យល់​ដឹង៖ មនុស្ស​ភាគច្រើន ​នៅ​ពេល​ដែល​មាន​ សុខភាព​និ​ង រាងកាយ​មាំមួន​ បែរ​ជា​ភ្លេច​ថែរក្សា ​បណ្តោយរហូតធ្វើ​​ឲ្យ សុខភាព​ចុះ​ទ្រុឌទ្រោមជាខ្លាំង អ្នក​ត្រូវ​ចាំ​ថា​​​​ សុខភាពល្អ​ជា​រឿង ​ចម្បង​មួយ​នៃ ​មនុស្ស​គ្រប់​រូប​ ហើយ​ក៏​មាន ​តម្លៃ​បំផុត​ដែរ អ្នក​នឹង​មិន​អាច ​ធ្វើ​អ្វី​ជោគ​ជ័យ​ ទៅ​ដោយ​រលូន ​នៅ​ពេល​ដែល​អ្នក ​កំពុ​ងតែ​មាន​សុខភាព ​ ​ចុះ​ទ្រុឌទ្រោម​ខ្លាំងនោះទេ​។

​កម្រិត​ថាម​ពល ​គឺជាការ​ឆ្លុះ​បញ្ចាំង​ ពី​សុខភាព​និង សុខុមាលភាព ​ទូទៅ​របស់មនុស្ស​ម្នាក់ៗ​។ ប្រសិន​បើ ​អ្នក​កាន់​តែ​មាន​ថាម​ពល​ខ្លាំង សុខភាពផ្លូវ​ចិត្ត​​មាំមួន​ នោះ​អ្នក​ក៏នឹង​កាន់​តែ ​ទទួល​បាន​ជោគ​ជ័យ​ នៅ​ក្នុង​ភារកិច្ច​និង ​ជីវិត​របស់​អ្នក​ដូ​ចគ្នា​ដែរ។

ជាក់ស្តែង​ ​មនុស្ស​យើង​ម្នាក់ៗ សុទ្ធ​តែ​មាន​ចំនួន ពេល​វេលា​ដូច​ៗគ្នា​ នៅក្នុង​មួយ​ថ្ងៃ ពោល​គឺ២៤​ ម៉ោង​ដូចគ្នា។ ដូច្នេះ ក្នុង​រយៈពេល​២៤ ​ម៉ោង​នោះ ​​អ្នក​គួរ​តែ​ចំណាយ​ពេល​​វេលាខ្លះ​ ទៅ​លើការ​គិត​គូរ​ មើល​ថែសុខភាព​ របស់​ខ្លួន​ឯង​ឲ្យ​បាន​ល្អ ចៀស​វាង​វា​ចុះទ្រុឌទ្រោម ​ក្លាយ​ទៅជា​ជំងឺ ​នោះ​យើង​នឹង​ស្តាយ​ក្រោយ ខាតបង់​ទាំងលុយ​កាក់  ពេល​វេលា​​ ​ស្ពាយជំងឺប្រចាំ​កាយ ​ពេញ​មួយ​ជីវិត ហើយ​អាច​កាន់​តែ ​ធ្ងន់​ធ្ងរទៅទៀតនោះ គឺ​អាចប៉ះពាល់​ដល់​ អាយុជីវិត​ថែម​ទៀត៕

​ដូច្នេះ​អ្នក​គួរតែមាន ការគិត​គូឡើងវិញ ហើយ​ព្យាយាម​កែទម្លាប់ ​ជាមួយ​ចំណុច​ខាង​ក្រោម​នេះ​​ ដើម្បី​​អ្នក​អាច​ទទួល​បាននូវសុខភាពល្អ៖  

១. អាហារ​ពេល​ព្រឹក​

រូបតំណាង

អាហារ​ពេល​ព្រឹក​ជា ​អាហារ​ដែល​សំខាន់​បំផុត ​ក្នុង​ចំណោម​អាហារ​ទាំង​៣​ពេល សម្រាប់​រាង​កាយ​។ ប្រសិន​បើ​អ្នក​ មានទម្លាប់​មិន​​ ទទួល​ទាន​អាហារ​ ពេល​ព្រឹកទេនោះ​ វា​នឹង​ធ្វើ​ឲ្យ​ខួរក្បាល​របស់ ​អ្នក​មិន​អាច​គិត​បាន​ល្អ ហើយ​លទ្ធផល​ការ​ងារ​ ក៏​មិន​ប្រសើរ​ដែរ។

២. រៀប​ចំ​របរ​អាហារ​ត្រឹម​ត្រូវ

រូបតំណាង

ដើម្បី​ទទួល​បាន​សុខភាពល្អ ​អ្នកគួរ​តែ​ចំណាយ ​ពេលទំនេរខ្លះ ទៅលើការ​រៀប​ចំ ​របប​អាហារ​ ឲ្យ​បាន​ត្រឹម​ត្រូវ​ ហើយ​សរសេរ​វា ​នៅ​លើ​ក្រដាស​ទុក។ ធ្វើ​បែបនេះ​អាច​ឲ្យ ​អ្នក​ចំណេញ​ពេល​វេលា ចំណាយ​តិច និង​មាន​ប្រយោជន៍ ​ដល់​រាងកាយ​ច្រើន​។

