កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់អ៊ិនធឺណិត ជាច្រើននាក់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែមិត្តរួមថ្នាក់ របស់តារាចម្រៀងកូរ៉េខាងត្បូង PSY ដែលរៀនផ្នែក Business នៅសាកលវិទ្យាល័យ “Boston University” ក្នុងអំឡុងឆ្នាំ១៩៩០ បាននិយាយថា តារាចម្រៀង PSY កាលនៅរៀនគឺជាមនុស្សធាត់ ខ្ជិល និងកខ្វក់។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មិត្តរួមថ្នាក់របស់តារាចម្រៀង PSY បានទម្លាយរឿងរបស់លោក ពីអតីតកាល កាលពីឆ្នាំ១៩៩៧ ដល់ ១៩៩៨ ថា “តារាចម្រៀង PSY គឺជាជនជាតិកូរ៉េ ដែលទៅសិក្សានៅក្រៅប្រទេស គាត់ជាមនុស្សធាត់ ខ្ជិល និងកខ្វក់។ គ្រួសាររបស់គាត់ ជាអ្នកមានប្រាក់ ដូច្នេះគាត់អាចរស់នៅយ៉ាងសុខស្រួល។ គាត់តែងតែគេចសាលា អស់រយៈពេលជាច្រើនថ្ងៃ ហើយប្រលងធ្លាក់គ្រប់មុខវិជ្ជា”។

គាត់បានបន្តទៀតថា នៅពេលដែល PSY បានចាប់ផ្តើមទទួលបរាជ័យ នៅពេលដែលគាត់ សិក្សានៅក្នុងសាលាតន្រ្តី “Berklee College of Music” ក្នុងទីក្រុង Boston មិត្តភក្តិរបស់គាត់ បាននិយាយទៅកាន់ PSY ថា “ភ្ញាក់ឡើង! មុខមាត់អាក្រក់ រូបរាងធាត់ ដូចឯងអីចឹង មិនអាចក្លាយខ្លួនជាតារា ដែលមានឈ្មោះថាល្បីល្បាញ បាននោះទេ”។ ទោះបីជាយ៉ាងនេះក៏ដោយ តារាចម្រៀង PSY ក៏បានតបទៅមិត្តភក្តិរបស់គាត់វិញថា “ខ្ញុំនឹងធ្វើវាឲ្យបាន! ខ្ញុំនឹងក្លាយទៅជាតារា! ចាំតែមើលទៅ!”។



ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]