រុស្ស៊ីបញ្ជូនយន្តហោះចម្បាំង​ ទៅស្ទាក់​យន្តហោះស៊ើបការណ៍​អាមេរិក នៅសមុទ្រខ្មៅជាថ្មីម្តងទៀត

//s5.kh1.co/98/98821505c7cc6e6a4754aa051225efc5e445c826.jpg
សង្គម

 ៣១-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

​ប្រទេសរុស្ស៊ីបានបញ្ជូនយន្ដហោះចម្បាំង Su-27 ​ ដើម្បីទៅស្ទាក់​យន្តហោះស៊ើបការណ៍អាមេរិកមួយគ្រឿងនៅលើសមុទ្រខ្មៅ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ យន្តហោះចម្បាំងរុស្ស៊ី​ Su-27 មួយគ្រឿង បាន​ហោះទៅស្ទាក់យន្តហោះឈ្លបយកការណ៍របស់សហរដ្ឋអាមេរិកចំនួន ២គ្រឿង ដែល​​ស៊ើបការណ៍នៅជិតព្រំដែនរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន​ ​Reuters ថ្ងៃទី ៣១ ខែកក្កដា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វាជាលើកទី៣ ក្នុងរយៈពេល ២ខែ ​ដែលយន្តហោះរុស្ស៊ី បានហោះស្ទាក់យន្តហោះអាមេរិក
វាជាលើកទី៣ ក្នុងរយៈពេល ២ខែ ​ដែលយន្តហោះរុស្ស៊ី បានហោះស្ទាក់យន្តហោះអាមេរិក

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹង​ថា យន្ដហោះទាំង ២គ្រឿងរបស់អាមេរិកនោះ គឺមានឈ្មោះថា RC-135 និង P-8 Poseidon ដែល​ជាយន្តហោះឈ្លបយកការណ៍សកម្ម​។​ ​ប៉ុន្តែបើទោះបីជាយ៉ាងក្តី យន្តហោះឈ្លបយកការណ៍អាមេរិកទាំងនោះ គឺមិនត្រូវបានអនុញ្ញាតឱ្យរំលោភចូល​ដែនអាកាសនៃប្រទេសរុស្ស៊ីឡើយ​។

យន្តហោះចម្បាំង​ Su-27 ស្ទាក់យន្តហោះអាមេរិក មិនឱ្យចូលក្បែរដែនអាកាសរុស្ស៊ី
យន្តហោះចម្បាំង​ Su-27 ស្ទាក់យន្តហោះអាមេរិក មិនឱ្យចូលក្បែរដែនអាកាសរុស្ស៊ី

​គួរឱ្យដឹងផងដែរថា ឧប្បត្តិហេតុនេះបានកើតឡើង ស្របពេល​ភាពតានតឹងរវាងប្រទេសទាំងពីរ ចេះតែបន្តកើតមានកាន់តែខ្លាំងឡើង។​​ ហើយកាលពីថ្ងៃច័ន្ទ​សប្តាហ៍នេះ ​ប្រទេសរុស្ស៊ីក៏ធ្លាប់បានបញ្ជូនយន្ដហោះចម្បាំង Su-27 ​ទៅស្ទាក់​យន្តហោះស៊ើបការណ៍អាមេរិកមួយគ្រឿងឈ្មោះថា P-8 Poseidon ដែល​ហោះស៊ើបការណ៍នៅក្បែរដែនអាកាសរបស់ខ្លួន ម្តងរួចទៅហើយ៕

កាលពីថ្ងៃច័ន្ទ​សប្តាហ៍នេះ ​យន្ដហោះចម្បាំង Su-27 ធ្លាប់បានស្ទាក់យន្តហោះអាមេរិក ម្តងរួចមកហើយ
កាលពីថ្ងៃច័ន្ទ​សប្តាហ៍នេះ ​យន្ដហោះចម្បាំង Su-27 ធ្លាប់បានស្ទាក់យន្តហោះអាមេរិក ម្តងរួចមកហើយ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T