អ្នកលេងកីឡាវាយកូនគោលមួយចំនួន ធ្លាប់បានឃើញសត្វខ្លានៅវាលវាយកូនគោល ប៉ុន្តែលើនេះមានការប្លែកភ្នែក ដោយមានសត្វក្រពើមួយក្បាល បានរត់ចូលកន្លែងវាយកូនគោល។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រពើជើងបីមួយក្បាល បានបង្ហាញខ្លួនក្នុងវាលស្មៅពណ៌បៃតង ក្នុងកន្លែងវាយកូនគោល Zurich Classic ទីក្រុង New Orleans ប្រទេសអាមេរិក។ អ្នកលេងកូនគោលទាំងអស់មានការភ័យខ្លាច បន្ទាប់ពីបានឃើញសត្វពើមួយក្បាល មកសំរាកនៅលើវាលស្មៅ ដែលពួកគេកំពុងតែលេង។ ក្រពើនេះបានធ្វើឲ្យមានការទាក់ទាញ ពីសំណាក់អ្នកទស្សនាមួយចំនួនដែរ។ នៅក្នុងប្រទេសអាមេរិក មានក្រពើរាប់ពាន់ ដែលរស់នៅក្នុងដីភក់ តែងតែហែលកាត់ទីនេះ។

យ៉ាងណាមិញ យោងតាមសំដីរបស់អ្នកជំនាញបានឲ្យដឹងថា ក្រពើនេះមិនចូលចិត្តស៊ីមនុស្សនោះទេ វាស៊ីត្រីធំៗ អណ្ដើក សត្វចិញ្ចឹមកូនដោយទឹកដោះ ហើយក៏សត្វបក្សី ផងដែរ ភាគតិចណាស់ដែលវា វាយប្រហារមនុស្ស។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ? សូមទស្សនារូបភាពខាងក្រោម៖











កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]