សម្បុរស្រអែមបន្តិចមែន តែ ម៉ា រីណែត តែងឈុតកូនក្រមុំ ពិតជាស្អាត

//s5.kh1.co/1a/1a63e07b55a96fbfffab57f29482850b39bd355b.jpg
តារា & កម្សាន្ដ

 ៣១-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

យូរៗតែងខ្លួនបែបនេះម្ដង តារាស្រី ម៉ា រីណែត ត្រូវបានគេសរសើរគ្រប់គ្នា អំពីសម្រស់ដ៏ស្រស់ស្រទន់ មានមន្តស្នេហ៍របស់នាង ទោះបីសម្បុរស្រអែមបន្តិចពិតមែន។

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ប្រហែលជាបានស្គាល់ តារាសម្ដែងស្រី ម៉ា រីណែត ដែលធ្លាប់ជាតួឯកស្រី នៅក្នុងខ្សែភាពយន្តរឿង “ដុំហ្វីលចុងក្រោយ” ដែលរឿងនោះ តារាស្រីរូបនេះក៏ទទួលបានការគាំទ្រច្រើនពីទស្សិកជនខ្លាំងដែរ។ជាមួយគ្នានេះ ក្រៅពីការជោគជ័យនៅក្នុងរឿងខ្នាតធំមួយនេះ ម៉ា រីណែត ក៏ធ្លាប់ជាតួអង្គនៅក្នុងរឿងភាគល្បីជាច្រើនទៀត អំឡុងកាលពីជាងបួនប្រាំឆ្នាំមុន បើទោះបីជាពេលបច្ចុប្បន្ននាងនៅមិនសូវលេចមុខក្នុងរឿងកុនថ្មី តែការងារសិល្បៈនៅតែមានជាហូរហែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើនិយាយពីសម្រស់វិញ តារាស្រីរូបនេះ ក៏ស្អាតមិនធម្មតាដែរ ទោះបីជាមានសម្បុរស្រអែមពិតមែន ប៉ុន្តែរាល់ការធ្វើខ្លួនរបស់នាង តែងតែរំលេចនូវភាពលេចធ្លោជានិច្ច។

ជាក់ស្ដែងដូចជាពេលថ្មីៗនេះ នាងទើបតែបានបញ្ចេញរូបភាពថ្មីៗ ក្នុងឈុតសម្លៀកបំពាក់កូនក្រមុំ យើងឃើញថា ក្នុងការតុបតែងបែបនេះ ម៉ា រីណែត ត្រូវបានអ្នកគាំទ្រជាច្រើន នាំគ្នាសរសើរមិនដាច់ពីមាត់ ព្រោះថា ទាំងការផាត់មុខ ការរៀបចំខ្លួន ពិតជាសមសួនខ្លាំងមែនទែន ពិសេសគឺមុខញញឹមស្រស់មានមន្តស្នេហ៍ផ្ទាល់តែម្ដង៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

ម៉ា រីណែត
ម៉ា រីណែត
ម៉ា រីណែត
ម៉ា រីណែត
ម៉ា រីណែត
ម៉ា រីណែត
ម៉ា រីណែត
ម៉ា រីណែត
ម៉ា រីណែត
ម៉ា រីណែត
ម៉ា រីណែត
ម៉ា រីណែត
ម៉ា រីណែត
ម៉ា រីណែត
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T