លោក ជាវ តាយ៖ ខេត្តកំពតមានក្រុមហ៊ុនវិនិយោគចំនួន៣៥ លើវិស័យសំខាន់ៗបម្រើឱ្យការអភិវឌ្ឍក្នុងខេត្ត

//s5.kh1.co/61/61673bfbb0a5a01f424eecdbfba79e1c2236447a.jpg
Khmerhome

 ៣១-កក្កដា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=434,q=100/61/61e417a78ce439b14706cab124540051159250e2.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគចំនួន៣៥ កំពង់វិនិយោគនៅខេត្តកំពត លើវិស័យសំខាន់ៗ ដែលបម្រើឱ្យការអភិវឌ្ឍក្នុងខេត្តរួមមាន វិស័យកសិឧស្សហកម្ម, កំពង់ផែខ្នាតតូច, ឧស្សហកម្ម, ទេសចរណ៍សណ្ឋាគារ, ភោជនីយដ្ឋាន, ថាមពល និងតំបន់សេដ្ឋកិច្ចពិសេស ហើយនិងការផលិតកែច្នៃផលិតផលសមុទ្រជាដើម។ ជាលើកឡើងរបស់ លោក ជាវ តាវ អភិបាលខេត្តកំពត។

 នៅក្នុងជំនួបស្វែងយល់ពីវឌ្ឍនភាពរបស់ខេត្តកំពត ជាមួយគណៈប្រតិភូគណៈកម្មាការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ លោក ជាវ តាយ បានលើកឡើងបន្តឱ្យដឹងថា ខេត្តកំពតជា គោលដៅទេសចរណ៍សម្បូរណ៍ដោយធនធានធម្មជាតិ វប្បធម៌​ ប្រវត្តិសាស្ត្រជាច្រើន ក្នុងនោះរមណីយដ្ឋានទេសចរណ៍ ១៧កន្លែង សហគមន៍​ និងគោលដៅទាក់ទាញចំនួន៨កន្លែង។

https://s5.kh1.co/__image/w=650,h=517,q=100/04/04925eb6bea4bf5af857a249707a7e1ccc10b0d6.jpg

សណ្ឋាគារផ្ទះសំណាក់ចំនួន ៣០១កន្លែង មាន ៤.១៥៤បន្ទប់ ភោជនីយដ្ឋាន អាហារដ្ឋានចំនួន២១៩កន្លែង​។ ជាមួយគ្នានោះ ភ្ញៀវទេសចរមានការកើនឡើងជារៀងរាល់ឆ្នាំក្នុងរង្វង់ ៣-៥ភាគរយ។ ជាការ បន្តទៀត របស់ លោក អភិបាលខេត្តបន្ថែមថា ខេត្តកំពតមានឆ្នេរសមុទ្រប្រវែង ៧៦គីឡូម៉ែត្រ​ កន្លងមកពុំទាន់មានឆ្នេរខ្សាច់សម្រាប់បម្រើភ្ញៀវទេសចរនៅឡើយ ប៉ុន្តែនៅក្នុងឆ្នាំ២០២១ ខេត្តកំពតនឹងមានឆ្នេរខ្សាច់សម្រាប់បម្រើបងប្អូនភ្ញៀវទេសចរជាតិ និងអន្តរជាតិកម្សាន្ត។

https://s5.kh1.co/__image/w=650,h=434,q=100/85/85cf620662b8c5b3898dff7496ac5cc7109b3615.jpg

«ចំពោះសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ក្នុងភូមិសាស្ត្រខេត្តកំពតក្នុងឆមាសទី១ ឆ្នាំ២០២០ មានលក្ខណៈល្អប្រសើរ សកម្មភាពបទល្មើសផ្សេងៗមានការថយចុះ»។ ជាការបញ្ជាក់របស់ លោក អភិបាលខេត្តកំពត បន្ថែមទៀតថា ការបង្កបង្កើនផលអនុវត្តបាន ១៤០.១៩៩ហិកតា ស្មើនឹង ១០៦,២១ភាគរយ ទិន្នផល ៣,២១៦តោន ក្នុង១ហិកតានិងបរិមាណផល ៤៥០.៨៦៨តោន។

https://s5.kh1.co/__image/w=650,h=434,q=100/d3/d33f3219fb2ccb9a50c6a19603fcd9c090e2f390.jpg

នៅក្នុងកិច្ចជំនួបខាងលើ លោក អិភិបាលលើកឡើងបន្ថែមទៀតថា ការងារឧស្សហកម្ម និងសិប្បកម្ម រោងចក្រសហគ្រាសខ្នាតតូច មធ្យម និងសិប្បកម្មសរុបចំនួន ២.៩០៩ មូលដ្ឋានស្រូបកម្លាំងពលកម្ម ១៦.១៣៥នាក់ ស្រី ៨.២៣៧នាក់ ស្ត្រីឈរឈ្មោះជាម្ចាស់រោងចក្រ និងសិប្បកម្មចំនួន ៣៣៨នាក់។

រោងចក្រធុនធំថ្មីចំនួន៦ ស្រូបកន្លាំងពលកម្ម ១.១២៨នាក់ ស្រី៣៥៦នាក់។ ស្រែអំបិលមានទំហំ៣៧២៦.២ហិកតា ផលិតអំបិលបានចំនួនប្រមាណ ១០ម៉ឺនតោនក្នុងមួយឆ្នាំ។

រោងចក្រស៊ីម៉ង់តិ៍មានចំនួន៦ កំពុងដំណើរការចំនួន ៤រោងចក្រ កំពុងសាងសង់ចំនួន ២ ផលិតស៊ីម៉ង់តិ៍បានចំនួន ៦លានតោនក្នុងមួយឆ្នាំ។ វារីអគ្គិសនីកំចាយមានអនុភាពតម្លើង ១៩៤.១មេកាវ៉ាត់ និងអាចផលិតបានក្នុងមួយឆ្នាំ៥លានគីឡីវ៉ាត់ម៉ោង៕

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T