អុញនោះ! ពិធីករ តាប៊ុយ ត្រូវអគ្គនាយករងទូរទស្សន៍ជាតិ​កម្ពុជារិះគន់ ក្រោយនិយាយមិនសមរម្យ (មានវីដេអូ)

//s5.kh1.co/c1/c129764652bb10ad099b69f3e0973112db707365.jpg
តារា & កម្សាន្ដ

 ៣១-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

លោក តាប៊ុយ ត្រូវបាន​ពិធីការិនីជើងចាស់មួយរូបរួមទាំង អគ្គនាយករងទូរទស្សន៍ជាតិ​កម្ពុជានៅ​ស្ថានីយ​ជាតិ​កម្ពុជា រិះគន់ជុំវិញពាក្យសម្តីដែល “និយាយសុភាព​ចឹងអាច​ទៅធ្វើ​ការ​នៅ​ទទ​កបាន….”

ភ្នំពេញ៖ កាលពីម្សិលមិញនេះពិធីករដ៏ឆ្នើមនៅក្នុងកម្មវិធីពេញចិត្តឬអត់ លោក តាប៊ុយ ត្រូវបាន​ពិធីការិនីជើងចាស់មួយរូបរួមទាំង អគ្គនាយករងទូរទស្សន៍ជាតិ​កម្ពុជានៅ​ស្ថានីយ​ជាតិ​កម្ពុជា រិះគន់ជុំវិញពាក្យសម្តីដែល “និយាយសុភាព​ចឹងអាច​ទៅធ្វើ​ការ​នៅ​ទទ​កបាន….” ដែលគាត់និង កញ្ញាជីម មី បាននិយាយរបៀបលេងសើចថា ខ្លាចគេដេញទៅធ្វើការនៅស្ថានីយ៍ទូរទស្សន៍ទទក ខណៈពេលដែលកម្មវិធីពេញចិត្តអត់កំពុងចាក់ផ្សាយផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកបើគណនីបណ្តាញសង្កមហ្វេសប៉ុក Leakana QR​ របស់ពិធីការនីជើងចាស់ដែលមានបទពិសោធន៍ជាង២០ឆ្នាំមកហើយ បានបង្ហោះវីដេអូសកម្មភាពការនិយាយរបស់ តាប៊ុយនិង សារមួយនៅក្នុងហ្វេសប៊ុកដែលមានអត្ថន័យខ្លឹមសារដូច្នេះថា៖

