កាលពីពេលថ្មីៗនេះ តារាស្រី Fan Bing Bing ទទួលបានឈ្មោះល្បីល្បាញយ៉ាងខ្លាំង នៅលើបណ្តាញអ៊ីនធឺណិត ក្នុងប្រទេសចិន ដោយសារតែនាង ទទួលបានចំនាត់ថ្នាក់លេខ២ ក្នុងបញ្ជីឈ្មោះតារាល្បីៗទាំង១០០ ក្នុងឆ្នាំ២០១៣នេះ។

យោងតាមប្រភពព័ត៌មាន មេដេលី របស់ប្រទេសចិន បានឲ្យដឹងថា តារាស្រី Fan Bing Bing ទទួលបានចំនាត់ថ្នាក់លេខ២ ជំនួសដំណែងរបស់តារាចម្រៀងប្រុស Jay Chou។ ដូចគ្នានេះដែរ បញ្ជីឈ្មោះតារាល្បីៗទាំង១០០ នៅក្នុងប្រទេសចិននេះ បានចេញផ្សាយកាលពីថ្ងៃអង្គារ៏ ទី២៣ ឆ្នាំ២០១៣ ដោយក្នុងនោះតារាដែលអាចជាប់ឈ្មោះ នៅក្នុងបញ្ជីនេះបាន គឺគិតលើប្រាក់ចំណូល ដែលរកបានប្រចាំឆ្នាំ។

សូមបញ្ជាក់ផងដែរថា តារាស្រី Fan Bing Bing អាចរកប្រាក់ចំណូលបាន ១១០លានយ័ន (១៧.៨លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ ហើយនាងតែងតែបង្ហាញខ្លួន នៅក្នុងកម្មវិធី “International Film Festivals” និងកម្មវិធីទទួលពានរង្វាន់ “Oscars” រួមទាំងកម្មវិធី “The Cannes International Film Festival” របស់ប្រទេសចិនផងដែរ។

យ៉ាងណាមិញ សម្រាប់តារាដែលបាន ជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងបញ្ជីឈ្មោះមួយនេះ គឺបានទៅលើតារាប្រុសហុងកុង Donnie Yen ព្រោះគាត់អាចរកប្រាក់ចំណូលបាន ១១៥លានយ័ន (១៨.៦លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ និងលេខ៣ បានទៅលើតារាចម្រៀងប្រុស Jay Chou ដោយគាត់អាចរកប្រាក់ចំណូលបាន ១០០លានយ័ន (១៦.២លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ។

តារាស្រី Fan Bing Bing

តារាសម្តែង Donnie Yen

តារាចម្រៀង Jay Chou

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]