ក្នុងឈុតរ៉ូបច្នៃដូចគ្នា សំណាង អេលីណា និងYaya លេចធ្លោស្អាត មិនចាញ់គ្នា!

//s5.kh1.co/4d/4debbe33208c004fc564b932c899d457a3c773d0.jpg
តារា & កម្សាន្ដ

 ៣១-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្ទើរមិនគួរឲ្យជឿ ពេលតារាស្រីល្បីឈ្មោះ សំណាង អេលីណា និង Yaya Urassaya ស្លៀកឈុចម្រុះពណ៌មានម៉ូតដូចគ្នា ធ្វើឲ្យសម្រស់អ្នកទាំងពីរស្រស់ស្អាតម្យ៉ាងវិញ មិនចាញ់គ្នាឡើយ។

ភ្នំពេញ៖ ជាការពិត ក្នុងរង្វង់សិល្បៈ មានសិល្បៈការិនីជាច្រើនរូប មានភាពប៉ិនប្រសព្វជាមួយនឹងការតុបតែងខ្លួន ដោយមានតារាស្រីខ្លះ និយមលេងខ្លួនជាមួយសម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ម៉ាកល្បីៗ ដែលមានតម្លៃថ្លៃជាដើម  ជាពិសេស រាល់ការស្លៀកសម្លៀកបំពាក់នីមួយៗគឺមានភាពខុសៗពីគ្នា និងមិនឲ្យជាន់ម៉ូតដដែលៗនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ យើងសង្កេតឃើញថា កញ្ញា សំណាង អេលីណា ដែលជា Miss Universe Camobia 2019 និង តារាសម្ដែងស្រីជួរមុខប្រចាំប្រទេសថៃ នាង Yaya Urassaya បានធ្វើឲ្យហ្វេនៗជាច្រើនភ្លឹកនឹងសម្រស់អ្នកទាំងពីរជាខ្លាំង ដោយតារាស្រីរូបនេះ បានស្លៀកក្នុងឈុតសម្លៀកបំពាក់ដូចគ្នា ដែលជាម៉ូតថ្មី មានពណ៌ចម្រុះដូចគ្នាបេះបិទតែម្ដង។ ដោយមើលទៅ ពិតជាប្លែកភ្នែកខ្លាំងនៅពេលឃើញតារាស្រីពីរដួងនេះ បានស្លៀកនៅឈុតដូចគ្នា ហើយ សម្រស់របស់អ្នកទាំងពីរ មើលទៅពិតជាស្រស់សោភា  គួរឲ្យចាប់អារម្មណ៍ខ្លាំងតែម្ដង។ 

ជាក់ស្ដែង ក្រោយពេលតារាស្រីទាំងពីរដួងនេះ បានស្លៀកឈុតមានពណ៌ចម្រុះដូចគ្នានេះរួចបណ្ដាអ្នកគាំទ្រជាច្រើន បានពោលពាក្យសរសើរដល់ររូបឆោមអ្នកទាំងពីរសឹងតែមិនដាច់ពីមាត់។ ម្យ៉ាងវិញទៀត បើទោះបី ស្លៀកឈុតដូចគ្នា តែតារាស្រីពីររូបនេះ បានជ្រើសរើសនៅម៉ូតសក់ខុសប្លែកពីគ្នា និងមានការតុបតែងមុខមិនដូចគ្នាឡើយ ដោយមើលយូរៗទៅ ឃើញថា សំណាង អេលីណា និង Yaya Urassaya ពិតជាមានរូបសម្បត្តិ និងរូបរាងស្រស់ស្អាត ហើយលេចធ្លោខ្លាំងតែម្ដង ក្រោយស្លៀកឈុតបែបនេះទៅ៕

ប្រភពរូបភាព៖ Lady Tailor ទ្បេឌីច្នៃម៉ូត

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា សំណាង អេលីណា
  កញ្ញា សំណាង អេលីណា
Yaya Urassaya
Yaya Urassaya
  កញ្ញា សំណាង អេលីណា
  កញ្ញា សំណាង អេលីណា
Yaya Urassaya
Yaya Urassaya
  កញ្ញា សំណាង អេលីណា
  កញ្ញា សំណាង អេលីណា
Yaya Urassaya
Yaya Urassaya
  កញ្ញា សំណាង អេលីណា
  កញ្ញា សំណាង អេលីណា
  កញ្ញា សំណាង អេលីណា
  កញ្ញា សំណាង អេលីណា
Yaya Urassaya
Yaya Urassaya
Yaya Urassaya
Yaya Urassaya
Yaya Urassaya
Yaya Urassaya
Yaya Urassaya
Yaya Urassaya
សំណាង អេលីណា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T