ជាការបន្ថែមលើមុខងារដែលមានស្រាប់ក្នុងការបើក កាតនិម្មិត ក្នុងកម្មវិធី ABA Mobile
សម្រាប់ព័ត៌មានអំពីកាតនិម្មិតនេះ អ្នកអាចចុចនៅទីនេះ៖​ https://www.ababank.com/km/personal/aba-mobile/mobile-virtual-cards/

សម្រាប់សម្ថភាពថ្មីមួយទៀគឺ ការផ្ញើប្រាក់ចំនួនកាន់តែច្រើនជាងមុនតាម SWIFT នៅក្នុងកម្មវិធី ABA Mobile មុខងារអាប់ឡូតឯកសារគាំទ្រត្រូវបានដាក់បន្ថែម។ ឥឡូវនេះ អ្នកប្រើប្រាស់កម្មវិធី ABA Mobile អាចផ្ញើប្រាក់ទៅក្រៅប្រទេសរហូតដល់ 30,000 ដុល្លារ ដោយប្រើសេវាផ្ទេរប្រាក់ក្រៅប្រទេសតាម SWIFT បន្ទាប់ពីអាប់ឡូតរូបភាព ឬឯកសារស្គែនដែលបង្ហាញពីគោលបំណងនៃការផ្ទេរប្រាក់នោះ (កិច្ចព្រមព្រៀង កិច្ចសន្យា វិក្កយបត្រ និងឯកសារផ្សេងៗ)។ ចំនួនកំណត់ប្រចាំខែនៃសេវាផ្ទេរប្រាក់ក្រៅប្រទេសតាម SWIFT តាមទូរស័ព្ទ ឥឡូវនេះក៏ត្រូវបានបង្កើន និងមានចំនួនរហូតដល់ 60,000 ដុល្លារ។

ដើម្បីផ្ញើប្រាក់ចំនួនលើសពី 10,000 ដុល្លារតាម SWIFT នៅក្នុងកម្មវិធី ABA Mobile សូមអនុវត្តតាមជំហានទាំងនេះ៖

១.     បើកកម្មវិធី ABA Mobile និងចុចលើប៊ូតុង ផ្ទេរប្រាក់

២.    ជ្រើសរើស ផ្ទេរប្រាក់ក្រៅប្រទេសតាម SWIFT

៣.    ជ្រើសរើស គណនីដែលអ្នកចង់ផ្ទេរចេញ

៤.    បំពេញព័ត៌មានលម្អិតរបស់អ្នកទទួល 1 និងចំនួនទឹកប្រាក់ផ្ទេរ

៥.    ចុចប៊ូតុង បន្ទាប់ ដើម្បីអាប់ឡូតឯកសារគាំទ្រនានា

1 ប្រសិនបើអ្នកកំពុងផ្ញើប្រាក់ទៅកាន់គណនីផ្ទាល់ខ្លួនរបស់អ្នកនៅក្រៅប្រទេស មិនចាំបាច់មានឯកសារគាំទ្រសម្រាប់ប្រតិបត្តិការនោះទេ។

សម្រាប់ព័ត៌មានបន្ថែម អំពីសេវាផ្ទេរប្រាក់ក្រៅប្រទេសតាម SWIFT នៅក្នុងកម្មវិធី ABA Mobile សូមចូលទៅកាន់ទំព័រវេបសាយ សេវាផ្ទេរប្រាក់ SWIFT តាមទូរស័ព្ទ របស់ធនាគារយើងខ្ញុំដែលមាននៅទីនេះ https://www.ababank.com/km/outward-swift-mobile-transfers/

ដើម្បីទទួលបានមុខងារចុងក្រោយបង្អស់ទាំងនេះ សូមអាប់ដេតកម្មវិធី ABA Mobile ពី App Store និង Google Play Store ថ្ងៃនេះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