ថាមិនខឹងទេ តែមើលហើយមើលទៀតទ្រាំមិនបាន!
ក្នុងនាមជាពិធីការិនីមួយរូបរបស់ស្ថាប័នជាតិ ទទក ខ្ញុំពិតជាសោកស្តាយដែលពិធីករនិងពិធីការិនី កម្មវិធីពេញចិត្តឬអត់ របស់MYTV យកតម្លៃនៃអត្តចរិក សីលធម៌ សុជីវភាព និង ក្រមវិជ្ជាជីវៈរបស់យើងខ្ញុំជាពិធីករ ពិធីការិនី មកលេងសើចកំប្លុកកំប្លែង.
ខ្ញុំសូមឲ្យប្អូនៗសូមទោសជាសាធារណៈចំពោះសម្តីដែលបាននិយាយទោះជាចេតនា រឺអចេតនាក៏ដោយ.
១/ពាក្យដែលពិធីករនិយាយថា: សុភាពអាចទៅធ្វើការនៅទទកបាន(ខ្ញុំមិនចាប់កំហុសទេ)
២/ពិធីការិនី និយាយ និង សំលេងសើច: ខ្លាចគេដេញទៅធ្វើការនៅទទក (បានន័យថាម៉េចខ្លាចគេដេញហ្នឹង! សូមជួយពន្យល់ ? រួមទាំងសំលេងសើចបានន័យថាម៉េច?)
ខ្ញុំសូមភ្ជាប់សំណេរលោកជំទាវ កុច មារតី ដែលជារៀមច្បងខ្ញុំ.
ខ្ញុំមិនមែនជាមនុស្សឥតខ្ចោះដែលមិនចេះខុស
គងនោះទេ តែបទពិសោធន៏ការងារជាអ្នកអាន ជាអ្នកអត្ថាធិប្បាយ ជាពិធីការនី ជាង ២០ឆ្នាំមកនេះ ល្មមអាចចែករំលែកជូនប្អូនៗ ជាអ្នកអត្ថាធិប្បាយ ជាពិធីករ ពិធីការនី ជំនាន់ក្រោយបាន ដឹងខ្លះៗ ថាជាពិធីករ ពិធីការនីត្រូវតែ :
- ប្រុងប្រយ័ត្នរាល់ពាក្យពេចន៏និយាយស្តីចេញ មក ត្រូវដឹងថាវា បានចូលត្រចៀកអ្នកស្តាប់ អ្នកមើលរាប់ពាន់ រាប់មុឺននាក់ ក្នុងពេលតែមួយ ដូច្នេះ ត្រូវប្រាកដក្នុងចិត្ត កុំអោយពាក្យពេចន៏ ដែលយើងនិយាយចេញមកក្លាយជាអាវុធមុខ២
- ចាំថា ជាមនុស្សសាធារណៈ គ្រប់យ៉ាងដែល យើងនិយាយ យើងសម្តែង ចេញទៅ អ្នកស្តាប់ អ្នកមើល ចង់ឬមិនចង់ គេគិតនិងជឿ ថាវាត្រូវ វាល្អ គេនឹងយកតម្រាប់តាម ដូច្នេះត្រូវស្រាវជ្រាវអោយច្បាស់ មុននិងនិយាយឬបង្ហាញ
- ចាំថា ខ្លួនយើងជាកោសិកាមួយរបស់សង្គមដែលមានឱកាសជាងមនុស្សទូទៅ ក្នុងការជួយ សង្គមជាតិ តាមរយៈ ការនិយាយ ការសម្តែង ចូលរួមអប់រំ រក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជាគំរូរអោយមនុស្សជំនាន់ក្រោយៗ ស្របតាម ពាក្យស្លោក « បុរាណមិនយឺត សម័យមិនបរទេស »
- ចាំថា យើងមិនមែនជាតុលាការ មិនមែនជាគ្រូបង្រៀន មិនមែនជាគ្រូពេទ្យ ដែលកាត់ក្តី ដែលបង្រៀន និង ផ្តល់ដំបូន្មានលើការព្យាបាល ដល់ប្រិយមិត្តខ្លួនឡើយ យើងត្រឹមជាអ្នកពាំនាំអ្វី
ដែលពិត មានអំណៈអំណាងត្រឹមត្រូវច្បាស់លាស់ ជូនប្រិយមិត្តប៉ុណ្ណោះ រក្សាជំហរកណ្តាល មិនលម្អៀង មានហេតុផល មានទឡ្ហីករណ៏ ច្បាស់លាស់ចំពោះរឿងរ៉ាវដែល លើក យកមកវិភាគក្នុងកម្មវិធីរបស់ខ្លួនមិនវាយប្រហារ ឬ ប៉ះពាល់សិទ្ធរបស់គេ ។
សូមអរគុណ

 Leakana QR

ក្រោយពីបានពិធីការនីរូបនេះបានបង្ហោះវីដេអូនិង​ សារនេះរួចតាំងពីម្សិលមិញមក ខណៈពេលនេះមិនទាន់ឃើញ លោក តាប៊ុយ បកស្រាយពីបញ្ហានេះឡើយ៕

សូមទស្សនាវីដេអូនិង រូបភាពខាងក្រោម៖

ការបង្ហោះសាររបស់លោកជំទាវ កុច មារតី
ការបង្ហោះសាររបស់លោកជំទាវ កុច មារតី
ការបង្ហោះសាររបស់ពិធីការនីLeakana QR​
ការបង្ហោះសាររបស់ពិធីការនីLeakana QR​
រូបភាពសកម្មភាពរបស់ពិធីករនិង ពិធីការនីនៅក្នុងកម្មវីធី ពេញចិត្តឬ អត់
រូបភាពសកម្មភាពរបស់ពិធីករនិង ពិធីការនីនៅក្នុងកម្មវីធី ពេញចិត្តឬ អត់
រូបភាពសកម្មភាពរបស់ពិធីករនិង ពិធីការនីនៅក្នុងកម្មវីធី ពេញចិត្តឬ អត់
រូបភាពសកម្មភាពរបស់ពិធីករនិង ពិធីការនីនៅក្នុងកម្មវីធី ពេញចិត្តឬ អត់
លោក តាប៊ុយ
លោក តាប៊ុយ
តាប៊ុយ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T