៣. ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​

រូបតំណាង

​តើ​អ្នក​ជា ​ប្រភេទ​ដែលញៀន​នឹង​តែ កាហ្វេ ឬ​ផឹក​ភេសជ្ជៈជំនួយ​កម្លាំង ​ជំនួស​ទឹក​មែន​ដែរ​ឬទេ? ប្រសិន​បើ​ដូច្នេះ អ្នក​គួរ​តែ​មាន​ការ​គិត​ឡើងវិញ ហើយ​ព្យាយាម​ កែ​សម្រួល​វា ដោយ​បែរមក ​ផឹក​ទឹក​ជំនួស​វិញ។ ព្រោះ​ទឹក​អាច​ជួយ​ធ្វើ​ឲ្យ ​រាងកាយ​របស់ ​អ្នក​មាន​តុល្យភាព ​ជា​ឱសថ​ដ៏ពូកែ ​សម្រាប់​សុខភាព ​ បន្ថែម​ពី​នេះ ​ក៏​ជួយ​ដល់​សម្រស់ មាន​​ស្បែក​ភ្លឺថា្ល មិន​ស្ងួត​ខ្លាំង​ផងដែរ។

៤. ធ្វើ​លំហាត់​ប្រាណ

រូបតំណាង

ធ្វើ​​លំហាត់​ប្រាណ ​ជា​ប្រចាំ​ប្រសិន​បើ​អ្នក ​មិន​មាន​ពេល​ទំនេរ អាច​គ្រាន់តែ​ចំណាយពេល​បន្តិច ​នៅ​រាល់​​ព្រឹក​លើ​ការ​រត់​។ ឬ​ក៏​បើ​មិន​ដូច្នេះ​ទេ ​អ្នកអាច​ចំណាយពេល ​ទៅ​កន្លែង​ហាត់​ប្រាណ​ ឬ​ ​ហាត់​ប្រាណ​នៅ​ផ្ទះ ​ក៏​បាន​ដូចគ្នា​ដែរ។

៥. គេង​ឲ្យ​បាន​គ្រប់​គ្រាន់​

រូបតំណាង

បន្ទាប់​ពី​ហត់​នឿយ​ និង​ខំ​ធ្វើ​ការ​យ៉ាង​ខ្លាំង នៅពេល​ដែល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ អ្នក​គួរ​តែ​ឲ្យ​រាង​កាយ ​របស់​អ្នក​បាន​សម្រាកខ្លះ។ មុន​ពេល​ថ្ងៃ​ថ្មី​មក​ដល់ ​បើ​សិន​អ្នក​គេង ​មិន​គ្រប់​គ្រាន់​ទេនោះ ​វា​នឹង​បង្ក​ឲ្យ​រាងកាយ​របស់ ​អ្នក​ហត់​នឿយ​ខ្លាំង ហើយ​ខួរក្បាល​ក៏​មិន​ ដំណើ​រល្អ​ដូច​គ្នា​ដែរ។

៦. កាត់បន្ថយ​ការ​លេង​បណ្តាញ​សង្គម

រូបតំណាង

ប្រសិនបើ​ អ្នក​ជា​មនុស្ស​ដែល​មាន ​ការ​ញៀន​ខ្លាំង ​ជា​មួយ​នឹង​ប្រព័ន្ធ​សង្គម​ បន្ទាប់ពី​ខំ​ធ្វើ​ការ​ងារ ​ពេញមួយ​ថ្ងៃ​ហើយ​នោះ អ្នក​គួរ​តែរៀន​កែប្រែ ​កាត់​បន្ថយ​ លើការ​លេង​បណ្តាញ​សង្គម​ទាំងនោះ វា​អាច​ធ្វើ​ឲ្យ​ទាំង​ភ្នែក ​និង​ខួរក្បាល​របស់ ​អ្នកមិន​អាច​សម្រាកបាន។

៧. នៅថ្ងៃ​ឈប់​សម្រាក​គួរ​ចេញទៅ​ខាងក្រៅ

រូបតំណាង

មនុស្ស​គ្រប់​គ្នា ​មិន​ប្រាក​ដ​សុទ្ធ​តែ​ទំនេរ ​ហើយ​ក៏​មិន​សុទ្ធ​ តែ​រវល់ខ្លាំង​ដល់​ថ្នាក់ ​រក​ពេល​ដកឃ្លា​មិន​បាន​ដែរ យ៉ាង​ហោច​ណា​ស់ ចំណាយ​​ពេល​មួយ​ថ្ងៃ ​ក្នុង​មួយខែ យក​ទៅ​លំហែ​ខួរក្បាល ​ដើរកំសាន្ត ដើម្បី​ផ្លាស់​ប្តូរ​បរិយាកាស ពី​កន្លែង​ដែល ​អ្នក​មាន​ភាព​ធន់​ទ្រាន់ និង​ស្មុគស្មាញ ​ជា​រៀងរាល់​ថ្ងៃ​នោះខ្លះ​៕

ប្រភព៖ sanook, A Higher Branch

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