ព្រឹត្តិការណ៍បាល់ទាត់ Liga MX ត្រូវបានពន្យារពេលដោយសារតែរង់ចាំរឿងមួយនេះ

//s5.kh1.co/12/12404ac62d8ff09333368eca090f35da8f09fa32.jpg
កីទ្បា

 ៣១-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ការប្រកួតដែលត្រូវបានគ្រោងធ្វើនៅថ្ងៃសៅរ៍ទី ១ ខែសីហានេះនឹងត្រូវលើកទៅធ្វើនៅថ្ងៃចន្ទទី ៣ ខែសីហាវិញ

ម៉ិចស៊ិក៖ អ្នករៀបចំព្រឹត្តិការណ៍បាល់ទាត់ Liga MX បាននិយាយនៅថ្ងៃពុធថា ការប្រកួតបាល់ទាត់របស់ប្រទេសម៉ិកស៊ិករវាក្លិប Atlas និងក្លិប Puebla ត្រូវបានពន្យារពេល ដោយសារតែនៅរង់ចាំលទ្ធផលនៃការធ្វើតេស្តរកជំងឺ COVID-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រកួតដែលត្រូវបានគ្រោងធ្វើនៅថ្ងៃសៅរ៍ទី ១ ខែសីហានេះនឹងត្រូវលើកទៅធ្វើនៅថ្ងៃចន្ទទី ៣ ខែសីហាវិញ នៅឯកីឡដ្ឋាន Jalisco របស់ក្លិប Atlas ក្នុងទីក្រុង Guadalajara ។

ក្លឹបដែលចូលរួមប្រគួតក្នុងព្រឹត្តិការណ៍ Liga MX 
ក្លឹបដែលចូលរួមប្រគួតក្នុងព្រឹត្តិការណ៍ Liga MX 

នៅក្នុងសេចក្តីថ្លែងការណ៍មួយអ្នករៀបចំព្រឹត្តិការណ៍ Liga MX បាននិយាយថា “ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងពីព្រោះតែលទ្ធផលនៃការធ្វើតេស្តសម្រាប់ក្លិប Atlas នៅមិនទាន់ដឹងនៅឡើយ” ។ រដូវកាល Liga MX Apertura បានចាប់ផ្តើមកាលពីចុងសប្តាហ៍មុន បន្ទាប់ពីកីឡាបាល់ទាត់នៅក្នុងប្រទេសម៉ិកស៊ិកត្រូវបានផ្អាករយៈពេល ៤ ខែដោយសារការរាត្បាតនៃជំងឺ COVID-១៩។

គួរជម្រាបដែរថា ប្រទេសម៉ិកស៊ិកបានរាយការណ៍ថា មានករណីឆ្លងជំងឺ COVID-១៩ ជាង ៤០២,០០០ នាក់ និងមនុស្សជាង ៤៤,៨០០ នាក់បានស្លាប់៕

កាលបរិច្ឆេតនៃការប្រគួត
កាលបរិច្ឆេតនៃការប្រគួត
មន្ត្រីរៀបចំព្រឹត្តិការណ៍បាល់ទាត់ Liga MX
មន្ត្រីរៀបចំព្រឹត្តិការណ៍បាល់ទាត់ Liga MX
ម្ចាស់ឃើងឯករដូវកាលមុន
ម្ចាស់ឃើងឯករដូវកាលមុន

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T