មិនខ្វល់ពាក្យរិះគន់ ចៀវៃ ដើរកាន់ដៃប្ដី តាមផ្លូវយ៉ាងមានក្ដីសុខ

//s5.kh1.co/9b/9bc6c9af7dbf3c96ee53b738e3a8f553b4f15975.jpg
តារា & កម្សាន្ដ

 ៣១-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បន្ទាប់ពីត្រូវគេរិះគន់ រឿងបង្ហាញភាពស្និទ្ធស្នាលជាមួយនឹងប្រុសផ្សេង នៅចំពោះមុខស្វាមីខ្លួន ថ្មីៗនេះ Ruby Lin បង្ហាញពីទិដ្ឋភាពដ៏រ៉ូមែនទិក បណ្ដើរគ្នាជាមួយនឹងស្វាមីយ៉ាងផ្អែមល្ហែម ឲ្យអ្នករិះគន់បិទមាត់ជិត

តៃវ៉ាន់៖ កាលពីមួយរយៈកន្លងទៅនេះ តារាស្រីល្បីឈ្មោះ Ruby Lin ហៅ ព្រះនាងចៀវៃ ត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើន ធ្វើការរិះគន់ទៅលើរូបនាង ក្រោយពេលដែលបែកធ្លាយរូបភាព ខណៈពេលដែលនាងបានបង្ហាញពីភាពស្និទ្ធស្នាលយ៉ាងខ្លាំង ជាមួយបុរសដទៃទៀត បើទោះជាមានវត្តមានស្វាមីនាង នៅទីនោះក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងហេតុការណ៍បែបនេះ បានធ្វើឲ្យមនុស្សជាច្រើន ថែមទាំងមានការសង្ស័យពីទំនាក់ទំនងប្ដីប្រពន្ធរបស់នាងនិងស្វាមី ដែលកំពុងតែបង្ហាញពីភាពមិនប្រក្រតីនៅក្នុងជីវិតគ្រួសារផងដែរ។ ប៉ុន្តែថ្មីៗនេះ យោងតាមសារព័ត៌មានមួយ ក៏បានបង្ហាញ និងចែករំលែក រូបភាព នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់តារាស្រីរូបនេះ ជាមួយនឹងស្វាមី ដោយនៅក្នុងនោះ អ្នកទាំងពីរ បានទៅលេងផ្សាររាត្រីជាមួយគ្នា ដោយកាន់ដៃគ្នាយ៉ាងស្អិតរមួត ដែលអាចនិយាយបានថា ភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ នៅតែមានចំពោះគ្នា គ្មានភាពប្រែប្រួលឡើយ។

ម៉្យាងវិញទៀត ចំពោះពេលវេលាដ៏រ៉ូមែនទិកបែបនេះ ក៏បានធ្វើឲ្យការរិះគន់ និងពាក្យចចាមអារ៉ាម ចំពោះអ្នកទាំងពីរ មានភាពស្ងប់ស្ងាត់ ហើយបណ្ដាអ្នកទាំងគាំទ្ររបស់នាងផ្ទាល់ គឺកាន់តែសប្បាយរីករាយ ដោយបានឃើញពីភាពសេចក្ដីសុខ នៅក្នុងគ្រួសារបស់នាង ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin និង ស្វាមី  
Ruby Lin និង ស្វាមី  
Ruby Lin និង ស្វាមី បណ្ដើរគ្នាយ៉ាងផ្អែមល្ហែម
Ruby Lin និង ស្វាមី បណ្ដើរគ្នាយ៉ាងផ្អែមល្ហែម
Ruby Lin និង ស្វាមី បណ្ដើរគ្នាយ៉ាងផ្អែមល្ហែម
Ruby Lin និង ស្វាមី បណ្ដើរគ្នាយ៉ាងផ្អែមល្ហែម
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T