គ្រាន់តែលត់ក្រុម Juventus ២-០ យប់មិញ ពេលនេះ Chelsea និង Arsenal តាមប្រមាញ់ខ្សែបម្រើម្នាក់របស់ក្លិប Cagliari

//s5.kh1.co/3d/3dd562169c9c90d7a9084459fbdfd93dd7d836ec.jpg
កីទ្បា

 ៣០-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នាក់ងារខ្សែបម្រើរបស់ក្លិប Cagliari បានដាក់សំណើរទៅកាន់ក្លិបយក្សអង់គ្លេសពីរមាន Chelsea និង Arsenal ទាក់ទងនឹងកីឡាករ Nahitan Nandez

ភ្នាក់ងារខ្សែបម្រើរបស់ក្លិប Cagliari បានដាក់សំណើរទៅកាន់ក្លិបយក្សអង់គ្លេសពីរមាន Chelsea  ទាក់ទងនឹងកីឡាករ Nahitan Nandez ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈរបាយការណ៍បី Corriere dello Sport បានលើកឡើងថា “មេធាវីរបស់ Nandez កំពុងធ្វើការជាមួយភ្នាក់ងារជាន់ខ្ពស់នៃក្របខ័ណ្ឌ Premier League ថា តើអាចធ្វើការចរចាបានដែរឬយ៉ាង ណា” ។

កីឡាករ Nahitan Nandez
កីឡាករ Nahitan Nandez

ខណៈពេលដែលភ្នាក់ងាររបស់កីឡាកររូបនេះកំពុងព្យាយាមរកអនាគតដែលល្អប្រសើរដល់អតិថិជនរបស់ខ្លួន និងធានាបាននូវប្រាក់ខែច្រើននោះ ពេលនោះយើងនឹងដឹងថា តើ Nandez ជាជម្រើសដែល Frank LampardMikel Arteta នឹងត្រូវចុះហត្ថលេខានៅរដូវក្តៅនេះដែរឬទេ។

កីឡាករ Nahitan Nandez
កីឡាករ Nahitan Nandez

កីឡាករវ័យ ២៤ ឆ្នាំរូបនេះមានតួនាទីជាខ្សែបម្រើការពារ ប៉ុន្តែក៏អាចរកគ្រាប់បាល់បាន ២ គ្រាប់ និងបញ្ជូន ៤ ដងផងដែរនារដូវកាលនេះក្នុងចំណោមការបង្ហាញខ្លួន ៣៧ លើកនៅរាល់ការប្រកួតទាំងអស់។

កីឡាករ Nahitan Nandez
កីឡាករ Nahitan Nandez

ជាការកត់សម្គាល់ បច្ចុប្បន្នខ្សែបម្រើការពាររូបនេះមានតម្លៃខ្លួនប្រមាណជា ៣២.៦ លានផោន (៣៦ លានផោន) មានន័យថា គាត់អាចចូលរួមមិនថា ChelseaArsenal ប្រសិនបើពួកគេចង់បានកីឡាកររូបនេះ៕

កីឡាករ Nahitan Nandez និងកីឡាករ Ronaldo
កីឡាករ Nahitan Nandez និងកីឡាករ Ronaldo

ប្រភពTribal Football

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T