ស្នេហា៖ ទំនាក់​ទំនង​ការពិតទៅ គឺពិត​ជា​មាន​ភាព​ផុយ​សួ្រយ ​ខ្លាំងណាស់ ជា​ពិសេសប្រសិនបើមាន នៅការ​​យល់ច្រឡំណា​មួយ កើតឡើង​​តែ​បន្តិច​នោះ វា​នឹង​អាច​​បង្ក​​ទៅជា​រឿង​ធំ ក្លាយ​ទៅ​ជា​បញ្ហា ​រកាំ​រកូស​ជា​មួយ​គ្នា ​ជាក់​ជា​មិន​ខាន​នោះទេ​។ ​​

មាន​មូល​ហេតុ​ជា​ច្រើន ដែល​អាច​នាំ​​ឲ្យ​ ទំនាក់​ទំនង​មួយ ​អាច​ឈាន​ដល់ ​ការ​បែក​បាក់​បាន ក្នុងនោះ​​ហេតុផលមួយ ​​ដ៏សំខាន់នោះគឺ ​​​​ចរិតដៃ​គូដែល​មាន​ចំពោះគ្នា​​ ពិត​ជា​ សំខាន់ ដែល​អាចកំណត់​ថា ទំនាក់​ទំនង​មួយ​អាចនៅ​បន្ត​​​ឬ​ ​​ឈាន​ទៅ​ដល់ ​​ផ្លូវ​បំបែក​បាន​។

ជាការពិត​ មនុស្ស​ស្រី​ពិត​ជា ​ងាយ​នឹង​មានភាពយល់ច្រលំ ខឹង ហួង​ហែង​ច្រើន តែ​បែប​នេះ ក៏​ព្រោះ​តែ​ នាង​ស្រលាញ់ ​អ្នកខ្លាំង​ដូចគ្នា​ដែរ​។​ រីឯ​មនុស្ស​ប្រុស ​ក៏​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដូចគ្នា ​ជា​ពិសេសអត្តចរិកតមិន​ល្អ ​ទាំង​៧​នេះ បើ​ទោះបី ​មនុស្ស​ស្រី​ស្រលាញ់​អ្នក​ខ្លាំង​យ៉ាង​ណា ​ក៏​នាង​សុខ​ចិត្ត ​ដើរចេញ​ពី​អ្នក​ដែរ​៕

អត្តចរិក​ដែល​មនុស្ស​ប្រុស​មិន​គួរ​ធ្វើ​ ទៅ​កាន់​មិត្ត​ស្រី​ បើ​មិន​ចង់​បែក​បាក់​ទេនោះ​ មាន​ដូច​ជា​៖

១. ព្រងើយ​កន្តើយ

រូប​​តំណាង​

ចរិក​មនុស្ស​ស្រី​ទាំង​ អាច​មិន​ដូច​គ្នា​ពិត​មែន​ តែ​ចរិតក្នុ​ងរឿង​ស្នេហា​ សុទ្ធ​តែ​ប្រហាក់​ប្រហែល​គ្នា​ នាង​តែង​តែ​ចង់​បាន​ នៅ​ការ​យក​ចិត្ត ​ទុកដាក់​ខ្លាំង​ពី​ដៃគូ។ ដូច្នេះ​ប្រសិន​បើ​អ្នក ​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់ ​ក្នុង​ការ​មាន​មិត្ត​ស្រី​ទេនោះ សូម​កុំ​ធ្វើ​ឲ្យ​មនុស្ស​ស្រីម្នាក់ ​ឈឺ​ចាប់​ ព្រោះតែការ​ព្រងើយ​កន្តើយ ​​​បែបនេះអី។

២. តាមស្អិត​ពេក​

រូប​​តំណាង​

ទោះបី​ជា​ មិត្ត​ប្រុស​ក៏​ដោយ​ មនុស្ស​គ្រប់​រូប​ តែងចង់​បាន ​ពេល​វេលា​ផ្ទាល់​ខ្លួន។ ជា​ឧទាហរណ៍ ធ្វើ​នៅរឿង​​អ្វី ដែល​ខ្លួន​ឯងចង់​ ប៉ុន្តែ​ដៃ​គូរបស់​យើង​ បែរ​ជា​មិន​យល់​ ដូច​ជា​មនុស្ស​ប្រុស ​ចូល​ចិត្ត​លេង​ហ្គេម ​ដូច​គ្នា​ដែរ។

៣. ធ្វើ​តាម​តែ​ចិត្ត​ចង់​

រូប​​តំណាង​

មនុស្ស​ប្រុស​មួយចំនួន ​ចូល​ចិត្ត​ចង់​ឲ្យ មិត្ត​ស្រី​របស់​ខ្លួន ​ធ្វើ​អ្វី​ទៅ​តាម​ចិត្ត​ ដែល​ខ្លួន​ឯងចង់​បាន​ ដូច​ជា​ការស្លៀកពាក់ ​ការ​រាប់​អាន​មិត្ត​ភក្តិ ស្រី​ប្រុស​ជា​ដើម​។ តែ​ផ្ទុយ​ពី​ខ្លួន​ ធ្វើ​អ្វី​មិន​ដែល​គិត​ខ្វល់​ខ្វាយ​ ពី​អារម្មណ៍​មិត្ត​ស្រី​នោះទេ ​នេះ​មិន​មែន​ជា​រឿង​​ល្អ ​ក្នុង​ការ​រក្សា​ទំនាក់​ទំនង​ មួយ​ឲ្យ​បាន​យូរ​អង្វែង​នោះ​ទេ តែ​ធ្វើ​បែប​នេះ​ កាន់​តែធ្វើ​ឲ្យដៃគូ​មាន​សម្ពាធ​ ​ទំនាក់​ទំនង​នោះ ​កាន់​តែ​ឆាប់​បាត់​បង់​ទៅ​វិញ​​។

