មិនមានការពន្យារពេល អាមេរិកជោគជ័យ ក្នុងការបញ្ជូនយានរបស់ខ្លួន ទៅកាន់ភពអង្គារ

//s5.kh1.co/44/44a284c9cff86b82a505b0370fb31b46039511ce.jpg
បច្ចេកវិទ្យា

 ៣១-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

យាន Perseverance កំពុងឆ្ពោះតម្រង់ទៅកាន់តំបន់មានទំហំជាង៤០គីឡូម៉ែត្រ នៅជិតអេក្វាទ័រ ដែលគេហៅថាតំបន់រណ្ដៅ Jezero Crater​ នៅលើភពអង្គារ។

អាមេរិក៖ យានរបស់ទីភ្នាក់ងារអវកាសអាមេរិក Perseverance បានចាកចេញពីផែនដី លើបេសកកម្មស្វែងរកជីវិតនៅលើភពអង្គារ។ យានដែលមានទម្ងន់មួយតោននិងមានកង់ចំនួន៦ បានបាញ់ចេញពីរដ្ឋផ្លរីដា ដោយរ៉ុក្កែត Atlas ឆ្ពោះទៅកាន់ភពពណ៌ក្រហម និងទៅដល់ខែកុម្ភៈឆ្នាំក្រោយនេះ។ នៅពេលវាចុះចត យានរបស់ណាសានឹងប្រមូលសំណាកថ្មនិងដី ដើម្បីបញ្ជូនមកផែនដីវិញ នៅចុងទសវត្សរ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យាន Perseverance ត្រូវបាញ់បង្ហោះដោយជោគជ័យ នៅលើរ៉ិក្កែត Atlas
យាន Perseverance ត្រូវបាញ់បង្ហោះដោយជោគជ័យ នៅលើរ៉ិក្កែត Atlas

Perseverance គឺជាបេសកកម្មទី៣ទៅកាន់ភពអង្គារ រយៈពេល១១ថ្ងៃបន្ទាប់ពីបេសកកម្មបាញ់បង្ហោះដោយប្រទេសអារ៉ាប់រួមនិងចិន។ ការបាញ់បង្ហោះចេញពីស្ថានីយទ័ពអាកាស Cape Canaveral Air Force Station បានកើតឡើងនៅម៉ោង៦:៥០នាទីល្ងាច (ម៉ោងនៅកម្ពុជា)។

យាន Perseverance
យាន Perseverance

ណាសាបានធ្វើឲ្យបេសកកម្មនេះក្លាយជាអាទិភាពដាច់ខាតរបស់ខ្លួន នៅពេលដែលមានវិបត្តិវីរុសកូរ៉ូណា ដែលបានដាក់ចេញនូវការអនុវត្តការងារពិសេស ដើម្បីធានាបាននូវភាពអត់ធ្មត់ រហូតដល់យាន Perseverance ឈានមកដល់ថ្ងៃចេញដំណើរ។ យាន Perseverance កំពុងឆ្ពោះតម្រង់ទៅកាន់តំបន់មានទំហំជាង៤០គីឡូម៉ែត្រ នៅជិតអេក្វាទ័រ ដែលគេហៅថាតំបន់រណ្ដៅ Jezero Crater​ នៅលើភពអង្គារ។

យាន Perseverance នឹងចំណាយពេលយ៉ាងហោចណាស់មួយឆ្នាំរបស់ភពអង្គារ (ប្រហែលនឹង២ឆ្នាំលើផែនដី) ដើម្បីធ្វើការស្រាវជ្រាវ។ មិនដូចយានកង់៤ពីបេសកកម្មមុនរបស់ណាសាទៅកាន់ភពអង្គារ ម៉ាស៊ីននៅលើយានថ្មីគឺត្រូវបានបំពាក់ ដើម្បីអាចស្វែងរកជីវិតដោយផ្ទាល់ ទាំងពេលបច្ចុប្បន្នឬទម្រង់ជាផូស៊ីល៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T