មកស្គាល់កំពូលយន្តហោះចម្បាំងទាំង១០ ដែលមានតម្លៃថ្លៃជាងគេនៅលើពិភពលោក

//s5.kh1.co/48/48da33634ed7b2bcc85c2a799f73b2e874082044.jpg
បច្ចេកវិទ្យា

 ៣១-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ខ្មែរឡូត សូមនាំប្រិយមិត្តមកស្គាល់នូវ កំពូលយន្តហោះចម្បាំងទាំង១០ ដែលមានតម្លៃថ្លៃជាងគេនៅលើពិភពលោក ក្នុងឆ្នាំ ២០២០នេះ៖

បរទេស៖ យន្ដហោះ​ចម្បាំងត្រូវបានអភិវឌ្ឍ​ឡើង ជាបន្តបន្ទាប់នៅទូទាំងពិភពលោក ​តាមរយៈភាពជឿនលឿន​​នៃសម័យបច្ចេកវិទ្យា ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព សមត្ថភាព និងសុវត្ថិភាព។ មិនតែប៉ុណ្ណោះ យន្តហោះចម្បាំង ​ក៏ជាគ្រឿងសព្វាវុធដែលមានតម្លៃថ្លៃ និងមានអានុភាពបំផុតមួយ នៅក្នុងសមរភូមិ​នាសម័យបច្ចុប្បន្ន​ដែរ​។ ហើយថ្ងៃនេះ ខ្មែរឡូត សូមនាំប្រិយមិត្តមកស្គាល់នូវ កំពូលយន្តហោះចម្បាំងទាំង១០ ដែលមានតម្លៃថ្លៃជាងគេនៅលើពិភពលោក ក្នុងឆ្នាំ ២០២០នេះ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១០. យន្តហោះចម្បាំង ​MiG-35 (៥៥លានដុល្លារ)

MiG-35
MiG-35

MiG-35 គឺជាយន្តហោះចម្បាំងទំនើបមួយ ដែលផលិតឡើងដោយក្រុមហ៊ុន Mikoyan និងធ្វើការហោះហើរជាលើកដំបូងកាលពីថ្ងៃ ៧ កុម្ភៈ ២០០៧ នៅក្នុងទឹកដីប្រទេសរុស្ស៊ី។ យន្តហោះចម្បាំង MiG-35 អាចហោះបាន ២,១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាត្រូវបានដាក់ឱ្យបម្រើការ នៅក្នុងជួរកងទ័ពអាកាសរុស្ស៊ីជាផ្លូវការ កាលពីឆ្នាំ២០១៩។

៩. យន្តហោះចម្បាំង ​Su-30 MKI (៦៣លានដុល្លារ)

Su-30 MKI
Su-30 MKI

​ Su-30 MKI គឺជាយន្តហោះចម្បាំង ដែលមានសមត្ថភាពខ្ពស់ជាងគេក្នុងលំហរអាកាស ​និងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Sukhoi របស់ប្រទេសរុស្ស៊ី ក្រោមអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន Hindustan Aeronautics Limited របស់កងទ័ពអាកាសឥណ្ឌា។ យន្តហោះចម្បាំង ​Su-30 MKI ត្រូវបានផលិតឡើងនិងហោះហើរជាលើកដំបូងនៅឆ្នាំ ២០០០ ហើយក្រោយមកនៅឆ្នាំ ២០០២ វាត្រូវបានដាក់ឱ្យបម្រើការ នៅក្នុងជួរកងទ័ពអាកាសឥណ្ឌា ជាមួយនឹងសមត្ថភាពអាចហោះបាន ២,១២០ គីឡូម៉ែត្រក្នុងមួយម៉ោង។

៨. យន្តហោះចម្បាំង ​F-18 E / F Super Hornet (៨០លានដុល្លារ)

F-18 E / F Super Hornet
F-18 E / F Super Hornet

F-18 E / F Super Hornet គឺជាយន្តហោះចម្បាំង ដែលមានម៉ាស៊ីនភ្លោះ ត្រូវបានផលិតឡើងនិងហោះហើរជាលើកដំបូងក្នុងទឹកដីអាមេរិក នៅឆ្នាំ ថ្ងៃទី ២៩ ខែវិច្ឆិកាឆ្នាំ ១៩៩៥ ជាមួយនឹងសមត្ថភាពអាចហោះបាន ១,៩១៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

៧. យន្តហោះចម្បាំង ​Su-35 (១០៤លានដុល្លារ)

Su-35
Su-35

Su-35 គឺជាប្រភេទយន្តហោះវាយប្រហារ ដ៏គ្រោះថ្នាក់បំផុតនៅក្នុងកងទ័ពអាកាសរុស្ស៊ី។ Su-35 មានប្រភពចេញមកពីយន្តហោះចម្បាំង Su-27 កាលពីសម័យសហភាពសូវៀត។ យន្តហោះនេះ អាចហោះបាន ២,៧៧៨ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានសមត្ថភាពអាចបំពាក់មីស៊ីលរយៈចម្ងាយជិត ក៏ដូចជាមីស៊ីលរយៈចម្ងាយឆ្ងាយទៀតផង។

