Chelsea ទិញខ្សែប្រយុទ្ធមិនគ្រប់ ឥឡូវតាមប្រមាញ់អ្នកចាំទីម្នាក់ទៀតពី Ajax

//s5.kh1.co/66/660be49d814c14004cc9ba73806a04b52f9c529a.jpg
កីទ្បា

 ៣១-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រុមតោខៀវ Chelsea ធ្លាប់បាននាំចូលខ្សែប្រយុទ្ធពីក្លិប Ajax របស់ហូឡង់នេះម្តងរួចមកហើយគឺកីឡាករ Hakim Ziyech តែពេលនេះក្លិបក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីនាំយកអ្នកចាំទី Andre Onana មកកាន់ទឹកដី Stamford Bridge ។

ក្រុមតោខៀវ Chelsea ធ្លាប់បាននាំចូលខ្សែប្រយុទ្ធពីក្លិប Ajax របស់ហូឡង់នេះម្តងរួចមកហើយគឺកីឡាករ Hakim Ziyech តែពេលនេះក្លិបក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីនាំយកអ្នកចាំទី Andre Onana មកកាន់ទឹកដី Stamford Bridge ទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈរបាយការណ៍ពី Voetbal International បាននិយាយថា ក្រុមតោខៀវ Chelsea មានឆន្ទៈក្នុងការផ្តល់ជូននូវតម្លៃផ្ទេរអ្នកចាំទីរូបនេះ ៣០ លានផោនពីក្រុម Ajax

អ្នកចាំទី Andre Onana របស់ Ajax
អ្នកចាំទី Andre Onana របស់ Ajax

អ្នកចាត់ការក្រុមតោខៀវលោក Frank Lampard បានប្តេជ្ញាចិត្តថា នឹងជ្រើសរើសយកអ្នកចាំទីជម្រើសដំបូងថ្មីនៅរដូវក្តៅនេះ បន្ទាប់ពីអស់ជំនឿចិត្តលើអ្នកចាំទី Kepa កាលពីប្រកួតជុំចុងក្រោយនៃក្របខ័ណ្ឌ Premier League ជាមួយក្រុម Wolves

អ្នកចាំទី Andre Onana របស់ Ajax
អ្នកចាំទី Andre Onana របស់ Ajax

Onana ស្ថិតក្នុងចំណោមអ្នកចាំទីមួយចំនួនដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅ Stamford Bridge ប៉ុន្តែដោយសារតម្លៃនៃការផ្ទេរពី Ajax  ក្រុមតោខៀវបានទុករឿងនេះមួយឡែក សិន។ អ្វីដែលអ្នកគាំទ្រស្មានដឹងនោះគឺកាលពីខែមេសា Onana បាននិយាយថា "ដល់ពេលហើយដែលខ្ញុំត្រូវឈានជើងមួយជំហានទៀត" ៕

ប្រភពTribal Football

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T