វ៉ាន់ នីឡា ចេញវីដេអូខ្លីនិយាយពីរឿងខ្លួន និងអតីតសង្សារបែបនេះ ទោះរំលង ៤ឆ្នាំហើយក៏ដោយ (មានវីដេអូ)

//s5.kh1.co/e2/e24631918b10c9d76ced0ddfd3fa824ee5c152d5.jpg
នារី

 ៣១-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កញ្ញា វ៉ាន់ នីឡា បានចេញវីដេអូខ្លី និយាយពីភាពអយុត្តិធម៌

ភ្នំពេញ៖ អតីតតារាចម្រៀងកញ្ញា វ៉ាន់ នីឡា បានស្ងាត់ពីវិស័យសិល្បៈអស់រយៈពេលយូរ បន្ទាប់ពីមានរឿងឈឺចាប់ និងអយុត្តិធម៌រវាងនាង និងអតីតសង្សារ កាលពីប៉ុន្មានឆ្នាំមុននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រិយមិត្តប្រហែលជានៅចាំបានថា កាលពី ៤ឆ្នាំអតីតតារាចម្រៀង កញ្ញា វ៉ាន់ នីឡា បានបែកបាក់ស្នេហាជាមួយនឹងអតីតសង្សារ ឈ្មោះ គូយ សិទ្ធិស័ក្ក ហើយពេលនោះក៏លេចធ្លាយរូបអាក្រាតជាច្រើនសន្លឹករបស់ វ៉ាន់ នីឡា នៅក្នុងបណ្តាញសង្គម ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បន្ទាប់មក វ៉ាន់ នីឡា ក៏បានធ្វើការដាក់ពាក្យបណ្តឹងអតីតសង្សារទៅកាន់តុលាការ ពីបទបង្ហោះរូបអាក្រាតជាសាធារណៈ។

គួររំលឹកផងដែរថា សម្រាប់រឿងក្តីនេះ តាំងពីឆ្នាំ២០១៦ មកម៉្លេះ បើគិតមកទល់នឹងពេលនេះគឺមានរយៈពេល ៤ឆ្នាំទៅហើយ ប៉ុន្តែបើតាមការបង្ហោះសារជាច្រើននៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ វ៉ាន់ នីឡា បានបញ្ជាក់ថា នាងនៅតែមិនទាន់បានទទួលភាពយុត្តិធម៌ណាមួយនៅឡើយ។

ជាក់ស្តែង កាលពីយប់មិញនេះ កញ្ញា វ៉ាន់ នីឡា កើតទុកមិនសុខចិត្ត ទ្រាំមិនបានក៏បង្ហោះវីដេអូមួយនិយាយទាក់ទិនភាពអយុត្តិធម៌ដ៏ឈឺចាប់ចំពោះរូបនាង និងក្រុមគ្រួសារ៕

ចង់ដឹងថា​ តើ វ៉ាន់ នីឡា បាននិយាយពីអ្វីខ្លះ? សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

កញ្ញា វ៉ាន់ នីឡា និងអតីតសង្សារ
កញ្ញា វ៉ាន់ នីឡា និងអតីតសង្សារ
កញ្ញា វ៉ាន់ នីឡា និងអតីតសង្សារ
កញ្ញា វ៉ាន់ នីឡា និងអតីតសង្សារ
កញ្ញា វ៉ាន់ នីឡា
កញ្ញា វ៉ាន់ នីឡា
កញ្ញា វ៉ាន់ នីឡា
កញ្ញា វ៉ាន់ នីឡា
វ៉ាន់ នីឡា
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T