រយៈពេល ១៧ឆ្នាំ អាជ្ញាធរខេត្តកំពត បានចេញបណ្ណកម្មសិទ្ធិដីធ្លីជាលក្ខណៈប្រព័ន្ធចំនួន ៥៣៥.៩៨៦បណ្ណ

//s5.kh1.co/0d/0d607d69bbdc5e5d57c8da21dd14b4dfa79098ab.jpg
Khmerhome

 ៣១-កក្កដា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=488,q=100/21/2197c1d838a565fab62507bd1319ce5d2a3c6dca.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ គិតចាប់ពីឆ្នាំ២០០៣ ដល់បច្ចុប្បន្ន អនុវត្តការចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធបាន ៨ក្រុង ស្រុក ស្នើនឹង ៦៧ឃុំ/សង្កាត់ លើ៩៣ឃុំ/សង្កាត់ ស្មើនឹង ៣៤៧ភូមិ លើ៤៨៨ភូមិ ស្មើ៧០ភាគរយ ក្នុងនោះការចុះបញ្ជីជាលក្ខណៈប្រព័ន្ធបានចេញបណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីចំនួន ៥៣៥.៩៨៦បណ្ណ។ បើតាមការថ្លែងឱ្យដឹងពី លោក ជាវ តាយ អភិបាលខេត្តកំពត។

នៅក្នុងជំនួបស្វែងយល់ពីវឌ្ឍនភាពរបស់ខេត្តកំពត ជាមួយគណៈប្រតិភូគណៈកម្មាការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ លោក អភិបាលខេត្តកំពតបានថ្លែងបន្តថា ការចុះបញ្ជីអនុវត្តតាមបទបញ្ជា០១បប របស់រាជរដ្ឋាភិបាលចេញបណ្ណកម្មសិទ្ធិដីធ្លី ចំនួន៤៨.០៣៥បណ្ណ។

https://s5.kh1.co/__image/w=650,h=434,q=100/d3/d33f3219fb2ccb9a50c6a19603fcd9c090e2f390.jpg

លោក បន្ថែមថា ដោយឡែក តាមរយៈការអំពាវនាវរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនោះថ្នាក់ដឹកនាំ មន្ត្រីរាជការទូទាំងខេត្តកំពត បានចូលរួមបរិច្ចាកប្រាក់បៀរវត្សជូនដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នូវទឹកប្រាក់ចំនួន ៧៥៤,៤៤៣,៨០០រៀល។ លោក បញ្ជាក់ ក្នុងនោះ រដ្ឋបាលខេត្តបានឧបត្ថម្ភដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ចំនួន ៤លើក មានទឹកប្រាក់ចំនួន ២៧៧,៧៧៩,៨០០រៀល និងឧបត្ថម្ភសម្ភារមួយចំនួន។

https://s5.kh1.co/__image/w=650,h=434,q=100/61/61e417a78ce439b14706cab124540051159250e2.jpg

អភិបាលខេត្តជាប់ឆ្នេរសមុទ្ររូបនេះ បានបន្ថែមទៀតថា ពលករត្រឡប់មកពីក្នុង និងក្រៅប្រទេសចំនួន ១,៦៣២នាក់ ក្នុងនោះអ្នកធ្វើចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះចំនួន ១,៥៧៨នាក់ និងអ្នកដែលធ្វើចត្តឡីស័កនៅមណ្ឌលចំនួន ៥៤នាក់។

លោក ឱ្យដឹងទៀតថា ចំពោះការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រប្រភេទ១ និងភេទ២ គិតចាប់ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ចំនួន ២៣,២១៥គ្រួសារ ក្រ១ចំនួន ១០,៧១៣គ្រួសារ និងក្រ២ ចំនួន ១២,៥០២គ្រួសារ និងឧបត្ថម្ភសាច់ប្រាក់ជូនចំនួន ៣,៤៤៧,៣៦៨,០០០រៀល៕

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T