អាល្លឺម៉ង់៖ ទីភ្នាក់ងារសហព័ន្ធការងារ (BA) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសអាល្លឺម៉ង់ក្នុងខែកក្កដាបានកើនឡើងចំនួន ៥៧,០០០ នាក់ទៅដល់ ២,៩១ លាននាក់បើប្រៀបធៀបទៅនឹងខែមុន។

លោក Daniel Terzenbach នាយកគ្រប់គ្រងប្រចាំតំបន់របស់ទីភ្នាក់ងារសហព័ន្ធការងារបានមានប្រសាសន៍ថា “ទីផ្សារការងារនៅតែទទួលរងសម្ពាធដោយសារតែជំងឺរាតត្បាត COVID-១៩ បានឆ្លងរាលដាល បើទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកភាពប្រសើរឡើងវិញក៏ដោយ”។

អត្រាគ្មានការងារធ្វើបានកើនឡើង ០,១% ដល់ ៦,៣% បើប្រៀបធៀបនឹងខែមុន។ ទីភ្នាក់ងារសហព័ន្ធការងារបានកត់សម្គាល់ ថាចំនួនអ្នកអត់ការងារធ្វើនៅក្នុងប្រទេសអាល្លឺម៉ង់បានកើនឡើងនៅដើមរដូវក្តៅចាប់ពីខែមិថុនាដល់ខែកក្កដាដល់កម្រិតខុសធម្មតា។

រូបតំណាង

លោក Terzenbach បានសង្កត់ធ្ងន់ថា ការជ្រើសយកយន្តការដើម្បីបង្កើតការងាររយៈពេលខ្លីយ៉ាងច្រើនបានចូលរួមកាត់បន្ថយការកើនឡើងនៃភាពអត់ការងារធ្វើ និងការបាត់បង់ការងារ។ មនុស្សប្រហែល ១៩០,០០០ នាក់នៅប្រទេសអាល្លឺម៉ង់ត្រូវបានចុះឈ្មោះសម្រាប់ការងាររយៈពេលខ្លីក្នុងខែកក្កដា។

យោងតាមទិន្នន័យបណ្តោះអាសន្នរបស់ទីភ្នាក់ងារសហព័ន្ធការងារ កម្មករចំនួន ៦,៧០ លាននាក់នៅប្រទេសអាល្លឺម៉ង់ត្រូវបានគេផ្តល់ប្រាក់ឈ្នួលសម្រាប់ការងាររយៈពេលខ្លីនៅក្នុងខែឧសភា បន្ទាប់ពីកម្មករចំនួន ៦.១០ លាននាក់បានទទួលប្រាក់ឈ្នួលនៅក្នុងខែមេសារួចរាល់ហើយ។ ការប្រើប្រាស់យន្តការបង្កើតការងាររយៈពេលខ្លីគឺខ្ពស់ជាងកម្រិតនៅពេលមានវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ ២០០៩ ។

រូបតំណាង

វិទ្យាស្ថាន Ifo បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនក្រុមហ៊ុនដែលបានប្រើប្រាស់យន្តការបង្កើតការងាររយៈពេលខ្លីដែលបង្កឡើងជំងឺ COVID-១៩នៅក្នុងប្រទេសអាល្លឺម៉ង់បានធ្លាក់ចុះ "ទោះបីជាយឺតក៏ដោយ"។

នៅក្នុងខែកក្កដានេះ ៤២% នៃក្រុមហ៊ុនអាល្លឺម៉ង់ដែលចូលរួមក្នុងការស្ទង់មតិអាជីវកម្ម Ifo នៅតែប្រើប្រាស់យន្តការការងាររយៈពេលខ្លី។ ទោះយ៉ាងណាតួលេខនេះមាន ៤៦%​ នៅក្នុងខែមិថុនា និង ៥៣% នៅក្នុងខែឧសភា។

លោក Sebastian Link អ្នកជំនាញទីផ្សារការងារបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “ការងាររយៈពេលខ្លីកំពុងត្រូវបានកាត់បន្ថយបន្តិចម្តងៗ”។ វិស័យផលិតកម្មរបស់អាល្លឺម៉ង់នៅតែជាវិស័យឈានមុខគេក្នុងខែកក្កដាដោយមានក្រុមហ៊ុនចំនួន ៥៧% រាយការណ៍ពីការងាររយៈពេលខ្លី៕

រូបតំណាង
រូបតំណាង

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