៤. ចង់​បាន​ហួស​ហេតុ ចូល​ចិត្ត​បង្ខំ និង​ត្អូញ​ត្អែរ

រូប​​តំណាង​

ជា​ការ​ពិត​ អ្នក​ដែល​មាន​ដៃ​គូ​ ស្នេហា​ភាគ​ច្រើន​ ប្រាកដ​ជា​ធ្លាប់ ​បាន​យល់​ពី​អារម្មណ៍​មួយនេះ។ ជាក់​ស្តែង ​ការ​ត្អូញ​ត្អែរ បង្ខំ​ សុទ្ធ​តែ​ជា​ទម្លាប់​មិន​ល្អ ​ក្នុង​ទំនាក់​ទំនង ដែល​អា​ច​ធ្វើ​ឲ្យ ​ទំនាក់​ទំនង​នោះ ​បាត់​បង់​ទៅ​យ៉ាង​ឆាប់​រហ័ស​។

៥. ឆេវឆាវ និង​គេច​មិន​និយាយ​ជាមួយ​

រូប​​តំណាង​

វា​ជា​រឿង​ល្អ ​នៅពេល​ដែលអ្នក​ខឹង​ ហើយ​ព្យាយាម កាត់​បន្ថយ​កំហឹង​ទាំងនោះ ការនៅ​ស្ងៀម ឬ​មិន​និយាយ​ស្អី មិន​ត្អូញ​ត្អែ​រ អ្វី​ទាំងអស់​នោះ​។ ប៉ុន្តែ​បើបែប​នេះ ​គឺមិន​អាចមាន​ដំណោះ​ស្រាយ​ណា​ ដែល​ល្អ​ប្រសើ​រហើយ ក៏​មិន​អាច​ដោះ​ស្រាយ​បញ្ហា​នោះ បាន​ដូចគ្នាដែរ។

៦. ពូកែ​សង្ស័យ​​រក​រឿងឈ្លោះ​ប្រកែ​ក

រូប​​តំណាង​

បុរស​​មួយ​ចំនួន ​ព្រោះ​តែ​ស្រលាញ់​ខ្លាំង​ពេក​ បែរ​ជាបង្ករឿង​ឈ្លោះ​ ស្ទើ​តែ​រាល់ថ្ងៃ​ទៅ​វិញ។​ សកម្មភាព​នេះ ​ក៏​ជា​ប្រភព​ដែល​ធ្វើ​ឲ្យ ​ទំនាក់​ទំនង​ឈាន​ដល់​ផ្លូវ​បំបែក​ កាន់​តែ​ឆាប់ ព្រោះ​សកម្មភាព​បែបនេះ ​បើ​នៅ​តែ​បន្ត​យូរៗ​ ទៅ​មិត្ត​ស្រី​របស់​អ្នក​ នឹង​មាន​អារម្មណ៍​មិន​ស្រណុក​ចិត្ត​ ហើយ​នាង​ក៏​មិន​ចង់​ចេញ ​ទៅ​ខាងក្រៅ​ជាមួយ​អ្នក​ច្រើន​ដែរ  ព្រោះ​បើ​ចេញ​ទៅ ​មាន​តែ​ការ​ឈ្លោះ​ប្រកែក​គ្នា​។ ដូច្នេះប្រសិន​ជា ​អ្នក​មាន​ចរិកបែបនេះមែន ​សូម​បញ្ឈប់​ឲ្យហើយ​ទៅ ​មុន​ពេល​Single ម្តងទៀត។

៧. ធ្វើ​ខ្លួន​គួរ​ឲ្យ​រំខាន​

រូប​​តំណាង​

គ្មាន​អ្នក​ណា ​ដែល​ចូល​ចិត្តបុរស​ ​​ ប្រយ័ត្ន​ប្រយែង​ខ្លាំង​ពេកនោះទេ។ នាង​ត្រូវ​ការ​មិត្ត​ប្រុស ​ដែល​ស្រលាញ់នាង​ មិន​មែនបុរស​​ដែល​តាំង​ខ្លួន ​ធ្វើ​ជា​ឳពុកម្តាយនាង​នោះទេ ដូច្នេះ​កា​រដែល​ធ្វើ​ខ្លួន​ប្រច័ណ្ឌ ហួងហែងពេក អាច​ធ្វើ​ឲ្យ​ដៃគូ មាន​អារម្មណ៍​រំខាន់ និង​ធុញ​ទ្រាំ​ ដោយ​ងាយ​ផងដែរ។ កុំភ្លេច​ថា​រាល់ ​ការ​អត់​ធ្មត់​របស់​មនុស្ស​គឺ ​មាន​ដែន​កំណត់​របស់​វា​។

ប្រភព​៖ sanook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