៦. យន្តហោះចម្បាំង ​Dassault Rafale (១២៤លានដុល្លារ)

Dassault Rafale
Dassault Rafale

Dassault Rafale គឺជាយន្តហោះចម្បាំង ​ដែលផលិតឡើងដោយក្រុមហ៊ុនបារាំង Dassault Aviation ។ យន្តហោះចម្បាំងនេះ ត្រូវបានប្រើប្រាស់ចាប់តាំងតែពីឆ្នាំ ២០០១ និង​ធ្លាប់ត្រូវបានគេប្រើប្រាស់ នៅក្នុងបេសកកម្មប្រយុទ្ធជាច្រើន ដែលមានទាំង​ប្រទេសអាហ្វហ្គានីស្ថាន លីប៊ី និងម៉ាលីផងដែរ។

៥. យន្តហោះចម្បាំង ​ F-15E Strike Eagle (១៣៦លានដុល្លារ)

F-15E Strike Eagle
F-15E Strike Eagle

F-15E Strike Eagle គឺជាយន្តហោះចម្បាំងអាមេរិ​ក ដែលមានសមត្ថភាពអាចធ្វើការទាំងមុខងារជាអ្នក​វាយប្រហារ ឬស្ទាក់ចាប់ និងជាអ្នក​ទម្លាក់គ្រាប់បែក​ធ្ងន់ស្រាលក្នុងសមរភូមិផងដែរ។ យន្តហោះនេះ ត្រូវបានដាក់ឱ្យបម្រើការក្នុងជួរកងទ័ពអាមេរិកនៅឆ្នាំ ១៩៨៩ រហូតមកដល់បច្ចុប្បន្ន។

៤. យន្តហោះចម្បាំង ​Su-57 (១៥០លានដុល្លារ)

​Su-57 
​Su-57 

Su-57 គឺប្រភេទយន្តហោះប្រយុទ្ធជំនាន់ទី៥ របស់រុស្ស៊ី ដែលត្រូវបានរចនាឡើង ដើម្បីបំពេញបេសកកម្មវាយប្រហារលើដែនអាកាស ក៏ដូចជាការពារគោលដៅ​លើដី និងនៅលើអាកាសគ្រប់ប្រភេទ។ យន្តហោះនេះអាចផ្ទុកមីស៊ីលរយៈចម្ងាយជិត និងរយៈចម្ងាយជាច្រើនប្រភេទ ដូចជា X-31, X-35, X-38, X-58, X-59 ហើយវាគ្រោងនឹងដាក់បម្រើការក្នុងជួរកងទ័ពអាកាសរុស្ស៊ី នៅឆ្នាំ២០២០នេះ។

៣. យន្តហោះចម្បាំង ​Eurofighter Typhoon (១៧៥លានដុល្លារ)

​Eurofighter Typhoon
​Eurofighter Typhoon

Eurofighter Typhoon គឺជាយន្តហោះប្រយុទ្ធ ដែលត្រូវបានអភិវឌ្ឍដោយវិស្វករអ៊ឺរ៉ុប និងកំពុងបម្រើការជាមួយកងទ័ពជាច្រើននៃបណ្តាប្រទេសអ៊ឺរ៉ុប ដែលជាសមាជិករបស់អង្គការណាតូ។ ​

២. យន្តហោះចម្បាំង ​ F-35 Lightning II (១៨០លានដុល្លារ)

F-35 Lightning II
F-35 Lightning II

F-35 Lightning II គឺជាយន្តហោះចម្បាំងពហុមុខងារជំនាន់ទី ៥ ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន Lockheed Martin ​របស់អាមេរិក​ និងជាយន្តហោះប្រយុទ្ធ​ទំនើបបំផុតមួយនៅលើពិភពលោក។ ​​វាត្រូវបានដាក់ឱ្យបម្រើការក្នុងជួរកងទ័ពអាកាសអាមេរិក នៅឆ្នាំ ២០១៩កន្លងទៅនេះ។

១. យន្តហោះចម្បាំង ​ F-22 Raptor (២៥០លានដុល្លារ)

F-22 Raptor
F-22 Raptor

F-22 Raptor វាជាយន្តហោះចម្បាំងប្រភេទបំបាំងកាយជំនាន់ទី៥ ដែលផលិតឡើងដោយរួមគ្នាដោយក្រុមហ៊ុន Lockheed Martin និង Boeing ហើយវាត្រូវបានដាក់ឱ្យប្រើការនៅ​ជួរកងទ័ពអាកាស​អាមេរិក កាលពីឆ្នាំ ២០១៥ រហូតមកដល់បច្ចុប្បន្ន។ យន្តហោះចម្បាំង F-22 Raptor​ អាចបំពាក់គ្រាប់មីស៊ីល ក៏ដូចជាប្រព័ន្ធ electronic warfare និង signals intelligence ដែល​ជួយឱ្យយន្តហោះនេះ អាចធ្វើបេសកកម្មឃ្លាំមើល ឬឈ្លបយកការណ៍ រួមទាំងការវាយប្រហារ បានយ៉ាងប្រសើរបំផុត៕

ប្រភព៖ Defence View

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T