ភ្នំពេញ៖ PIIK MALL ជាផ្សារឌីជីថល online ដ៏ធំមួយដែលដំបូងគេ និងចុងក្រោយបង្អស់នៅកម្ពុជា ដែលមានទំនិញរាប់ពាន់មុខ រហូតដល់ ១០,០០០ +++ ដូចជា គ្រឿងអេឡិចត្រូនិច គ្រឿងបន្លាស់ទូរស័ព្ទ ម្ហូបអាហារ ភេសជ្ជៈគ្រប់ប្រភេទ ហាងកាហ្វេ ហាងតែល្បីៗ សម្លៀកបំពាក់បុរសនារី សម្ភារៈម្តាយ និងកុមារ ផលិតផលថែសម្ផស្សល្បីៗសម្រាប់បុរសនារី សម្លៀកបំពាក់កីឡា ជាពិសេសផ្សារទំនើបអេឡិចត្រូនិច PIIK MALL ផ្តល់ជូននូវតម្រូវការប្រចាំថ្ងៃសម្រាប់បងៗមេផ្ទះផងដែរ នោះគឺ គ្រឿងទេសគ្រប់ប្រភេទ ឬ Online Supermarket។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គោលបំណងនៃការបង្កើតវេទិកានេះឡើងដោយសារ PIIK MALL ចង់បង្កើនភាពងាយស្រួលជូនប្រជាជនកម្ពុជា ជាងមុន នូវបទពិសោធន៍ថ្មីពិតប្រាកដ តាមរយៈការទិញទំនិញជាង ១០,០០០ +++ មុខ នៅលើវេទិការបស់យើង ដោយយើងមានដៃគូសហការទាំងក្នុង និងក្រៅប្រទេសក្នុងការផ្គត់ផ្គង់អតិថិជន។ ចំណុចខ្លាំងដែលលោកអ្នកអាចទទួលបានបទពិសោធន៍ថ្មី ពិតប្រាកដជាមួយបច្ចេកវិទ្យាពីកម្មវិធីទូរស័ព្ទលើ IOS និង Android នៃ Mobile App ដោយយើងធ្វើការទិញលើ Mobile App ផ្ទាល់តែម្តង រួមមានដូចជា៖
- ងាយស្រួលស្វែងរកទំនិញ (Discover Products)
- ងាយស្រួលទូទាត់ (Payment Security)
- ដឹកជញ្ជូនរហ័ស ជាមួយដៃគូសហការ (Faster Delivery)
- 24h * 7 / 365days
- តាមដានរាល់ប្រតិបត្តិការណ៍ (Real Time Tracking)

ដំណើរការចុះឈ្មោះសាមញ្ញបំផុតសម្រាប់ទាំងអ្នកប្រើប្រាស់ អាជីវកម្មតាមអ៊ីនធឺណិត ឬអ្នកផ្គត់ផ្គង់ទាំងឡាយណា ដែលចាប់អារម្មណ៍ក្នុងការប្រើប្រាស់វេទិការបស់យើង លោកអ្នកធ្វើការទំនាក់ទំនងជាមួយប្រធានផ្នែកលក់យើង តាមរយៈលេខទូរស័ព្ទ ០78 | 087 500 826 ឬ អ៊ីម៉េល piikmallkunthea@gmail.com ។
