អ្នកណាទៅដឹងថា ទោះ Alek និង Toey បែកគ្នាមែន ពួកគេនៅតែធ្វើរឿងនេះជាមួយគ្នាទៀត

//s5.kh1.co/13/132700bc1834eb79fd2da091f93f2894455598c3.png
តារា & កម្សាន្ដ

 ៣០-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ទោះបែកគ្នាមែនពិត លោក Alek នៅ​តែ​និយាយស្រឡាញ់និងយកចិត្តទុកដាក់ ជាមួយ Toey ជារៀងរាល់ថ្ងៃ គ្រាន់តែមិនដូចសង្សារការពីមុន

ថៃ៖ ចំណងស្នេហារបស់ គូស្នេហ៍តារា ប្រចាំស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ លោក Alek Teeradetch  និងនាង Toey Jarinporn ដែលបានដើរដល់ផ្លូវបំបែក បន្ទាប់ពីបានសាងរួមគ្នាអស់រយៈពេល ៣ឆ្នាំ​ ហើយបានបន្សល់ទុកត្រឹមជាអ្នករាប់អានគ្នាធម្មតាទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីថ្មីៗនេះ លោក Alek បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ទាក់ទិនអំពីអតីតមិត្តស្រី ដោយបានបង្ហើបថារូបគេ នៅតែនិយាយលេងទូរស័ព្ទ និងមើលថែ ថែមទាំងយកចិត្តទុកដាក់ ចំពោះកញ្ញា Toey  ជារឿងរាល់ថ្ងៃ ដោយបន្ថែមពីនេះទៅទៀត នៅពេលដែល Toeyទិញផ្ទះថ្មី តារាប្រុសរូបនេះ ក៏បាន ទិញម៉ាស៊ីនច្រោះខ្យល់ ទុកជាកាដូអបអរ ដល់នាងទៀតផង។

លើសពីនេះទៅទៀត លោកបានបន្ថែមថា មិនទាន់គិតនោះ ដែលរកអ្នកថ្មីមកព្យាបាលស្អំបេះដូងនៅឡើយទេ ខណៈពេលនេះ តារាប្រុសរូបនេះ ពិតជាមមាញឹកនឹង ការងារបូករួម លោកកំពុងថតខ្សែភាគយន្តរហូតទៅដល់ ២រឿងទៀត ទើបបណ្តាលឲ្យលោកធ្វើការ ៧ថ្ងៃ ក្នុងមួយសប្តាហ៍ គ្មានពេលទំនេរ។

ទន្ទឹមនឹងនេះដែរ មានហ្វេនជាច្រើន បានបង្ហាញអារម្មណ៍ ថ្ងៃណាមួយ សង្ឃឹមថាអ្នកទាំងពីរអាចនឹងត្រឡប់មកជានាត្រូវរ៉ូវគ្នាវិញ នឹងបង្កើតចំណងស្នេហ៍សាជាថ្មីម្តងទៀត ព្រោះមានអ្នកគាំទ្រជាច្រើន មានការសោកស្តាយជាខ្លាំងចំពោះ ចំណងស្នេហ៍បែកបាក់របស់អ្នកទាំងពីរ៕

សូមទស្សនារូបខាងក្រោម៖

Alek Teeradetch
Alek Teeradetch
Toey Jarinporn
Toey Jarinporn
Toey និងAlek
Toey និងAlek
Toey និងAlek
Toey និងAlek
Alek  និង Toey
Alek  និង Toey
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T